
១ ឧសភា ២០១៦ / 01 May 2016 - Report from Radio Free Asia
លោក សម រង្ស៊ី ថា, បក្សប្រជាជន កម្ពុជា ឆ្កួតនិ ងសាហាវ ដូចក្រុម ប៉ុល ពត
ដោយ ប្រាជ្ញ ចេវ / 2016-05-01 RFA – វិទ្យុអាសីុសេរីលោក សម រង្ស៊ី ប្រធាន គណបក្ស សង្គ្រោះជាតិ ដែលកំពុង និរទេសខ្លួន នៅក្រៅប្រទេស បានហៅ គណបក្ស កាន់អំណាច ថា, ក្រុមឆ្កួត និងថា, គណបក្សនេះ សាហាវ ដូចក្រុម ប៉ុល ពត។ ក្នុងវីដេអូ របស់លោក សម រង្ស៊ី មានរយៈ ពេលជាង ២០នាទី បានហៅ គណបក្ស ប្រជាជន កម្ពុជា ដែលកំពុង ដឹកនាំ រដ្ឋាភិបាល ថា, បានយករឿង ឯកជន ដោយប្រើ ប្រព័ន្ធ តុលាការ, អង្គភាព ប្រឆាំង អំពើ ពុករលួយ មកសម្លាប់ សង្គមស៊ីវិល និងគណបក្ស ប្រឆាំង។
លោក សម រង្ស៊ី ថ្លែង ពីប្រទេស បារាំង កាលពីពេល ថ្មីៗនេះ ដែលអ្នកគាំទ្រ គណបក្ស សង្គ្រោះជាតិ ទើប បង្ហោះ នៅយប់ ទី៣០ ខែមេសា, លោក សម រង្ស៊ី ប្រធាន គណបក្ស សង្គ្រោះជាតិ ចោទប្រកាន់ គណបក្ស ដឹកនាំ រដ្ឋាភិបាល ថា, កំពុង ប្រើមធ្យោបាយ ថោកទាប ព្រោះ ដឹងថា, ខ្លួន ចាញ់ឆ្នោត។ លោក សម រង្ស៊ី ថែមទាំង ហួសចិត្ត រឿងចាប់ខ្លួន និងចោទប្រកាន់ ទាក់ទង លុយ ៥០០ ដុល្លារ៖
«ឥឡូវ បែរ មកចាប់ ៥០០ដុល្លារ ថា, អ្នកណា សន្យា ឲ្យអ្នកណា ៥០០ដុល្លារ ចាប់ទាំងអស់ -- ឆ្កួត! វា ហួសហេតុ បងប្អូន! យើង ហួសចិត្ត។ ប៉ុន្តែ មិនមែន តែ យើង ទេ។ ប្រជារាស្ត្រ, អ្នកសង្កេតការណ៍ ជាតិ, អន្តរជាតិ, ពិភពលោក -- គេ ថា, អាពួកនេះ ឆ្កួត មែនទែន!»
ការចេញមុខ រិះគន់ គណបក្ស ប្រជាជន កម្ពុជា នៅពេលនេះ ស្របពេល ដែលលោក កឹម សុខា កំពុង ជាប់ពាក់ព័ន្ធ រឿងអាស្រូវ ស្នេហា ដោយស្ត្រីម្នាក់ គឺ អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ អះអាង ថា, នាង មានចំណង ស្នេហា ជាមួយលោក កឹម សុខា។ ចំណែក មន្ត្រី សង្គមស៊ីវិល នៃសមាគម អាដហុក (ADHOC) និងអគ្គលេខាធិការ រង គ.ជ.ប. ម្នាក់ នឹងត្រូវ តុលាការ សាកសួរ នៅថ្ងៃ ទី១ ខែឧសភា បន្ទាប់ ពីអង្គភាព ប្រឆាំង អំពើ ពុករលួយ ឃាត់ខ្លួន សាកសួរ អស់រយៈពេល ពីរថ្ងៃ៕
Radio Free Asia (RFA) reported today that, at a CNRP meeting in
Paris in the evening of 29 April 2016, opposition leader Sam Rainsy said
the ruling CPP had lost its mind and had become as cruel as the Pol Pot
regime with its recent campaign to eliminate the civil society and the
political opposition by cynically using its Kangaroo court and its
indecent Anti-Corruption Unit which is arresting and questioning
"suspects" for 500 USD (!) while ignoring billions of USD actually lost
for the country because of government corruption.
ពិភព លោកទាំងមូល ក៏ដឹងដែរ។ តើយើងត្រូវធ្វើអ្វីទៅ ឫក៏អ្វីទៅ ដើម្បី ផ្លាស់ប្ដូរ របបនោះ???
ReplyDeleteThe world knows that already. What can we do to change that?
Que va-t-on faire pour changer tout ça???