អ្នកនាំពាក្យ រដ្ឋសភា ថា, ការចាប់ខ្លួន លោក អ៊ុំ សំអាន ជាបទល្មើស ជាក់ស្តែង ដូចករណី លោក ហុង សុខហួរ
VOD / វីអូឌី |
តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន កាលពីកន្លងទៅ
អ្នកនាំពាក្យ រដ្ឋសភា ចាត់ទុក ការចាប់ខ្លួន តំណាងរាស្រ្ត គណបក្ស សង្រ្គោះជាតិ មណ្ឌល សៀមរាប លោក អ៊ុំ សំអាន
ជាករណី ដូចគ្នា នឹងករណី អតីត ព្រឹទ្ធសភា គណបក្ស សម រង្ស៊ី លោក ហុង សុខហួរ
ដោយលោក ចាត់ទុក ថា, នេះ ជា «បទល្មើស ជាក់ស្តែង»។
លោក អ៊ុំ សំអាន ដែលសកម្មនឹងបញ្ហាព្រំដែន ត្រូវបានចាប់ខ្លួននៅយប់រំលងអធ្រាត្រថ្ងៃអាទិត្យ ក្នុងខេត្តសៀមរាប ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងប្រើប្រាស់ផែនទីក្លែងក្លាយ។ លោកបានចាកចេញពីប្រទេសអស់រយៈពេលជាង៧ខែ ហើយបានវិលត្រឡប់មកប្រទេសកម្ពុជាវិញកាលពីព្រឹកថ្ងៃអាទិត្យ។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង
ប្រាប់វីអូឌីថាការចាប់ខ្លួនតំណាងរាស្រ្តបានលុះត្រាតែមាន
បទល្មើសជាក់ស្តែង។ លោកបានប្រៀបធៀបករណីលោក អ៊ុំ សំអាន ទៅនឹងករណីលោក ហុង
សុខហួរ ដែលត្រូវបានរដ្ឋាភិបាលចាប់ខ្លួន
ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងប្រើប្រាស់ឯកសារក្លែងក្លាយ
ទាក់ទងនឹងសន្ធិសញ្ញាព្រំដែនជាមួយវៀតណាម។ លោកបញ្ជាក់ថា៖ «អាហ្នឹង វា មានបទល្មើស ជាក់ស្តែង ដូចលោក ហុង សុខហួរ អញ្ចឹង។» លោក បន្ថែម ថា, អ្វីៗ អាស្រ័យ លើតុលាការ។
លោក ឡេង ប៉េងឡុង បន្តថារហូតមកដល់ពេលនេះ អាជ្ញាធរមិនទាន់ជូនដំណឹងមករដ្ឋសភានៅឡើយទេពីការចាប់ខ្លួននេះ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក
សុខ ឥសាន មានប្រសាសន៍ថាករណីលោក អ៊ុំ សំអាន ជាបទល្មើសជាក់ស្តែង
ដោយលោកប្រៀបធៀបទៅនឹងករណីលោក ហុង សុខហួរ ផងដែរ។
អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យឹម
សុវណ្ណ
ចាត់ទុកការចាប់ខ្លួនតំណាងរាស្រ្តបក្សប្រឆាំងនេះជាការ
រំលោភទៅនឹងរដ្ឋធម្មនុញ្ញ។ លោកមានប្រសាសន៍ថា៖ «គាត់ មានអភ័យឯកសិទ្ធិ។
គាត់ នៅជាតំណាងរាស្រ្ត គណបក្ស សង្រ្គោះជាតិ ខេត្តសៀមរាប,
ហើយ ឥឡូវ គណបក្ស កាន់អំណាច គេ ចាប់ខ្លួនគាត់។
អាហ្នឹង ជាទង្វើ ផ្ទុយ នឹងរដ្ឋធម្មនុញ្ញ,
ហើយ រំលោភ អភ័យឯកសិទ្ធិ អ្នកតំណាងរាស្រ្ត។»
លោក ចាត់ទុកការចាប់ខ្លួនលោក អ៊ុំ សំអាន ជាការព្រមានដល់សេរីភាពនៃការបញ្ចេញមតិលើបញ្ហាព្រំដែន។ លោកមានប្រសាសន៍ថា៖ «ខ្ញុំ ជឿថា, ទង្វើ ទាក់ទង នឹងរឿង ទឹកដីនេះ គឺ ជាទង្វើ ស្នេហាជាតិ,
ជាឧត្តមគិត របស់ ប្រជាពលរដ្ឋ ខ្មែរ ម្នាក់ៗ,
គឺ ជាកាតព្វកិច្ច ដែលអ្នក តំណាងរាស្រ្ត ត្រូវតែ បញ្ចេញមតិ។
ខ្ញុំ យល់ឃើញ ថា, ការចាប់ខ្លួននេះ ធ្វើឲ្យអ្នក ដែលគិត
គូ រឿងបញ្ហា ព្រំដែន មានការ ភ័យខ្លាច។ កាលណាតែ ប្រជាពលរដ្ឋ មានការភ័យខ្លាច
ប្រជាពលរដ្ឋ នឹងមិនហ៊ាន បញ្ចេញមតិ (ទាក់ទង នឹងបញ្ហាព្រំដែន)។»
មុនពេលចាប់ខ្លួន លោក អ៊ុំ សំអាន
ប្រាប់វីអូឌីថាលោកមិនភ័យខ្លាចនឹងការចាប់ខ្លួននោះទេ។ កន្លងទៅ
រដ្ឋាភិបាលព្រមានចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងនិយាយថារដ្ឋាភិបាល
ប្រើប្រាស់ផែនទីក្លែងក្លាយ។ លោក អ៊ុំ សំអាន
ត្រូវបានលើកឡើងថាជាមនុស្សម្នាក់អាចរដ្ឋាភិបាលចាត់វិធានការ។
លោក អ៊ុំ សំអាន
ឲ្យដឹងទៀតថាលោកនឹងបន្តសិក្សាបញ្ហាព្រំដែនជាមួយប្រជាពលរដ្ឋ
ខ្មែរនៅក្រៅប្រទេស
ដោយលោកថាការងារនេះនឹងបញ្ចប់ក្រោយការបោះឆ្នោតឆ្នាំ២០១៨។
លោកបញ្ជាក់ថាលោកនឹងស្នើឲ្យមានការសើរើបញ្ហាព្រំដែនឡើងវិញ
ប្រសិនបើគណបក្សសង្រ្គោះជាតិឈ្នះការបោះឆ្នោត។ លោកមានប្រសាសន៍ថា៖ «គ្រាន់តែ សិក្សា ពីបច្ចេកទេស
ទាក់ទង នឹងបញ្ហាព្រំដែន និងឯកសារ ផ្សេងៗ ដែលទាក់ទង នឹងបញ្ហា
ដើម្បី ត្រៀមខ្លួន នៅពេល ដែលគណបក្ស ឈ្នះឆ្នោត ឆ្នាំ២០១៨,
យើង នឹងអាច សើរើ ការបោះបង្គោល ព្រំដេន ជាមួយ វៀតណាម។»
លោកបញ្ជាក់ថាឯកសារទាំងនោះ លោកបានមកពីក្នុងស្រុកនិងក្រៅស្រុក
នៅពេលលោកស្នាក់នៅក្រៅប្រទេស រួមមានពីប្រទេសបារាំង សហរដ្ឋអាមេរិក
បណ្ណាល័យសភាអាមេរិកនិងអង្គការសហប្រជាជាតិជាដើម។
គួរបញ្ជាក់ថាកន្លងទៅ
ប្រធានគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង
បានអះអាងថាលោក អ៊ុំ សំអាន
បានញុះញង់ឲ្យមានអស្ថិរភាពសង្គមនិងមិនអាចអត់ឱនបាននោះទេ៕
ខ្ញុំបានអាន ឯកសារចាស់ៗ ជាច្រើន និយាយពីការ ដេញតាមជាក់ស្ដែង និង ការតាមបាញ់ ប្រហារ សម្លាប់ ពួកវៀតកុង ពីកងទ័ពជើងអាកាស សហរដ្ធអាមេរិក នៅពេលពួកវៀតកុង ចាញ់ដៃ ហើយរត់ចូល មកពួននៅលើដីខ្មែរ។ ការដេញតាមបាញ់ ប្រផិតប្រផើយនេះ គឺ នៅស្វាយរៀង ត្រង់ម្ដុំ ចន្ទ្រា តាអី ធ្លក ត្រឡោកបែក ជាដើម។ តែពេល បច្ចុប្បន្ននេះ ខ្ញុំពុំដែលឮ នរណាគេ និយាយពី ភូមិ តាអី និង ត្រឡោកបែក សោះ។ តើភូមិ តាអី បានបាត់បង់ ព្រោះ តាអី គាត់យកភូមិគាត់ ទៅជាមួយ ពេលគាត់ស្លាប់ ឬក៏យួនវា យក ?
ReplyDeleteខ្ញុំមិនចោទប្រកាន់ ទម្លាក់កំហុស ឬ ញុះញង់ អ្វីទេ,គ្រាន់តែចង់ដឹងថា តើមានសល់ទេភូមិ
តាអី នៅតាមជាយដែនខ្មែរសព្វថ្ងៃ ?៕