បក្សប្រឆាំង បញ្ជាក់ ជាថ្មី ថា, លោក កឹម សុខា មិនអាច ទៅបំភ្លឺ នៅតុលាការទេ
RFA / វិទ្យុ អាស៊ី សេរី | ១៣ មិថុនា ២០១៦

អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា
ថ្លែងនៅក្នុងសន្និបាតក្រុមប្រឹក្សាជាតិគណបក្សសង្គ្រោះជាតិ លើកទី២
នាសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦។
គណបក្ស ប្រឆាំង ចេញសេចក្ដី ប្រកាស ព័ត៌មាន នៅថ្ងៃ ទី១៣ មិថុនា បញ្ជាក់ ជាថ្មី ម្ដងទៀត ថា, ប្រធានស្ដីទី គណបក្ស សង្រ្គោះជាតិ លោក កឹម សុខា និងជាប្រធាន ស្ដីទី មតិភាគតិច នៃរដ្ឋសភា មិនអាច ចូលទៅបំភ្លឺ នៅតុលាការ នៅថ្ងៃ ទី១៤ មិថុនា តាមដីកាបង្គាប់ ឲ្យចូលខ្លួន របស់ ចៅក្រមស៊ើបសួរ នៃសាលាដំបូង រាជធានីភ្នំពេញ ទេ ដោយលោក មានអភ័យឯកសិទ្ធិ។
សេចក្ដីប្រកាស ព័ត៌មាន ដដែល បញ្ជាក់ ថា, តាមដីកា របស់ តុលាការ លោក កឹម សុខា បានប្រគល់ សិទ្ធិ ឲ្យក្រុមមេធាវី ចូលទៅកាន់ តុលាការ តាមកាលបរិច្ឆេទ របស់ តុលាការ ដើម្បី នាំយក លិខិត ជូនដំណឹង អំពី មូលហេតុ សមស្រប នៃការ មិនអាច ចូលខ្លួន របស់លោក កឹម សុខា និងលិខិត ស្នើសុំ ដែលជាសារណា របស់ ក្រុមមេធាវី ទៅជូន ចៅក្រមស៊ើបសួរ ដោយផ្ទាល់៕
No comments:
Post a Comment