Paris Peace Accords 23 Oct. 1991

Wednesday, April 13, 2016

ហ៊ុន ម៉ាណែត​​​ ត្រូវ​​​ គេ ​​​ប្តឹង ​​​នៅ​​​​​អាមេរិក​​​ ពី​​​បទ​​​ធ្វើ​​​ ទារុណកម្ម​​​ និង​​​ភេរវកម្ម​​​ | Hun Manet sued in US for torture, terrorism

The Cambodia Daily | ១‌‌ មេសា ២០១៦

លោក មាជ សុវណ្ណារ៉ា មន្ត្រី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ដែល​​​ កំពុង​​​ជាប់​​​ពន្ធនាគារបាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​​​​ក្នុង​​​តុលាការ ​​​សហព័ន្ធ​​​សហរដ្ឋ​​​អា​​​មេរិក​​​​​​ប្រឆាំង​​​នឹង​​​​​​កូន​​​ប្រុស​​​ ច្បង​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន គឺ​​​ លោក ហ៊ុន ម៉ាណែត និង​​​ រដ្ឋា​​​ភិបាល​​​កម្ពុជា ដោយ​​​ចោទ​​​ ពួក​​​គេ​​​ ថា​​​ ប្រព្រឹត្ត​​​ «ភេរវកម្ម» និង«​​​​​​​​​​​​​​​ធ្វើ​​​ទារុណកម្ម​​​ តាម​​​រយៈ​​​​​​ ការ​​​ឃុំ​​​ខ្លួន​​​​​​ ដោយ​​​ស្រេច​​​តែ​​​ អំពើ​​​ចិត្ត​​​, ក្រៅ​​​ច្បាប់, និង​​​រយៈ​​​ពេល​​​ យូរ។»

ឧត្តម​​​សេនីយ៍​​​ឯក​​​ ម៉ាណែត​​​ នា​​​ពេល​​​នេះ​​​កំពុង​​​ធ្វើ​​​ ដំណើរ​​​នៅ​​​ក្នុង​​​សហរដ្ឋ​​​អាមេរិក​​​ ហើយ​​​មាន​​​អត្ថបទ​​​មួយ​​​​​​ ដែល​​​ចេញ​​​ផ្សាយ​​​​​​នៅ​​​ទី​​​នោះ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​បាន​​​ អះអាង​​​ថា ​​​តាម​​​ការ​​​ចោទ​​​ប្រកាន់​​​មាន​​​បុរស​​​ម្នាក់​​​​​​ដែល​​ ​ត្រូវ​​​បាន​​​វាយ​​​តប់​​​ដោយ​​​​​​អង្គរក្ស​​​របស់​​​លោក​​​ក្នុង​​​ ក្រុង​​​ឡូស អាន​​​ជេឡេស​​​កាល​​​ពី​​​នៅ​​​ថ្ងៃ​​​សៅរ៍​​​​​​ គឺ​​​មាន​​​ បំណង​​​​​​ប្រគល់​​​​​​ឯកសារ​​​ផ្លូវ​​​ច្បាប់​​​នៃ​​​​​​រឿង​​​ក្តី​​​​​​ ឲ្យ​​​ឧត្តម​​​សេនីយ៍​​​ឯក​​​ ម៉ាណែត។
យោង​​​តាម​​​បណ្តឹង​​​​​​​​​​​​​​​ធ្វើ​​​ឡើង​​​ក្នុង​​​រដ្ឋ​​​កាលី​​​ ហ្វ័រញ៉ា​​​នៅ​​​ថ្ងៃ​​​សុក្រនិង​​​ទទួល​​​បាន​​​កាល​​​ពី​​​យប់​​​មិញ​​​ នោះ​​​ ក្រុម​​​មេធាវី​​​ការ​​​ពារ​​​លោក សុវណ្ណារ៉ា ដែលជាពលរដ្ឋ​​​ អាមេរិកាំង​​​ គឺ​​​ សុំ​​​ស្នើថា ឧត្តមសេនីយឯក ម៉ាណែត និងរដ្ឋាភិបាល​​​ កម្ពុជា​​​ត្រូវកាត់ទោស​​​ចំពោះការ​​​​​​​​​ខូចខាត​​​ដែលបណ្តាល​​​មកពី​​​ ការ​​​ជាប់ពន្ធនាគារ​​​របស់​​​លោក សុវណ្ណារ៉ា។

cam-photo-sovannara-channa-WEB-ONLY-800x533 

លោក សុវណ្ណារ៉ា ​​ គឺជា​​​មន្ត្រី​​​ម្នាក់​​​ក្នុង​​​ចំណោម​​​​​​១១នាក់​​​ ដែលតុលាការ​​​ រក​​​ឃើញ​​​ថា មាន​​​ទោស​​​កាលពី​​​ឆ្នាំ​​​មុន​​​ពីបទ​​​ដឹកនាំ​​​កុបកម្ម​ ​​ ហើយ​​​ក៏ត្រូវ​​​ផ្តន្ទា​​​ទោស​​​ឲ្យជាប់​​​ពន្ធនាគារ​​​រយៈពេល​​​ ២០ឆ្នាំ​​​ក្នុងពេល​​​ដែលមាន​​​បាតុកម្ម​​​របស់​​​គណបក្ស​​​ប្រឆាំង​​​ នាឆ្នាំ​​​២០១៤​​​ ដែលបាន​​​ក្លាយ​​​ទៅជា​​​ការ​​​ប្រវាយប្រតប់​​​​​​គ្នា​​ ​តាម​​​ដង​​​ផ្លូវ​​​ដ៏ហិង្សារវាង​​​អ្នកគាំទ្រ​​​គណបក្ស​​​សង្គ្រោះជាតិ​​​  និង​​​សន្តិសុខ​​​រដ្ឋាភិបាល​​​។

​​​បណ្តឹងនោះ ​​​ស្នើ ឲ្យបើក​​​ សវនាការ​​​ លើ​​​ការ​​​ ទាមទារ​​​ លើ​​​​​​ការ ​​​ខូចខាត​​​ ពីបទ​​​ «ទារុណកម្ម​​​ តាម​​​រយៈ​​​ ការ​​​ឃុំខ្លួន ​​​ដោយស្រេច​​ ​តែ​​​ អំពើ​​​ចិត្ត​​​ ក្រៅច្បាប់​​​ រយៈពេល​​​យូរ», «ទង្វើ នៃ​​​ភេរវកម្ម​​​ អន្តរជាតិ​​​», «ការបង្ក​​​​​​ឲ្យ​​​ប៉ះពាល់​​​ ដោយ​​​ចេតនា​​​ លើ​​​ផ្លូវចិត្ត​​​, ការ​​​វាយ​​​ដំ, ការចាប់ដាក់​​​ ពន្ធនាគារ, និងបាត់បង់ សិទ្ធិ​​​រស់នៅ​​​ ជាមួយ​​​ ប្រពន្ធលោក​​​។»

បណ្តឹងនោះ ​​​​​​និយាយ ថា «វិធានការ​​​ របស់ ​​​ឧត្តមសេនីយឯក​​​  ម៉ាណែត ប្រឆាំង នឹង​​​ មាជ សុវណ្ណារ៉ា និង​​​គ្រួសារ ​​​របស់​​​លោក​​​  គឺ ជាផ្នែក​​​ នៃយុទ្ធនាការ​​​ មាន​​​លក្ខណៈ ជាប្រព័ន្ធ​​​ និង​​​យូរ​​​អង្វែង​ ​​ ក្នុងការ​​​ធ្វើ​​​ ទុក្ខ​​​បុកម្នេញ​​​ និង​​​ទារុណកម្ម ដែលធ្វើឡើង​​​ ដោយ ​​​រដ្ឋាភិបាល​​​ លោក ហ៊ុន សែន នៅក្នុង​​​ប្រទេស កម្ពុជា។»

បណ្តឹង​​​ដែលធ្វើ​​​ឡើង​​​ដោយ​​​ លោក ម័រតុន សក្លា ជាមេធាវី​​​របស់​​​ គណបក្ស​​​ប្រឆាំង​​​​​​​​​​​​លើក​​​ករណីនេះ​​​ឡើង​​​ថា ច្បាប់ស្តី​​​ពី​​​​ ​​អភ័យឯកសិទ្ធិ​​​រដ្ឋ​​​​​​បរទេស​​​របស់​​​សហរដ្ឋ​​​អាមេរិក ដែល​​​ហាម​​​ ឃាត់​​​​​​មន្ត្រី​​​បរទេស​​​មិនឲ្យ​​​កាត់ទោស​​​នៅសហរដ្ឋអាមេរិក​​​ គឺ​​​ មាន​​​ការ​​​លើក​​​លែង​​​ចំពោះ​​​កំហុសស៊ីវិល​​​ដែល​​​ស្វែងរក​​​ការ​​​ខូច​ ​​ខាត​​​ជាប្រាក់កាស។

បណ្តឹងនោះអះអាង​​​ថា ឧត្តមសេនីយឯក​​ ម៉ាណែត គឺទទួល​​​ខុសត្រូវ​​​ចំពោះ​​ ​ការប្រវាយ​​​ប្រតប់​​​​​​គ្នា​​​ដែលបាន​​​កើតឡើងនៅឯ​​​ទីលាន​​​ ប្រជាធិបតេយ្យ​​​កាលពី​​​ខែកក្កដា ឆ្នាំ​​​២០១៤​​​ ចំពោះ​​​ការ​​​​​​ ចាប់ខ្លួន​​​លោក សុវណ្ណារ៉ា កាលពី​​​ខែវិច្ឆិកាឆ្នាំនោះ និង​​​ចំពោះ​​​ការ​ ​​​​​បន្ត​​​ដាក់ពន្ធនាគារ​​​លើ​​​រូបលោក​​​នៅ​​​ក្រុងភ្នំពេញ។

បណ្តឹង​​​នោះ​​​ ផ្តល់​​​ទឡ្ហីករណ៍ ថា, «វា ស្ថិត​​​នៅក្នុង​​​ សមត្ថភាព​​​ ផ្លូវការ​​​ របស់​​​ ហ៊ុន ម៉ាណែត និង​​​ស្ថិត​​​ក្រោម​​​ អំណាច​​​ និង​​​ យុត្តាធិការ​​​ និងការ​​​គ្រប់គ្រង ដែលថា, ទង្វើ​​​ នៃ​​ទារុណកម្ម​​​ ប្រឆាំង​ ​​នឹង​​​មាជ​​​ សុវណ្ណារ៉ា​​​ ដែល​​​ជាប្រធានបទ ​​​នៃក្តីក្តាំនេះ គឺ​​​​​​ បានកើតឡើង​​​។»

បណ្តឹងនោះ​​​ បន្តថា, «កម្លាំង​​​យោធា​​​និង​​​សន្តិសុខ​​​ដែល​​​  ហ៊ុន ម៉ាណែត ដឹកនាំ​​​គឺជាប់​​​ទាក់ទង​​​យ៉ាង​​​សំខាន់​​​ក្នុងការ​​​ រក្សាបទបញ្ជា​​​នៅឯ​​​​​​បាតុកម្ម​​​ផ្នែក​​​នយោបាយ​​​នៅលើ​​​​​​ទីលាន​​​ ប្រជាធិប​​​តេយ្យ​​​កាលពី​​​ថ្ងៃទី​​​១៥ ខែកក្កដា ឆ្នាំ​​​២០១៤​​​ ហើយ​​​​​ ​ទាក់​​​ទង​​​នឹង​​​​​​​​​ការ​​​វាយតប់​​​ដែល​​​ធ្វើឡើង​​​ប្រឆាំង​​​នឹង​​​ បាតុករ​​​ស៊ីវិល​​​នៅឯ​​​កន្លែងតវ៉ា​​​នោះ​​​។»

បណ្តឹង​​​ និយាយ​​​បន្ត​​​ ថា, «ពួកគេ ​​​ក៏ទទួល​​​ខុសត្រូវ​​​​​​ដែរ​​​លើ​​ ​ការ​​​ដាក់​​​បទចោទ​​​ព្រហ្មទណ្ឌ​​​ប្រឆាំង​​​ មាជ សុវណ្ណារ៉ា ដែល​​​នាំ​​ ​ឲ្យមានការ​​​ចាប់ខ្លួន​​​លោក​​​​​​ ការ​​​ផ្តន្ទាទោស​​​ និងការ​​​ ដាក់ពន្ធនាគារ​​​រយៈពេលយូរ។»

បណ្តឹងនោះ ​​​ផ្តល់​​​យោបល់ ​​​ជាលើក​​​ដំបូង ថា, ឧត្តមសេនីយឯក ម៉ាណែត ដែលជាប្រធាន​​​ នៃ​​​នាយកដ្ឋាន​​​ ប្រឆាំង​​​ ភេរវកម្ម​​​ នៃក្រសួង​​​ ការពារជាតិ​ ​​ និង​​​ជា​​​មេបញ្ជាការ រង ​​​នៃ​​​អង្គភាព​​​​​​ អង្គរក្ស​​​ របស់​​​ ឪពុកលោក បាន​​​ជាប់ពាក់ព័ន្ធ​​​នៅក្នុង​​​អំពើ​​​ហិង្សានា​​​​​​ឆ្នាំ​​​ ២០១៤​​​ ឬ​​​ក្នុងការ​​​ចាប់ខ្លួន​​​​​​លោក សុណ្ណារ៉ា​​​​​​​​​និងការ​​​ ចាប់ដាក់ពន្ធនាគារ​​​ ទោះបីជា​​​បណ្តឹងនេះ​​​មិនបាន​​​ផ្តល់​​​ភ័ស្តុតាង​​​ ដើម្បី​​​គាំទ្រ​​​ការ​​​អះអាង​​​នេះ​​​ក៏ដោយ។

ក្រៅពីនោះ ​​​បណ្តឹង​​​ផ្តល់​​​ ទឡ្ហីករណ៍ ថា, ឧត្តមសេនីយឯក ម៉ាណែត គួរឡើង សវនាការ ​​​ពីបទ​​​ភេរវកម្ម​​​ អន្តរជាតិ​​​ ស្ថិតក្រោម​​​ច្បាប់​​​ប្រឆាំង​​​ភេរវកម្ម​​​របស់​​​ សហរដ្ឋអាមេរិក​​​ ដោយសារ​​​តែ​​​​​​មាន​​​ការ​​​ចោទប្រកាន់ថា​​​ ធ្វើទារុណកម្ម​​​លើ​​​លោក​​​ សុណ្ណារ៉ា ក្នុងពេល​​​ជាប់ពន្ធនាគារ​​​។

បណ្តឹងនោះ​​​ និយាយ ថា, ច្បាប់​​​ សហរដ្ឋ​​​ អាមេរិក​​​ ឲ្យ​​​និយមន័យ​​​ ភេរវកម្ម​​​ អន្តរជាតិ​​​ ថា «ជា​​​ទង្វើ​​​ហិង្សា​​​ ឬ​​​ទង្វើ​​​ ដែល​​​គ្រោះថ្នាក់​​​ ដល់អាយុជីវិត មនុស្ស​​​ ដែលរំលោភ​​​ច្បាប់ ​​​ព្រហ្មទណ្ឌ​​​ នៃ​សហរដ្ឋ​​​អាមេរិក​​​ ឬ​​​ច្បាប់ នៃរដ្ឋណាមួយ​​​ ឬ​​​ដែលនឹង​​​ ជា​​​ការ​​​រំលោភ ​​​បទ​​​ព្រហ្មទណ្ឌ​​​ ប្រសិនបើ​​​ ប្រព្រឹត្តឡើង ​​​ស្ថិត​​​នៅក្នុង​​​ យុត្តាធិការ នៃ​​​សហរដ្ឋ​​​ អាមេរិក​​​ ឬ​​​នៅ​​​ក្នុង​​​រដ្ឋ ណាមួយ។»

បណ្តឹងនោះ និយាយ ថា, «ដោយសារ​​​តែ ទង្វើ ​​​នៃ​​​ទារុណកម្ម​​​ គឺ ត្រូវ​​​ ទទួល​រង​​​ ទណ្ឌកម្ម​​​ព្រហ្មទណ្ឌ [ក្នុងសហរដ្ឋ អាមេរិក], ហើយ​​​ ក៏មាន​​​ និយមន័យ ថា ​​​ជាការ​​​គ្របដណ្តប់​​​ លើ​​​ប្រភេទ​​​ នៃការប្រព្រឹត្ត​​​ ដែល​​​​​​លោក សុវណ្ណារ៉ា ត្រូវ ទទួល​​​រង ​​​ពី​​​​​​​​​​​ ​…​​​ហ៊ុន ម៉ាណែត និង​​​កូនចៅ របស់ លោកនោះ,​​​​​​ វា​​​​​​ ស្ថិតក្រោម​​​ និយមន័យ នៃ​​​ភេរវកម្ម​​​ អន្តរជាតិ។»

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​​​ទីស្តីការ​​​គណៈរដ្ឋមន្ត្រី​​​ បានមាន​​​ ប្រសាសន៍ថា គាត់​​​មិន​​​អាច​​​ប្តឹង​​​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានទេ។

លោក ស៊ីផាន បានមាន​​​ប្រសាសន៍ថា, «គេ មាន​​​សិទ្ធិ​​​ប្តឹង​​​ នរណា​​​ ដែលគេ ចង់ប្តឹង​​​ ឬ​​​ក៏ដាក់ ពាក្យ​​​បណ្តឹង, ប៉ុន្តែ យើង​​​ ត្រូវ​​​ យល់ ថា មាន​​​យុត្តាធិការ​​​។  ខ្ញុំ សូមពន្យល់​​​លោក ថា, ពលរដ្ឋ អាមេរិក​​​  ប្រសិនបើ​​​ អ្នក នៅក្រៅប្រទេស​​​ អ្នក ដាក់ពាក្យ​​​ប្តឹង​​​ នៅទីនោះបាន​​​។»

លោក ស៊ីផាន បាននិយាយ ថា, «ប្រសិនបើ ​​​មាន​​​អ្វី ខុស​​​ នៅប្រទេស​​​កំណើត​​​ របស់ខ្ញុំ, ខ្ញុំ​​​ ត្រូវ​​​ ដាក់ពាក្យ​​​ប្តឹង​​​ នៅក្នុងប្រទេស​​​ កំណើត​​​ របស់​​​ខ្ញុំ​​​។  រឿងនេះ ​​​គ្មាន ការ​​​ទាក់ទង​​​ នឹង​​​ ហ៊ុន ម៉ាណែត ទេ, គឺ​​ ​វា បាន​​​កើតឡើង​​​ នៅ​​​ប្រទេស ​​​កម្ពុជា​​​។»

លោក បាន​​​និយាយ ថា, «នេះ ជាការ​​​អះអាង​​​ មិនត្រឹមត្រូវ។  គេ ចង់ធ្វើ ករណី​​​ ឆ្កួតៗនេះ​​​ តាម​​​រយៈ ​​​ប្រព័ន្ធ​​​ សារព័ត៌មាន​​​។  វា គ្មាន អ្វី​​​ ទាក់ទង​​ ​នឹង​​​ច្បាប់​​​ ទាល់តែសោះ។»

លោក សក្លា មេធាវីដែលដាក់​​​ពាក្យប្តឹង​​​ មិនបាន​​​ឆ្លើយតប​​​នឹង​​​ សំណើសុំការ​​​ធ្វើ​​​អត្ថាធិ​​​ប្បាយ​​​បាន​​​ទេ​​​កាលពី​​​យប់​​​មិញ។  លោក សម រង្ស៊ី មេដឹកនាំ គណបក្ស ប្រឆាំង បានមាន​​​ ប្រសាសន៍ ថា, លោក មិនបាន​​​ដឹង​​​ អំពី​​​ ការ​​​ដាក់ពាក្យ​​​ប្តឹង​​​ នេះទេ។

ដំណើរ​​​ទស្សនកិច្ច​​​របស់លោកឧត្តមសេនីយ៍ឯក​​​  ហ៊ុន ម៉ាណែត នៅក្នុងសហរដ្ឋ​​​អាមេរិក​​​ បាន​​​ចាប់ផ្តើម​​​ដោយ​​​រកាំរកូស ​​​នៅថ្ងៃសៅរ៍ ដោយមាន​​​អ្នកតវ៉ា​​​ខ្មែរអាមេរិកាំង​​​ និង​​​អង្គរក្សរបស់​ ​​លោក​​​ដែល​​​ទំនង​​​ជាប៉ះទង្គិច​​​គ្នា​​​នៅ​​​ក្រៅ​​​ភោជនីយដ្ឋាន​​​ មួយកន្លែង​​​ ដោយ​​​មាន​​​វីដេអូបង្ហាញ​​​ថា​​​មាន​​​បុរសម្នាក់​​​ដែល​​​ អះអាងថា ត្រូវវាយ​​​ដោយ​​​សន្តិសុខ​​​ម្នាក់​​​។

បុរសម្នាក់នោះ​​​ដែលប្រាប់​​​ឈ្មោះថា ផូល បាននិយាយថា, «ខ្ញុំ​​​ បាន​​​ កាន់ដីកា ហើយខ្ញុំត្រូវ​​​បាន​​​រុញឲ្យដួល​​​ដោយសន្តិសុខ​​​ ហើយ​​​ខ្ញុំក៏​ ​​ទង្គិច​​​ក្បាលរបស់ខ្ញុំ។ ដំបូង​​​ នៅពេល​​​ដែលរឿងនេះ​​​កើត​​​ឡើង​​​  ពេលខ្ញុំ​​​ដួលទៅ​​​នឹង​​​ដី​​​ ខ្ញុំមិន​​​អាច​​​កម្រើករួច​​​ប្រហែល​​​ ៣០វិនាទី។  ខ្ញុំ មិនអាច​​​ កម្រើក​​​ដៃ ឬជើង​​​ខ្ញុំ បានទេ។  ខ្ញុំ ក៏កម្រើក​​​ លែងរួច។»

បុរសរូបនេះបាន​​​បដិសេធថា លោក​​​មិនមែន​​​ជា​​​អ្នកចូលរួម​​​តវ៉ាប្រឆាំង ​​​ឧត្តមសេនីយ៍ឯក​​​ ម៉ាណែត ទេ។ លោកបាន​​​និយាយដោយ​​​បដិសេធមិន​​​ បង្ហាញដីកា​​​ថា, «ខ្ញុំ គ្មាន អ្វី ទាក់ទង​​​ នឹង​​​រឿងនេះទេ។  ខ្ញុំ មានឯកសារ​​​ ដែលខ្ញុំ ព្យាយាម ​​​នឹង​​​ប្រគល់ឲ្យ។»  បុរសរូបនេះ ​​​បាន​​​និយាយ​​​ នៅក្នុង​​​វីដេអូ ថា, «ខ្ញុំ មិនអាច​​​ បង្ហាញ​​​លោក ​​​បាន​​​ទេ។  ខ្ញុំ ពិត​​​ជាមិនអាច​​​ បង្ហាញបាន​​​ទេ។  ប្រហែល ​​​ខ្ញុំ​​​ និយាយ ​​​ច្រើន​​​ណាស់ហើយ។»

អត្ថបទមួយនៅក្នុង​​​កាសែត​​​ ហាហ្វហ្វុីងតុន ប៉ុស្តិ៍ កាលពី​​​ម្សិលមិញ​ ​​បាននិយាយថា បុរសនោះ​​​បាន​​​ប៉ុនប៉ង​​​ប្រគល់ឯកសារ​​​ឲ្យ​​​ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។

អត្ថបទនោះ ​​​និយាយ ថា, «កាលពី​​​ រាត្រី ថ្ងៃសៅរ៍ នៅខាងក្រៅ ភោជនីយដ្ឋាន ឡា លីន ក្នុងក្រុង ឡុងប៊ិក រដ្ឋ កាលីហ្វ័រញ៉ា ដែលនៅ ទីនោះ ម៉ាណែត កំពុង ​​​បរិភោគ អាហារ​​​ ពេលល្ងាច​​​ ក៏​​​ស្រាប់​​​​​​​​​តែ​​​ មាន​​​អ្នក កាន់ដីកាកោះ​​​​​​ បាន​​​មកដល់​​​ ដើម្បី​​​ ប្រគល់ ឯកសារ​​​ ទាក់ទង នឹង​​​រឿងក្តី។  អ្នកកាន់ដីកា​​​​​​ បាន​​ប្រាប់​​​​​​ ប៉ូលិស​​​ នូវអ្វី ដែលលោក​​​ កំពុង់តែ ធ្វើ​​​, ហើយ គេ ក៏​​​អនុញ្ញាត​​​ ឲ្យ​​​លោក ​​​ធ្វើ​​​បន្ត។»

អត្ថបទ​​​នោះ ​​​និយាយបន្ត ថា «អង្គរក្ស ​​​របស់ ម៉ាណែត​​​មិនសប្បាយចិត្ត​​ ​សោះ​​​ ក៏មាន​​​ការ​​​ប្រវាយ​​​ប្រតប់គ្នា​​​​​​តែម្តង​​​។ អ្នកកាន់ដីកា​​ ​​​​​​​​​​ត្រូវគេ​​​រុញ​​​ខ្ទប់នឹង​​​ដីដោយ​​​អង្គរក្ស​​​ម្នាក់ ហើយ​​​ ត្រូវ​​​ចំក្បាល ​​​និង​​​​​ឆ្អឹងខ្នង​​​។ ទោះជាយ៉ាងណាក៏ដោយ នគរបាល​​​ស៊ើប​ ​​អង្កេត​​​​​​ក្រុងឡុងប៊ិក​​​បាន​​​ធ្វើដំណើរ​​​ទៅ​​​មន្ទីរពេទ្យ​​​កាលពី​ ​​យប់​​​ថ្ងៃសៅរ៍ដោយ​​​សាកសួរ​​​អ្នកកាន់ដីកា​​​កោះ​​​​​​នោះ៕»​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

No comments:

Post a Comment