ប្រវត្តិ នៃពិធី បុណ្យចូលឆ្នាំ
RFA / វិទ្យុ អាស៊ី សេរី | ១៧ មេសា ២០១៦
ទិដ្ឋភាពនៅតាមវត្តមួយចំនួនក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ មេសា។ Photo: RFA
បច្ចុប្បន្ននេះ
ប្រជាពលរដ្ឋ ខ្មែរ និយម ធ្វើពិធីបុណ្យ ចូលឆ្នាំថ្មី នៅខែចេត្រ។
ក៏ប៉ុន្តែ កាលពីសម័យដើម
ខ្មែរ ប្រារព្ធ ពិធីបុណ្យ ចូលឆ្នាំនេះ ជាពីរលើក។ លើកទីមួយ
គិតតាម ដំណើរព្រះច័ន្ទ និងការផ្លាស់ ឈ្មោះសត្វ ប្រចាំឆ្នាំ។
ចូលលើកទីពីរ គិតតាម ដំណើរ ព្រះអាទិត្យ។ ដូច្នេះហើយ
បានជាការចូលឆ្នាំ លើកដំបូង ត្រូវ នឹងថ្ងៃទីមួយ នៃខែចេត្រ,
ឯចូលឆ្នាំ លើកទីពីរ វិញនោះ មិនសូវ ទៀងទាត់ទេ៖
ជួនកាល ត្រូវ ថ្ងៃទី១៣, ជួនកាល ត្រូវ ថ្ងៃទី១៤ ខែមេសា ក៏ប៉ុន្តែ ជាទូទៅ
ច្រើនតែ ត្រូវ ទៅលើថ្ងៃ ទី១៣ ជារឿយៗជាង។
សព្វថ្ងៃនេះ
ប្រជាជនខ្មែរ និយម យកវេលា ប្រារព្ធ ធ្វើពិធីបុណ្យ ចូលឆ្នាំ ជាឱឡារិក,
តែ នៅថ្ងៃ ចូលឆ្នាំ ជាលើកទីពីរ នេះទេ, គឺ នៅថ្ងៃ ទី១៣ ឬថ្ងៃ ទី១៤
ខែមេសា ជារៀងរាល់ឆ្នាំ។ ហើយ បុណ្យនេះ គេ ធ្វើឡើង ចំនួនបី ឬបួនថ្ងៃ
តាមការកំណត់ របស់ ក្រុមស្រាវជ្រាវ វិជ្ជាហោរាសាស្ត្រ
និងប្រពៃណី ទំនៀមទម្លាប់ ខ្មែរ នៃក្រសួង ធម្មការ និងសាសនា។
មានប្រទេស ៦ទៀត នៅទ្វីបអាស៊ី នេះ
ដែលប្រារព្ធ ពិធីបុណ្យ ចូលឆ្នាំ ស្របពេល ជាមួយខ្មែរដែរ, គឺ ប្រទេស៖ ថៃ, ឡាវ, ភូមា, សិរីលង្កា, ផ្នែកខ្លះ នៃប្រទេស ឥណ្ឌា,
និងផ្នែកខ្លះ នៃប្រទេស ចិន។ ក៏ប៉ុន្តែ ការចុះមកដល់ នៃទេព្ដា ឆ្នាំថ្មី នៃប្រទេស ទាំងនោះ
មានការ ខុសៗគ្នា ទៅតាមទម្លាប់, ជំនឿ, និងប្រពៃណី នៃប្រទេស ទាំងនោះ។
ចំពោះ ប្រជាជាតិ ខ្មែរ វិញ,
បុព្វហេតុ ដែលនាំ ឲ្យគេ បញ្ចប់ឆ្នាំចាស់, ហើយ ចូលឆ្នាំថ្មីនេះ, លោក
អ៊ឹម បុរិន្ទ ដែលជានាយក គណៈកម្មការ ស្រាវជ្រាវ វិជ្ជាហោរាសាស្ត្រ
និងប្រពៃណី ទំនៀមទម្លាប់ ខ្មែរ នៃក្រសួង ធម្មការ និងសាសនា
មានប្រសាសន៍ ថា,
មានដើមកំណើត ពីរឿង កបិល មហាព្រហ្ម ភ្នាល់គ្នា ជាមួយ នឹងធម្មបាល កុមារ។
No comments:
Post a Comment