Paris Peace Accords 23 Oct. 1991

Tuesday, May 31, 2016

[Vietnamization via Indochina Laos] ពលរដ្ឋ​ ខេត្ត​ស្ទឹងត្រែង ​បារម្ភ​ ពលរដ្ឋ​ឡាវ​ ប្រើ​ថ្នាំ​បំពុល​ យក​ត្រី ​នៅ​តាម​ ដង​ទន្លេ​ ក្បែរ​ព្រំដែន | Cambodians in Stung Treng concerned about Laotians poisoning fish along border river

 [Background / related]

Vietnam, Laos, Cambodia promote Development Triangle area, vietnamnet bridge, english news, Vietnam news, news Vietnam, vietnamnet news, Vietnam net news, Vietnam latest news, Vietnam breaking news
...

ពលរដ្ឋ​ ខេត្ត​ស្ទឹងត្រែង ​បារម្ភ​ ពលរដ្ឋ​ឡាវ​ ប្រើ​ថ្នាំ​បំពុល​ យក​ត្រី ​នៅ​តាម​ ដង​ទន្លេ​ ក្បែរ​ព្រំដែន

 RFA / វិទ្យុ អាស៊ី សេរី | ៣០ ឧសភា ២០១៦

ត្រី​ងាប់​ក្បែរ​ទំនប់​ដន​សាហុង ២០១៦ ៨៥៥
ត្រី​ងាប់​នៅ​ក្បែរ​ទំនប់​វារីអគ្គិសនី​ដន​សាហុង (Don Sahong) ក្នុង​ខេត្ត​ចម្ប៉ាសាក់ ប្រទេស​ឡាវ ជាប់​ខេត្ត​ស្ទឹងត្រែង ប្រទេស​កម្ពុជា។ រូបថត​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៦
 រូបភាព​ដោយ​ក្រុម​យុវជន​ការពារ​សង្គម និង​បរិស្ថាន
ពលរដ្ឋ​ រស់នៅ ​ឃុំ​អូរស្វាយ ស្រុក​ ថាឡាបរិវ៉ាត់ ខេត្ត​ ស្ទឹងត្រែង បារម្ភ​ ការ​ប្រើ​ថ្នាំ​ពុល ​ចាប់​ត្រី​ ដោយ​ប្រជាជន ​ឡាវ នៅ​ទន្លេ​មេគង្គ​ លើ​ជាប់​ព្រំដែន ​ប្រទេស ​ទាំង​ពីរ ដែល​ប៉ះពាល់​ដល់​មច្ឆជាតិ​កាន់​តែ​ធ្ងន់ធ្ងរ​នា​រដូវ​ត្រី​ពង។ ការ​បារម្ភ​នេះ បន្ទាប់​ពី​ពលរដ្ឋ​ច្រើន​គ្រួសារ ប្រទះ​ឃើញ​ត្រី​ងាប់​អណ្ដែត​ទឹក​ជា​បន្តបន្ទាប់​ច្រើន​គីឡូក្រាម ចាប់​តាំង​ពី​ពាក់​កណ្ដាល​ខែ​ឧសភា រហូត​បច្ចុប្បន្ន ហើយ​ពួក​គាត់​បាន​រើស​ត្រី​នោះ​មក​បរិភោគ​បណ្ដាល​ឲ្យ​ពុល។

ពលរដ្ឋ​រស់នៅ​ឃុំ​អូរស្វាយ ស្រុក​ថាឡាបរិវ៉ាត់ អះអាង​ថា ការ​ដាក់​ថ្នាំ​បំពុល​ត្រី និង​ប្រើ​ឧបករណ៍​ល្មើស​ច្បាប់​ផ្សេងៗ​នៅ​ទន្លេ​មេគង្គ​លើ​ដោយ​ប្រជាជន​ឡាវ កំពុង​ប៉ះពាល់​ដល់​ពូជ​ត្រី​កម្រ​នៅ​តំបន់​នោះ និង​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​ដែល​បាន​បរិភោគ​ត្រី​គេ​បំពុល។

ពលរដ្ឋ​រស់នៅ​ឃុំ​អូរស្វាយ ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា ចាប់​ពី​ពាក់​កណ្ដាល​ខែ​ឧសភា មក ពលរដ្ឋ​ច្រើន​គ្រួសារ​រស់នៅ​ឃុំ​អូរស្វាយ រើស​បាន​ត្រី​ដែល​គេ​បំពុល​ក្នុង​មួយ​គ្រួសារ​ចាប់​ពី ១​គីឡូក្រាម​ដល់​ជាង ១០​គីឡូក្រាម​នៅ​ខ្សែ​ទឹក​ខាង​លើ​នៃ​កន្ទុយ​កោះ​ស្តាំ ខាង​លិច​ភូមិ​វ៉ើងខាម ខេត្ត​ចំប៉ាសាក់ ប្រទេស​ឡាវ។ ត្រី​ដែល​រើស​បាន​នោះ ដូចជា​ត្រី​ឆ្ពិន និង​ត្រី​ក្អែក ជាដើម។

លោក​កត់​សម្គាល់​ថា ពលរដ្ឋ​បរិភោគ​ត្រី​ដែល​គេ​បំពុល​នោះ កើត​អាការៈ​ចុក​ពោះ ក្អួត​ចង្អោរ និង​វិល​មុខ តែ​ពុំ​មាន​ពលរដ្ឋ​ណា​ស្លាប់​ឡើយ។ លោក​ថា ពលរដ្ឋ​រស់នៅ​ឃុំ​ព្រះរំកិល មួយ​ចំនួន ក៏​បរិភោគ​ត្រី​ដែល​ឡាវ បំពុល​នេះ​ដែរ៖ «ដឹង​គ្រប់​គ្នា​ចឹង​ទៅ​ក៏​មិន​សូវ​ហ៊ាន​ហូប​អី​ដែរ។ មុន​ហូប​ប្រុង​ប្រយ័ត្ន​មើល​ច្បាស់លាស់។ ឥឡូវ​នៅ​មិន​ទុក​ចិត្ត ព្រោះ​អី​ត្រី​ពុល​សម្បូរ»

មេ​ឃុំ​អូរស្វាយ លោក រ័ត្ន ស៊ុន ទទួល​ស្គាល់​ថា អ្នក​នេសាទ​ឡាវ ប្រើ​ថ្នាំ​ពុល​ចាប់​ត្រី​នៅ​តំបន់​ជាប់​ព្រំដែន​ទឹក​ប្រទេស​ទាំង​ពីរ ហើយ​លោក​បាន​ធ្វើ​របាយការណ៍​ករណី​នេះ​ទៅ​អាជ្ញាធរ​ស្រុក​រួច​ហើយ។ លោក រ័ត្ន ស៊ុន ពុំ​អាច​បញ្ជាក់​ពី​តួលេខ​ពលរដ្ឋ​ប៉ុន្មាន​គ្រួសារ​ពុល​ត្រី​នោះ​ឡើយ ដោយសារ​បាតុភាព​នេះ​កើត​មាន​ក្នុង​ចន្លោះ​គ្រួសារ​នីមួយៗ។ លោក​កត់​សម្គាល់​ថា មក​ទល់​ពេល​នេះ មាន​បុរស​ចំណាស់​ម្នាក់​ដែល​បាន​បរិភោគ​ត្រី​គេ​បំពុល​នោះ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅ​ឡើយ៖ «ឃើញ​គេ​ចាប់​ត្រី​មក​ក៏​យើង​ប្រមូល​ប្រជាពលរដ្ឋ​មក យើង​បំផ្លាញ​ត្រី​ហ្នឹង យើង​បង្ហាញ​ភស្តុតាង​ហេតុ​ដែល​ត្រី​មាន​ជាតិ​ពុល​ហ្នឹង ហើយ​យើង​បាន​បំផ្លាញ​ត្រី​ហ្នឹង​មិន​ឲ្យ​ពលរដ្ឋ​លក់​ដូរ និង​ហូប​ចុក​ទេ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ស្ទឹងត្រែង លោក ប៉ែន ឈុនឌី ដើម្បី​សុំ​ការ​អធិប្បាយ​ករណី​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៣០ ឧសភា ព្រោះ​ទូរស័ព្ទ​លោក​មិន​អាច​ទាក់ទង​បាន។

កាល​ពី​ខែ​មេសា ឆ្នាំ​២០១៦ ឆ្មាំ​អភិរក្ស​ទន្លេ​នៃ​ឃុំ​អូរស្វាយ ប្រទះ​ឃើញ​ទូក​នេសាទ​ឡាវ ជាច្រើន​គ្រឿង ប្រើ​ថ្នាំ​ពុល​ចាប់​ត្រី​នៅ​តំបន់​ព្រំដែន​ប្រទេស​ទាំង​ពីរ ឋិត​នៅ​ដៃ​ទន្លេ​មេគង្គ​លើ នៃ​កន្ទុយ​កោះ​ស្តាំ ឃុំ​អូរស្វាយ ស្រុក​ថាឡាបរិវ៉ាត់ ជាប់​ខេត្ត​ចំប៉ាសាក់ ប្រទេស​ឡាវ។ បន្ទាប់​មក ប្រជាជន​ឡាវ បាន​រត់​គេច​ខ្លួន​ពេល​ឃើញ​ឆ្មាំ​អភិរក្ស​របស់​កម្ពុជា បន្សល់​ទុក​សម្ភារៈ​នេសាទ​មួយ​ចំនួន​សម្រាប់​បំពុល​ត្រី។

មន្ត្រី​សម្របសម្រួល​គម្រោង​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល (FACT) ខេត្ត​ស្ទឹងត្រែង លោក ឯក ចំរើន យល់​ថា មន្ត្រី​ជំនាញ​គួរ​ស៊ើប​អង្កេត​ពី​ហេតុផល​បណ្ដាល​ឲ្យ​កើត​មាន​បាតុភាព​នេះ ដើម្បី​ជា​ភស្តុតាង​សម្រាប់​រៀបចំ​ឯកសារ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ឡាវ។ លោក​ថា បន្ទាប់​ពី​កើត​មាន​ករណី​នេះ អាជ្ញាធរ​រដ្ឋាភិបាល​គួរ​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​បរិភោគ​ត្រី៖ «ជំនាញ​ជលផល​ត្រូវ​ស្នើសុំ​ដល់​ប្រមុខ​រដ្ឋាភិបាល ឬ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ដើម្បី​ឲ្យ​មាន​ការ​ទំនាក់ទំនង​គ្នា​រវាង​ប្រទេស​ជាប់​គ្នា ដើម្បី​មាន​វិធានការ ឬ​សំណូមពរ​ទាក់ទង​បាតុភាព​ហ្នឹង»

អ្នក​ជំនាញ​ជលផល​កត់​សម្គាល់​ថា ជា​ទម្លាប់ ការ​នេសាទ​របស់​ប្រជាជន​ខ្មែរ និង​ប្រជាជន​ឡាវ រស់នៅ​អម​សង​ខាង​ទន្លេ​មេគង្គ អាជ្ញាធរ​នៃ​ប្រទេស​ទាំង​ពីរ​មិន​បាន​អនុវត្ត​តំបន់​ព្រំដែន​រដ្ឋបាល​ទាក់ទង​ការ​នេសាទ​ឆ្លង​ដែន​ឡើយ ហើយ​ប្រជាជន​ឡាវ ច្រើន​ឆ្លង​ដែន​មក​នេសាទ​នៅ​ទន្លេ​របស់​កម្ពុជា ដោយសារ​ការ​នេសាទ​របស់​ប្រជាជន​ឡាវ នៅ​តំបន់​កោះ​ហួសាហុង ឬ​ច្រក​សាហុង និង​កោះ​ដន​សាដាម ខេត្ត​ចំប៉ាសាក់ ប្រទេស​ឡាវ ត្រូវ​បាន​រដ្ឋាភិបាល​ឡាវ បិទ​ការ​នេសាទ​ទាំង​ស្រុង ដើម្បី​សាងសង់​ទំនប់​វារីអគ្គិសនី​ដន​សាហុង៕



No comments:

Post a Comment