Paris Peace Accords 23 Oct. 1991

Monday, May 2, 2016

ACU បង្ហាញ រូបភាព ហាត់កីឡា លើហ្វេសប៊ុក ក្រោយបញ្ជូន មន្រ្តី ការពារ សិទ្ធិមនុស្ស ទៅតុលាការ | ACU posts images on Facebook of its chief and officials exercising after sending rights officials to court

ACU បង្ហាញ រូបភាព ហាត់កីឡា លើហ្វេសប៊ុក ក្រោយបញ្ជូន មន្រ្តី ការពារ សិទ្ធិមនុស្ស ទៅតុលាការ

VOD / វីអូឌី | ៣០ មេសា ២០១៦​  (រាប់ពីធ្វេង ទីបី) ប្រធាន អង្គភាព ប្រឆាំង អំពើ ពុករលួយ លោក ឱម យ៉ិនទៀង (រូបថត ពីហ្វេសប៊ុក អង្គភាព ប្រឆាំង អំពើ ពុករលួយ)

 
អង្គភាព ប្រឆាំង អំពើ ពុករលួយ (ACU) នៅល្ងាច ថ្ងៃសៅរ៍នេះ បានបង្ហាញ រូបភាព ចំនួន ៨សន្លឹក ដែលថ្នាក់ដឹកនាំ អង្គភាព បានលេង កីឡា វាយសី ក្រោយពេល បញ្ចប់ការងារ បញ្ជូនមន្រ្តី អាដហុក ៤នាក់ និងមន្រ្តី គ.ជ.ប. ម្នាក់ ទៅតុលាការ។

អង្គភាព បានប្រើ ហ្វេសប៊ុក ផ្លូវការ របស់ខ្លួន បង្ហោះសារ មួយ នៅម៉ោង ជិត៦ល្ងាច ថា៖ «បញ្ជូន ជនសង្ស័យ ៥នាក់ ទៅតុលាការ ម៉ោង៥។  ចប់ បេសកកម្ម ‪#‎សំបក ក្រូចក្រាស់ ប៉ះក្រចកស្រួច, យើង វិលមករក សកម្មភាព កីឡាវិញ។»  ក្នុងរូបភាពនោះ ក៏មាន ប្រធាន អង្គភាព ប្រឆាំង អំពើ ពុករលួយ លោក ឱម យ៉ិនទៀង ផងដែរ។  សារនេះ ត្រូវ បានរិះគន់ ដោយអ្នក លេងហ្វេសប៊ុក មួយចំនួន ដោយអ្នកខ្លះ បានលើកឡើង ពីភាព សោកសៅ របស់ ក្រុមគ្រួសារ មន្រ្តី ការពារ សិទ្ធិមនុស្ស។

នេះ ជាលើកដំបូង ដែលអង្គភាព បានបង្ហាញ សកម្មភាព កីឡា របស់ ថ្នាក់ដឹកនាំ នៅលើ ហ្វេសប៊ុក ផ្លូវការ របស់ ស្ថាប័ន។  ចាប់តាំង ពីថ្ងៃពុធ, អង្គភាព ប្រឆាំង អំពើ ពុករលួយ បានចំណាយពល ដល់យប់ជ្រៅ ក្នុងការ សាកសួរ មន្រ្តី អាដហុក។


នៅម៉ោងប្រមាណ៥ល្ងាចនេះ អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនមន្ត្រី សមាគមអាដហុកនិងអគ្គលេខាធិការរងគ. ជ. ប ទៅសាលាដំបូងរយៈពេលខ្លីដើម្បីបំពេញនីតិវិធីមួយចំនួន រួចក៏ដឹកអ្នកទាំងនោះទៅអង្គភាពវិញ។ ពេលដឹកទៅនិងដឹកមក អ្នកទាំង៥នាក់នោះបានលើកដៃឲ្យអ្នកឈរគាំទ្រ នៅមុខអង្គភាពប្រឆាំងអំពើពុករលួយរាប់រយនាក់បានឃើញគឺដៃមានដាក់ខ្នោះ។ ពេលដែលរថយន្តដឹកចេញពីអង្គភាព អ្នកគាំទ្រប្រុសស្រីស្រែកថាអយុត្តិធម៌។ ចំណែកអ្នកខ្លះទៀតភាគច្រើនជាស្ត្រីនាំគ្នាស្រែកទ្រហោយំ។
មន្រ្តីអាដហុក៤រូបនោះ រួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និងលោកស្រី លឹម មុនី។ កាលពីថ្ងៃព្រហស្បតិ៍ ប្រធានអង្គការសីលការ លោកស្រី ធីតា ឃឹះ ត្រូវបានអង្គភាពសាកសួរ តែអង្គភាពមិនសម្រេចឃាត់ខ្លួនលោកស្រីនោះទេ។ ចំណែកកាលពីថ្ងៃពុធ អតីតមេធាវីកញ្ញាស្រីមុំ លោកស្រី ទ្រី ឈូន ត្រូវបានសាកសួរដែរ តែអង្គភាពមិនបានឃាត់ខ្លួននោះទេ។
សង្គមស៊ីវិលបានចេញសេចក្តីថ្លែងការន៍មួយ ដោយលើកឡើងថាអង្គភាពប្រឆាំងអំពើពុករលួយអនុវត្តតួនាទីដោយបំពាននិងគំរាមកំហែងដល់សង្គមស៊ីវិល។
13101524_1204612809549235_793875639_n

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសុក្រនេះថាអង្គភាពបានសម្រេចឃាត់ខ្លួនមន្រ្តីអាដហុកនិងលោក នី ចរិយា
 ដោយសារចម្លើយរបស់អ្នកទាំង៥ស៊ីចង្វាក់ជាមួយភស្តុតាងដែលអង្គភាពមាននិងចម្លើយសារភាពរបស់អ្នកផ្សេងទៀត។ លោកបន្ថែមថា៖ «ច្បាប់ គេ បាននិយាយ ថា, យើងខ្ញុំមានពេល៤៨ម៉ោងរាប់ពីម្សិលមិញម៉ោង៨ ខ្លះ៨កន្លះ ខ្លះម៉ោង៩ ខ្លះម៉ោង១០ ប៉ុន្តែយើងគិតថាម៉ោង៨យប់ ខ្ញុំគិតថាផុតដំណាក់កាលយើងខ្ញុំ គឺតុលាការរាជធានី។»

រហូតមដល់ពេលនេះ មិនទាន់ដឹងថាតើអង្គភាពចោទប្រកាន់មន្រ្តីទាំង៥រូបនោះពីបទអ្វីនោះទេ។ គួរបញ្ជាក់ថាអង្គភាពប្រឆាំងអំពើពុករលួយបានកោះហៅមន្រ្តីសង្គមស៊ីវិលសាកសួរ បន្ទាប់ពីកញ្ញាស្រីមុំបានសរសេរលិខិតចំហរមួយដោយលើកឡើងថាមន្រ្តីសង្គមស៊ីវិលមួយចំនួនរួមមានមន្រ្តីអាដហុកទបានបង្ខំនាងឲ្យផ្តល់ចម្លើយក្លែងក្លាយនៅពេលចូលឆ្លើយបំភ្លឺនៅតុលាការ។ ប៉ុន្តែលោក ធន សារាយ ប្រធានសមាគមអាដហុកបានច្រានចោលដោយលោកអះអាងថាសមាគមអាដហុកមានភស្តុតាងគ្រប់គ្រាន់ដែលអាចបញ្ជាក់ថាបុគ្គលិកសមាគមអាដហុកមិនបានបង្ខិតបង្ខំឲ្យកញ្ញាស្រីមុំនិយាយកុហកតុលាការទេ។ លោកក៏បានបញ្ជាក់ថាសមាគមបានផ្តល់លុយអស់២០៤ដុល្លារសម្រាប់ស្រីមុំក្នុងការធ្វើដំណើរកាលពីកន្លងទៅ តែលោកថាករណីនេះមិនពាក់ព័ន្ធនឹងអំពើពុករលួយនោះទេ៕


1 comment:

  1. Indoor badminton while Khmer people is suffering a 100F+ degree heat? You've got to be kidding? It's the "sky dependent" weather kind of thing as Hun Sen put it, isn't it? Keep on and up with your deforestation because you have your indoor things...you ^%$^%R**!!

    ReplyDelete