លោក សម រង្ស៊ី ថា, បក្សប្រជាជន កម្ពុជា ឆ្កួត និងសាហាវ ដូចក្រុម ប៉ុល ពត
RFA / វិទ្យុ អាស៊ី សេរី |១ ឧសភា ២០១៦
លោក សម រង្ស៊ី ថ្លែង ពីប្រទេស បារាំង កាលពីពេល ថ្មីៗ នេះ ដែលអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ទើបបង្ហោះនៅយប់ទី៣០ ខែមេសា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ចោទប្រកាន់គណបក្សដឹកនាំរដ្ឋាភិបាល ថាកំពុងប្រើមធ្យោបាយថោកទាប ព្រោះដឹងថា ខ្លួនចាញ់ឆ្នោត។ លោក សម រង្ស៊ី ថែមទាំងហួសចិត្តរឿងចាប់ខ្លួន និងចោទប្រកាន់ទាក់ទងលុយ ៥០០ដុល្លារ៖ «ឥឡូវ បែរមកចាប់ ៥០០ដុល្លារ ថា, អ្នកណា សន្យា ឲ្យអ្នកណា ៥០០ដុល្លារ ចាប់ទាំងអស់។ ឆ្កួត! វា ហួសហេតុ បងប្អូន! យើង ហួសចិត្ត។ ប៉ុន្តែ មិនមែន តែ យើងទេ។ ប្រជារាស្ត្រ, អ្នកសង្កេតការណ៍ ជាតិ, អន្តរជាតិ, ពិភពលោក -- គេ ថា, អាពួកនេះ ឆ្កួត មែនទែន។»
ការចេញមុខរិះគន់គណបក្សប្រជាជនកម្ពុជា នៅពេលនេះ ស្របពេលដែលលោក កឹម សុខា កំពុងជាប់ពាក់ព័ន្ធរឿងអាស្រូវស្នេហា ដោយស្ត្រីម្នាក់គឺអ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ អះអាងថា នាងមានចំណងស្នេហាជាមួយលោក កឹម សុខា។ ចំណែកមន្ត្រីសង្គមស៊ីវិលនៃសមាគមអាដហុក (ADHOC) និងអគ្គលេខាធិការរង គ.ជ.ប ម្នាក់ នឹងត្រូវតុលាការសាកសួរនៅថ្ងៃទី១ ខែឧសភា បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនសាកសួរអស់រយៈពេលពីរថ្ងៃ៕
No comments:
Post a Comment