Paris Peace Accords 23 Oct. 1991

Tuesday, April 5, 2016

រដ្ឋមន្ត្រី​ ក្រសួង​ យុត្តិធម៌​ ត្រូវ​ បាន​លាត​ត្រដាង​ ថា ​មាន​ហ៊ុន​ ក្នុង​ក្រុមហ៊ុន​ បរទេស​ ដោយ​អាថ៌កំបាំង | Justice Minister revealed to have secret shares in overseas company

រដ្ឋមន្ត្រី​ ក្រសួង​ យុត្តិធម៌​ ត្រូវ​ បាន​លាត​ត្រដាង​ ថា ​មាន​ហ៊ុន​ ក្នុង​ក្រុមហ៊ុន​ បរទេស​ ដោយ​អាថ៌កំបាំង

RFA / វិទ្យុ អាស៊ី សេរី | ៤ មេសា ២០១៦

អង្គ វង្សវឌ្ឍានា ៦២០
រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ថ្លែង​ក្នុង​ជំនួប​ជាមួយ​​​ព្រះរាជ​អាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ទូទាំង​ ប្រទេស នា​ទីស្ដីការ​ក្រសួង កាល​ពី​ព្រឹក​​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA/Brach Chev


ឯកសារ​សម្ងាត់​ ជាង ១១​លាន ​ច្បាប់ ដែល​លេច​ធ្លាយ​ចេញ​ ពី​ក្រុមហ៊ុន មេធាវី​ ដ៏​មាន​ឥទ្ធិពល​ មួយ​ ឈ្មោះ ម៉ូសាក់ ហ្វុនសេកា (Mossack Fonseca) នៅ​ប្រទេស​ ប៉ាណាមា (Panama) បាន​លាត​ត្រដាង ​ពី​អាថ៌កំបាំង ​របស់ ​រដ្ឋមន្ត្រី ​ក្រសួង​ យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ដោយ​រក​ឃើញ​ ថា, លោក​ មាន​ភាគ​ហ៊ុន ៥.០០០​ ដុល្លារ ​ក្នុង​ក្រុមហ៊ុន​ មួយ ​នៅ​បរទេស ​ឈ្មោះ ប៊្រីដធីស វឺជិន អាយឡេន (British Virgin Islands) ដែល លោក អង្គ វង្សវឌ្ឍានា ព្យាយាម​ លាក់​បាំង។


របាយការណ៍​របស់​ក្រុម​អ្នក​សារព័ត៌មាន​ស៊ើប​អង្កេត​អន្តរជាតិ បង្ហាញ​ថា ក្រុមហ៊ុន​ច្បាប់ ម៉ូសាក់ ហ្វុនសេកា បាន​ជួយ​អតីត​មេ​ដឹក​នាំ និង​ប្រមុខ​រដ្ឋ​បច្ចុប្បន្ន​ចំនួន ១២​នាក់ ព្រម​ទាំង​អ្នក​នយោបាយ និង​មន្ត្រី​សាធារណៈ​ចំនួន ១២៨​នាក់​ផ្សេង​ទៀត​លើ​ពិភពលោក លាក់​បាំង​ព័ត៌មាន​ហិរញ្ញវត្ថុ​របស់​ពួក​គេ ហើយ​ក្នុង​នោះ​ក៏​មាន​ឈ្មោះ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​កម្ពុជា លោក អង្គ វង្សវឌ្ឍានា ដែរ។

លោក អង្គ វង្សវឌ្ឍានា មិន​ធ្វើ​អត្ថាធិប្បាយ​លើ​របាយការណ៍​នេះ​ទេ នៅ​ថ្ងៃ​ទី​៤ មេសា ដោយ​ប្រាប់​ថា លោក​ជាប់​រវល់។  តែ​ លោក​ ថ្លែង​ប្រាប់​កាសែត​ក្នុង​ស្រុក​មួយ​ថា លោក​មិន​ដែល​ស្គាល់​ក្រុមហ៊ុន​ដែល​លោក​រង​ការ​ចោទ​ប្រកាន់​នេះ​ទេ។ លោក​ថា លោក​កំពុង​រៀបចំ​ញត្តិ​ដាក់​ទៅ​សមាគម​អ្នក​សារព័ត៌មាន​ស៊ើប​អង្កេត​ អន្តរជាតិ ហៅ​កាត់​ថា អាយ.ស៊ី.អាយ.ធី (ICIT) ឲ្យ​បង្ហាញ​ភស្តុតាង​អំពី​ព័ត៌មាន​នេះ ហើយ​បើ​មិន​មាន​ភស្តុតាង​ទេ លោក​នឹង​ប្ដឹង​បក​វិញ៕


No comments:

Post a Comment