Paris Peace Accords 23 Oct. 1991

Sunday, April 17, 2016

Sam Rainsy: ពិធី បុណ្យបង្សុកូល ឧទ្ទិសកុសល ខួប លើកទី៤១ | Commemorating the 41st anniversary of the Khmer Rouge takeover and the beginning of the Killing Fields








១៧ មេសា ២០១៦ / 17 April 2016, 09:30 - Commemorating the 41st anniversary of the Khmer Rouge takeover and the beginning of the Killing Fields 

ព្រឹកនេះ ខ្ញុំ បានចូលរួម ពិធី បុណ្យបង្សុកូល ឧទ្ទិសកុសល ខួប លើកទី៤១ (១៧ មេសា ១៩៧៥ - ១៧ មេសា ២០១៦) ជូនដល់ វិញ្ញាណក្ខន្ធ អ្នក ដែលបាត់បង់ ជីវិត ក្នុងរបប ប្រល័យពូជសាសន៍ ខ្មែរក្រហម នៅមជ្ឈមណ្ឌល ប្រល័យពូជសាសន៍ ជើងឯក តាមរយៈ ប្រព័ន្ធអុីនធើណេត ហៅថា ស្កេប (Skype)។  តាមរយ: បច្ចេកវិទ្យា ទំនើប បែបនេះ, យើង អាចមាន វត្តមាន គ្រប់ទីកន្លែង ក្នុងពេល តែមួយ។

របាយការណ៍ ថ្ងៃនេះ ពីវិទ្យុ បារាំង អន្តរជាតិ (RFI)
ថ្ងៃអាទិត្យ ទី១៧ មេសានេះ គឺ ខួប៤១ឆ្នាំ ដែលខ្មែរក្រហម បានលេបត្របាក់ យកក្រុង ភ្នំពេញ។  គណបក្ស សង្គ្រោះជាតិ បានរៀបចំ ពីធីបង្សុ កូលឧទ្ទិសកុសល ជូនដល់អ្នក ដែលស្លាប់ ក្នុងរបប កម្ពុជា ប្រជាធិបតេយ្យ នៅមជ្ឈមណ្ឌល ប្រល័យពូជសាសន៍ ជើងឯក។  ប្រធាន និងមន្ត្រី ជាន់ខ្ពស់ របស់ បក្សប្រឆាំង បានថ្កោលទោស អ្នកនយោបាយ ដែលប្រកាន់ យកវប្បធម៌ ហិង្សា និងដែលនាំ ឲ្យមាន ការកាប់សម្លាប់ និងកម្ចាត់ ប្រជាជន ខ្លួនឯង។  បើ តាមបក្សប្រឆាំង ដើម្បី បិទបញ្ចប់ វប្បធម៌ហិង្សា គ្រប់រូបភាព គឺ ត្រូវតែ ប្រកាន់យក វប្បធម៌សន្ទនា និងប្តូរ ថ្នាក់ដឹកនាំ ថ្មី។

គ្រាន់តែ ចាប់ផ្តើម កម្មវិធីភ្លាម មន្ត្រីជាន់ខ្ពស់ របស់ បក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានថ្លែង ថា, បក្សប្រឆាំង តែងតែ ធ្វើពិធី រម្លឹក វិញ្ញាណក្ខន្ធនេះ ជារៀងរាល់ឆ្នាំ។  នៅឆ្នាំនេះ មានគោលបំណង ពីរ សំខាន់, គឺ គោរពរម្លឹក វិញ្ញាណក្ខន្ ពលរដ្ឋខ្មែរ ដែលបាត់បង់ ជីវិត ក្នុងរបប ប្រល័យពូជសាសន៍ ខ្មែរក្រហម និងទីពីរ ដើម្បី រម្លឹក ដាស់តឿន អ្នកនយោបាយ ឲ្យបញ្ចប់ អំពើហិង្សា លើពលរដ្ឋ របស់ខ្លួន។  ពោល គឺ រម្លឹក ដល់អ្នក នយោបាយ មួយចំនួន ដែលបង្ក ឲ្យមាន អំពើហិង្សា, ឃោរឃៅ, ព្រៃផ្សៃ, បណ្តាល ឲ្យមាន ការកាប់សម្លាប់, ការឈឺចាប់, និងមិន ឲ្យប្រវត្តិសាស្ត្រនេះ វិលត្រឡប់ មកវិញ។
 

បើ តាមលោក យឹម សុវណ្ណ មានតែ ការបន្ត ជជែកគ្នា ដើម្បី ដោះស្រាយ បញ្ហាជាតិទេ ទើប អាចបញ្ចប់ អំពើហិង្សា បាន។  ក្នុងន័យនេះ លោក យឹម សុវណ្ណ ចង់លើកតម្កើង វប្បធម៌សន្ទនា ដែលបក្ស កាន់អំណាច និងបក្សប្រឆាំង បានផ្តួចផ្តើម ឡើង។

ចំណែក លោក សម រង្ស៊ី បានថ្លែងសារ តាមប្រព័ន្ធ វីដេអូ Skype ក្នុងឱកាសនេះដែរ។  លោក យល់ថា, អ្នក នយោបាយ ខ្មែរ សព្វថ្ងៃ នៅតែ ប្រកាន់ វប្បធម៌ហិង្សា បែប ប៉ុល ពល ដដែល។  ប្រមុខ បក្សសង្គ្រោះជាតិ ដែលកំពុង និរទេសខ្លួន រូបនេះ បន្តថា, បើ ទោះបី របប ខ្មែរក្រហម រលំរលាយ ទៅ ប្រហែល ជា៤០ឆ្នាំហើយ ក៏ដោយ ក៏វប្បធម៌ ខ្មៅងងឹត របស់ ក្រុមរបប ប៉ុល ពល ដែលលោក សម រង្ស៊ី ហៅថា វប្បធម៌ កាប់សម្លាប់, វប្បធម៌ សង្ក្រាម, វប្បធម៌ ចម្ចាត់, វប្បធម៌ សងសឹក នោះ នៅតែ បន្តកើតមាន ដដែល។  ហេតុផល របស់លោក សម រង្ស៊ី គឺ ដោយសារតែ អ្នកនយោបាយ ខ្មែរ មួយចំនួន ត្រូវ បានគេ ចាប់ចង ដាក់គុក ដោយសារតែ ការបញ្ចេញមតិ ជាបន្តបន្ទាប់ នាពេល កន្លងទៅ។  ទោះយ៉ាងនេះក្តី បើ តាមលោក សម រង្ស៊ី ដើម្បី លុបបំបាត់ វប្បធម៌ហិង្សា ខ្មែរក្រហម គឺ មានតែ ប្រកាន់យក វប្បធម៌សន្ទនា ដោយសន្តិភាព យ៉ាងពិតប្រាកដ។ មុនបញ្ចប់សារ លោក សម រង្ស៊ី បានឆ្លៀត ថ្លែងសារ នយោបាយ ដោយគូសបញ្ជាក់ ថា, ដើម្បី លុបបំបាត់ វប្បធម៌ ខ្មែរក្រហម ឲ្យដល់ទីជម្រៅ មែនទែន ទាល់តែ ផ្លាស់ប្តូរ ថ្នាក់ដឹកនាំ នៅក្នុង ការបោះឆ្នោត ឆ្នាំ២០១៧ និង២០១៨ ខាងមុខ។

ចំណែក លោក គង់ គាំ ដែលជាឧត្តម ក្រុមប្រឹក្សា របស់ បក្សសង្គ្រោះជាតិ ក្រៅតែ ពីរម្លឹក ប្រវត្តិខ្មែរក្រហម តាមការ យល់ដឹង របស់ខ្លួន។   លោក បានឆ្លៀត ថ្កោលទោស ប្រទេស បរទេស ជិតខាង និងប្រទេស មហាអំណាច ដែលជាកម្លាំង ចលករ សំខាន់ នាំបណ្តាល ឲ្យកើតមាន របប ខ្មែរក្រហម។

សូម ជម្រាបជូន ថា, លោក កឹម សុខា ប្រធាន ស្តីទី គណបក្ស សង្គ្រោះជាតិ ពុំបាន ចូលរួម ក្នុងកម្មវិធីនេះ នោះទេ ដោយហេតុផល ថា ជាប់រវល់៕

This morning I took part -- through Skype -- in a ceremony commemorating the 41st anniversary of the Khmer Rouge takeover on 17 April 1975, which marked the beginning of the Killing Fields. "Pol Pot has disappeared but with our current leaders who are former Khmer Rouge apparatchiks or military commanders, the Khmer Rouge mentality continues to prevail among Cambodia's leaders as evidenced by the prevailing culture of violence and impunity, which stems from Pol Pot's culture of war, elimination and dictatorship. It's also a culture of systemic corruption in that national resources and state assets are being considered as war spoils by those who have replaced Pol Pot."
សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam.5
 

No comments:

Post a Comment