តុលាការ សម្រេច ចោទប្រកាន់ ព្រះសង្ឃ ខ្មែរក្រោម ពីរអង្គ ដោយដាក់ទោស ២ឆ្នាំ
RFA / វិទ្យុ អាស៊ី សេរី | ១ មេសា ២០១៦
សាលក្រមរបស់តុលាការដែលសម្រេចនៅថ្ងៃទី១ មេសា ដោយសម្រេចដាក់ទោសព្រះសង្ឃ ដាវ ទេព្យ ក្នុងពន្ធនាគារចំនួន២ឆ្នាំ ក្រោមបទចោទគំរាមសម្លាប់ រក្សាសារធាតុញៀន។ ចំណែកព្រះសង្ឃ ជា វណ្ណដា ត្រូវជាប់ទោស៣ខែ ក្រោមបទចោទស្លៀកដណ្ដប់បែបព្រះពុទ្ធសាសនាដោយគ្មានសិទ្ធិ។
ទោះបីជាយ៉ាងណាក៏ដោយចុះ អង្គការ-សមាគមខ្មែរកម្ពុជាក្រោម បានទទូចឲ្យតុលាការទម្លាក់បទចោទប្រឆាំងព្រះសង្ឃខ្មែរក្រោម ២អង្គនេះ ដោយចាត់ទុកការចោទប្រកាន់លើព្រះសង្ឃខ្មែរក្រោម នេះ ថាជារឿងអយុត្តិធម៌ និងជាការបំបាក់ស្មារតីលើព្រះសង្ឃខ្មែរក្រោមទូទៅ។
ព្រះសង្ឃខ្មែរក្រោម ២អង្គនោះត្រូវបានអាជ្ញាធរ ខណ្ឌពោធិ៍សែនជ័យ ចាប់ព្រះកាយផ្សឹកកាលពីដើមខែសីហា ឆ្នាំ២០១៥ នៅវត្តអង្គតាមិញ ហៅវត្តគោកចំបក់ ដោយចោទប្រកាន់ថា មានពាក់ព័ន្ធនឹងការរក្សាសារធាតុញៀន ការគំរាមសម្លាប់ និងការប្រើប្រាស់លិខិតសាធារណៈក្លែង ហើយតុលាការឃុំខ្លួនបណ្ដោះអាសន្នតាំងពីពេលនោះមក។
No comments:
Post a Comment