Paris Peace Accords 23 Oct. 1991

Saturday, April 9, 2016

រដ្ឋាភិបាល​ ស្នើ​ដាក់​លោក ឡុង ឌីម៉ង់ ជា​អគ្គរាជទូត ​ខ្មែរ​ ប្រចាំ​ ប្រទេស ​កូរ៉េ​ ជំនួស​លោក ស៊ុត ឌីណា | Govt requests to have Long Dimanche as ambassador to South Korea replacing Suth Dina

រដ្ឋាភិបាល​ ស្នើ​ដាក់​លោក ឡុង ឌីម៉ង់ ជា​អគ្គរាជទូត ​ខ្មែរ​ ប្រចាំ​ ប្រទេស ​កូរ៉េ​ ជំនួស​លោក ស៊ុត ឌីណា

RFA / វិទ្យុ អាស៊ី សេរី |  មេសា ២០១៦

 

ខ្មែរ​ក្រោម​តវ៉ា ៦១០
អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ទទួល​យក​ញត្តិ​ជំនួស​ទូត​វៀតណាម​ដែល​សហព័ន្ធ សិស្ស​និស្សិត ព្រះ​សង្ឃ​ខ្មែរ​ក្រោម​ទាម​ទារ​ឲ្យ​សុំ​ទោស​ពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ ​នៅ​ថ្ងៃ​ទី ២២ ខែ​កក្កដា ឆ្នាំ ២០១៤។  RFA/Yeang Socheametta

ប្រមុខ ​រាជរដ្ឋាភិបាល​ កម្ពុជា​ ស្នើ​ព្រះមហាក្សត្រ ដើម្បី​ តែងតាំង​ អ្នកនាំពាក្យ​ សាលារាជធានី​ ភ្នំពេញ លោក ឡុង ឌីម៉ង់ ជា​ឯក​អគ្គ រាជទូត ​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ របស់​ កម្ពុជា ប្រចាំ​ សាធារណរដ្ឋ​ កូរ៉េ ជំនួស​លោក ស៊ុត ឌីណា

លិខិត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្វាយ​ព្រះ​មហាក្សត្រ ចុះ​ថ្ងៃ​ទី​៨ មេសា បញ្ជាក់​ថា ការ​ស្នើ​តែងតាំង​នេះ ដោយ​យោង​តាម​តម្រូវ​ការងារ​ចាំបាច់​របស់​រដ្ឋាភិបាល ហើយ​ក៏​ស្នើ​បញ្ចប់​តួនាទី​លោក ស៊ុត ឌីណា ពី​តួនាទី​ជា​ឯក​អគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​ផង​ដែរ។

លោក ឡុង ឌីម៉ង់ ថា លោក​មិន​ទទួល​ឃើញ​លិខិត​សំណើ​របស់ លោក​នាយករដ្ឋមន្រ្តី ហ៊ុន​ សែន ដែល​ស្នើ​ទៅ​ព្រះមហាក្ស​ត្ស​ដើម្បី​តែងតាំង​ជា​អគ្គរាជទូត​ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង​នៅ​ឡើយ​ទេ នៅ​រាត្រីថ្ងៃទី០៨ ខែ​មេសា។ ប៉ុន្តែ​ទោះយ៉ាង​ណា​ក្តី លោកឡុងឌីម៉ង់ សម្ដែង​ក្ដី​រីករាយ និង​យល់​ថា នេះ​ជា​មហាកិត្តិយស​របស់ លោក ដែល​លោក​មាន​ឱកាស​ទៅ​បំពេញ​ការងារ​នេះ។ ទន្ទឹម​គ្នា​នេះ​ដែរ លោក​ក៏​បង្ហាញ​ក្ដី​បារម្ភ​ដែរ ចំពោះ​ការងារ​ថ្មី​នេះ។

លោក ស៊ុត ឌីណា ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មេសា ហើយ ត្រូវ​បាន​តុលាការ​សម្រេច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ ព្រៃ​ស កាល​ពី​ថ្ងៃ​ទី​៧ ខែ​មេសា។ លោក​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​កេង​យក​ផលប្រយោជន៍​ដោយ​ខុស​ច្បាប់ ​តាម​មាត្រា​៥៩៧ និង ៥៩៨ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា និង​បទ​រំលោភ​អំណាច​មាន​ប្រសិទ្ធភាព​តាម​មាត្រា ៣៥ នៃ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ ដែល​អាច​ឲ្យ​លោក​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ១៥​ឆ្នាំ បើ​តុលាការ​រក​ឃើញ​ថា លោក​មាន​កំហុស​ដូច​ការ​ចោទប្រកាន់​ក្នុង​បទល្មើស​ទាំង​២៕


No comments:

Post a Comment