សាលាឧទ្ធរណ៍ បដិសេធ ការសុំ នៅក្រៅឃុំ របស់ មន្ត្រី អាដហុក និងមន្ត្រី គ.ជ.ប.
RFA / វិទ្យុ អាស៊ី សេរី | ១៣ មិថុនា ២០១៦

អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
(គ.ជ.ប) លោក នី ចរិយា (រូបកណ្ដាល)
ពេលបញ្ជូនមកដល់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមិថុនា
ឆ្នាំ២០១៦។ RFA/Rann Samnang
ប្រធានក្រុមប្រឹក្សាអង្គជំនុំជម្រះនៃសាលាឧទ្ធរណ៍ លោក ឃុន លាងម៉េង សម្រេចដូច្នេះក្រោយពីបញ្ចប់សវនាការអសាធារណៈ នៅព្រឹកថ្ងៃទី១៣ មិថុនា ដោយយោងហេតុផល៣យ៉ាង គឺទី១ខ្លាចប៉ះពាល់ដល់ដំណើរការស៊ើបអង្កេតរបស់តុលាការ ទី២ ខ្លាចជនជាប់ចោទទាំងនោះ មិនសហការជាមួយតុលាការ និងទី៣ ខ្លាចប៉ះពាល់ដល់សុវត្ថិភាពរបស់ជនជាប់ចោទ ហើយរឿងរ៉ាវនេះ ស្ថិតនៅក្នុងកម្រិតនៃបទឧក្រិដ្ឋ។
មន្ត្រីសមាគមសិទ្ធិមនុស្សអាដហុក៤រូប និងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មួយរូប ដែលត្រូវតុលាការក្រុងភ្នំពេញចោទប្រកាន់ពីបទ សូក និងសមគំនិតសូកប៉ាន់សាក្សី ជុំវិញការចោទប្រកាន់អ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ។
No comments:
Post a Comment