Paris Peace Accords 23 Oct. 1991

Saturday, June 11, 2016

គណបក្ស​ សង្គ្រោះ​ជាតិ​ ថា,​ ខ្លួន នឹង​បន្ ត​ប្រមូល​ស្នាម​មេដៃ​ បើ​ ទោះ​​មាន​ ការ​រារាំង ​ពី​អាជ្ញាធរ | CNRP says it will continue to collect thumb prints despite threats from authorities

រូបឯកសារ៖ អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះជាតិ​រាប់រយនាក់​ប្រមូល​ផ្ដុំ​គ្នា​មក​ផ្តិត​មេដៃ​នៅ​ទី​ស្នាក់ការ​កណ្ដាល​គណបក្ស​សង្រ្គោះជាតិ​នៅថ្ងៃ​ព្រហស្បតិ៍ ​ទី​២​ ខែមិថុនា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)
រូបឯកសារ៖ អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះជាតិ​រាប់រយនាក់​ប្រមូល​ផ្ដុំ​គ្នា​មក​ផ្តិត​ មេដៃ​នៅ​ទី​ស្នាក់ការ​កណ្ដាល​គណបក្ស​សង្រ្គោះជាតិ​នៅថ្ងៃ​ព្រហស្បតិ៍ ​ទី​២​ ខែមិថុនា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)

គណបក្ស​ សង្គ្រោះ​ជាតិ​ ថា,​ ខ្លួន នឹង​បន្ ត​ប្រមូល​ស្នាម​មេដៃ​ បើ​ ទោះ​​មាន​ ការ​រារាំង ​ពី​អាជ្ញាធរ

 VOA / វីអូអេ | ១១ មិថុនា ២០១៦

ក្រុម​មន្ត្រី​ ជាន់​ខ្ពស់ ​គណបក្ស​ ជំទាស់​​ អះអាង​ នៅ​ថ្ងៃ​សុក្រ​ នេះ ​ថា, ​គណបក្ស​ខ្លួន​ នៅ​តែ​ បន្ត​ ធ្វើ​តាម​គម្រោង​ របស់​ខ្លួន​ ក្នុង​ការ​ប្រមូល​ ស្នាម​មេដៃ​ ពី​ប្រជាពលរដ្ឋ​ មុន​នឹង​ ការ​ជួបជុំ​ មួយ​ របស់​ខ្លួន​ ដ៏​ធំ​ នា​សប្តាហ៍​ក្រោយ​ ក្នុង​រាជធានី​ ភ្នំពេញ។


គណបក្ស​ សង្គ្រោះ​ជាតិ​ នឹង​នៅ​បន្ត​ ប្រមូល​ ស្នាម​មេដៃ​ និង​ញត្តិ​ គាំទ្រ​ ពី​អ្នក​គាំទ្រ ​របស់​ខ្លួន​ តទៅ​ទៀត ​ពី​តាម​ខេត្ត​នានា ដើម្បី​ថ្វាយ​ជូន ​ព្រះ​មហាក្សត្រ​ កម្ពុជា​ បើ​ ទោះ​ជា​ មាន​ការ​ រារាំង ពី​អាជ្ញាធរ​ មូលដ្ឋាន ​ក៏​ដោយ។  ​នេះ​ បើ ​តាម​ការ​បញ្ជាក់​ របស់ ​ក្រុម​មន្ត្រី​ ជាន់​ខ្ពស់​ នៃ​គណបក្ស​ ជំទាស់។

ក្រុម​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ជំទាស់អះអាង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​គណបក្ស​ខ្លួន​នៅ​តែ​បន្ត​ធ្វើ​តាម​គម្រោង​របស់​ខ្លួន​ក្នុង​ការ​ប្រមូល​ ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​ មុន​នឹង​ការ​ជួបជុំ​មួយ​របស់​ខ្លួន​ដ៏​ធំ​នា​សប្តាហ៍​ក្រោយ​ក្នុង​រាជធានី​ ភ្នំពេញ។​

​លោក​ ប៉ុល​ ហំម​ តំណាងរាស្ត្រ​ និង​ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះជាតិ​បាន​ប្រាប់​ VOA ថា ​គណបក្ស​ជំទាស់​នឹង​ធ្វើ​តាម​គម្រោង ដែល​ខ្លួន​បាន​គ្រោង​ទុក​គឺ​ទទួល​ញាតិ​ពី​តំណាង​ខ្លួន​ទំាង​អស់​គ្រប់​ខេត្ត ​ក្រុង​នា​ថ្ងៃ​ច័ន្ទ​ខាង​មុខ មុន​ពេល​ដាក់​ជូន​ព្រះ​មហាក្ស​ត្រ​កម្ពុជា។​

រូបឯកសារ៖ លោក​ ប៉ុល ហំម​ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះជាតិ​មាន​ប្រសាសន៍​នៅ​ក្នុង​អង្គ​សន្និសីទកាសែត​នៅទីស្នាក់​ការ​កណ្ដាលគណបក្ស​សង្គ្រោះជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ​ទី​២ ខែ​មិថុនា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)
រូបឯកសារ៖ លោក​ ប៉ុល ហំម​ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះជាតិ​មាន​ប្រសាសន៍​នៅ​ក្នុង​អង្គ ​សន្និសីទកាសែត​នៅទីស្នាក់​ការ​កណ្ដាលគណបក្ស​សង្គ្រោះជាតិ​នៅ​ថ្ងៃ​ ព្រហស្បតិ៍ ​ទី​២ ខែ​មិថុនា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)

​លោក​ ប៉ុល ហំម​ បញ្ជាក់​ថា៖​ «បាទ! បាទ​, យើង​ នៅ​តែ​ ដដែល។  នៅ​តែ​ ដដែល ​គឺ​ ចាប់​ពី​ថ្ងៃ​ច័ន្ទ​ ទៅ,​ ចាប់​ទទួល​ នា​ថ្ងៃ​ច័ន្ទ​ ទី​១៣»

​យ៉ាង​ណា​ ក៏​ដោយ​ លោក ​ប៉ុល ហំម ​មិន​ទាន់​អាច​បញ្ជាក់​ពី​ចំនួន​ស្នាម​មេដៃ ដែល​គណបក្ស​ខ្លួន​ទទួល​បាន​នៅ​ឡើយ​នោះ​ទេ។ ​លោក​ ប៉ុល ហំម​ បន្ត​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​នឹង​មាន​គម្រោង​ជួប​ជុំ​ដ៏​ធំ​មួយ​ផង​ដែរ ​នា​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​ ដែល​ជា​ថ្ងៃ​កំណត់​របស់​តុលាការ​ក្រុង​ភ្នំពេញ​ឲ្យ​លោក ​កឹម សុខា ប្រធាន​ស្តី​ទី​គណបក្ស​នេះ​ចូល​បំភ្លឺ​ទាក់ទិន​នឹង​រឿង ​ដែល​គេ​ចោទ​ថា ​លោក​អាស្រូវ​ផ្លូវភេទ​ជា​មួយ​នារី​កាត់​សក់​ម្នាក់​ឈោ្មះ​ ខុម ចាន់ដារ៉ាទី។ កន្លង​មក​គណបក្ស​សង្គ្រោះជាតិ​ធ្លាប់​បាន​ប្រកាស​ដដែលៗ ថា ​គណបក្ស​ខ្លួន​នឹង​មិន​អនុញ្ញាតិ​ឲ្យ​តំណាងរាស្ត្រ​របស់​ក្នុង​អភ័យឯកសិទ្ធិ ​ចូល​បំភ្លឺ​នា​តុលាការ​នោះ​ទេ។

​យោង​ទៅ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ VOA ​បាន​ទទួល​នា​ដើម​ខែ​មិថុនា​នេះ ឲ្យ​ដឹង​ថា​ គណបក្ស​ជំទាស់​នឹង​ចាប់​ផ្តើម​ប្រមូល​ស្នាម​មេដៃ នឹង​ញត្តិ​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​ទូទាំង​ប្រទេស​ក្នុង​គោល​បំណង​សុំ​ឲ្យ ​មាន​ការ​ដោះលែង​អ្នក​នយោបាយ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល បញ្ឈប់​ការ​ប្រើប្រាស់​ស្ថាប័ន​រដ្ឋ ដើម្បី​គំរាមកំហែង និង​ដាក់​សម្ពាធ​លើ​អង្គការ​សង្គម​ស៊ីវិល​ជា​ដើម។​

ក្រោយ​ការ​ឡើង​កម្តៅ​នយោបាយ​រវាង​គណបក្ស​ធំៗ​ទាំង​ពីរ​ គឺ​គណបក្ស​កាន់​អំណាចរបស់​លោក​ ហ៊ុន សែន​ និង​គណបក្ស​សង្គ្រោះ​ជាតិ មាន​មន្ត្រី​សង្គម​ស៊ីវិល​អ្នក​ការពារ​សិទ្ធិមនុស្ស និង​សកម្មជន​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ យ៉ាងហោច​ណាស់​២១រូប​ ត្រូវ​បាន​ចាប់ឃុំ​ខ្លួន​ជា​បន្ត​បន្ទាប់។​ ក្នុង​នោះ​មាន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ចំនួន​បួន​នាក់​មក​ពី​សមាគម​ សិទ្ធិ​មនុស្ស​អាដហុក មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ម្នាក់​សកម្មជន​នយោបាយ​ មន្ត្រី និង​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​យ៉ាង​ហោច​ណាស់​១៦​រូប។​  ក្នុង​ចំណោម​នោះ​ដែរ​ មាន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ចំនួន​ពីរ​នាក់​គឺ​លោក មាជ សុវណ្ណារ៉ា និង​លោក ​អ៊ុំ សំអាន ក៏​ត្រូវ​បាន​ឃុំខ្លួន​ផង​ដែរ។​

រូបឯកសារ៖ លោក​ យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះជាតិ​ ប្រាប់​អ្នក​សារព័ត៌មាន​ អំពី​គោល​បំណង​របស់​គណបក្ស​ប្រឆាំង​ ក្នុង​ការ​បន្ត​ឲ្យ​មាន​វប្បធម៌​សន្ទនា​ ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​ដែល​កំពុង​កើត​មាន។ (ហ៊ុល រស្មី/VOA)
រូបឯកសារ៖ លោក​ យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះជាតិ​ ប្រាប់​អ្នក​សារព័ត៌មាន​ អំពី​គោល​បំណង​របស់​គណបក្ស​ប្រឆាំង​ ក្នុង​ការ​បន្ត​ឲ្យ​មាន​វប្បធម៌​សន្ទនា​ ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​ដែល​កំពុង​កើត​មាន។ (ហ៊ុល រស្មី/VOA)

លោក​ យឹម សុវណ្ណ​ តំណាងរាស្ត្រ​ និង​ជា​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រាប់​ VOA​ ថា​ ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​សមា​ជិក​របស់​ខ្លួន​តាម​ខេត្ត​មួយ​ចំនួន​ ត្រូវ​បាន​អាជ្ញាធរ​ឃាត់​ខ្លួន ​ដើម្បី​សាកសួរ​ និង​រំខាន​ជា​បន្តបន្ទាប់​ក្នុង​ពេល​ប្រមូល​ស្នាម​មេដៃ​សុំ​ព្រះ​មហាក្សត្រ​ ខ្មែរ ឲ្យ​មាន​ការ​ដោះលែង​អ្នកទោស​នយោបាយ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល។ ​លោក​ថា ​ការណ៍​នេះ​គឺ​ជា​ការ​រំលោភ​លើ​សិទ្ធិ​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ប្រជា​ពលរដ្ឋ​ខ្មែរ​ដ៏​គួរ​ឲ្យ​បារម្ភ។​

​មន្ត្រី ​គណបក្ស​ ប្រឆាំង ​រូប​នេះ​ បញ្ជាក់​ថា​៖
«មិន​ទាន់​ មាន​ការ​ឃុំឃាំង​ទេ គ្រាន់​តែ​មាន​ការ​សួរ​នាំ​អី ​រួច​ហើយ​ឲ្យ​សន្យា​ថា​ កុំ​ឲ្យ​ធ្វើ​បន្ត​ទៀត។​ ក៏ប៉ុន្តែ​ដែល​ធ្វើ​នេះ​គឺ​វា​អត់​មាន​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​ ផ្ទុយ​នឹង​ច្បាប់​អី​ទេ​ អញ្ចឹង​ហើយ​ប្រជាពលរដ្ឋ​គឺ​អាច​បន្ត​ធ្វើ​បាន ព្រោះ​គឺ​ជា​ការ​សម្តែង​មតិ​មួយ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ»

លោក​ សុខ ឥសាន្ត ​អ្នក​នាំ​ពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ថ្លែង​ការពារ​ចំណាត់ការ​របស់​អាជ្ញាធរ​មូលដ្ឋាន​ ដោយ​លើក​ឡើង​ថា ការណ៍​នោះ​គឺ​ជា​សមត្ថកិច្ច​របស់​អាជ្ញាធរ​មូលដ្ឋាន ហើយ​ការ​ប្រមូល​ស្នាម​មេដៃ​ជា​លើក​ទីពីរ​របស់​គណបក្ស​ជំទាស់​នេះ​សោត​ ក៏​ជា​ចលនា​ញុះញង់​របស់​គណបក្ស​ជំទាស់។​ អ្នក​នាំ​ពាក្យ​រូប​នេះ​បន្ត​ថា ការ​ប្រមូល​ស្តាមេ​ដៃ​បន្ថែម​ទៀត​របស់​គណបក្ស​ជំទាស់​ គឺ​ដោយ​សារ​តែ​ភ័យ​ខ្លាច ចំពោះ​ការ​ស៊ើប​អង្កេត​របស់​ក្រសួង​មហា​ផ្ទៃ​ទាក់ទិន​នឹង​ស្នាម​មេ​ដៃ​ ក្លែងក្លាយ​ ក្នុង​ញត្តិ​ ដែល​គណបក្ស​នេះ​ថ្វាយ​ជូន​ព្រះ​មហា​ក្សត្រ​នា​ចុង​ខែ​កន្លង​ទៅ​នោះ។

លោក​ សុខ ឥសាន្ត​ ថ្លែង​ប្រាប់ VOA ថា៖ ​

«គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង​គឺ​គាត់​ទៅ​ចលនា​សមាជិក​សមាជិការ​របស់​គាត់ ​ឲ្យ​ផ្តិត​មេដៃ។​ ដល់​ពេល​ដែល​គាត់​ខ្លាច​ទទួល​ខុស​ត្រូវ​ក្នុងការ​ទទួល​ខុស​ត្រូវ​រឿង​មេដៃ ថា​ក្លែង​ក្លាយ គាត់​និយាយ​ថា​ហ្អេ​ ​គាត់​មិន​ដឹង​អា​ហ្នឹង​ ព្រោះ​រឿង​ប្រជាជន​ផុសចេញ​ពី​ឆន្ទៈ​របស់​ប្រជាជន។​ ឥឡូវ​បើ​ជា​ប្រជាជន​ បើ​ផុស​ចេញ​ពី​ឆន្ទៈ​របស់​ប្រជាជន គេ​មិន​ទៅ​ឃាត់​ទេ។​ ក៏​ប៉ុន្តែ​អា​នេះ​ប្រជា​ជន​ធ្វើ​ទៅ​តាម​ការញុះញង់​របស់​គាត់ ឲ្យ​ផ្តិត​មេដៃ​ទៅ​តាមបញ្ជា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ អញ្ចឹង​វា​ផ្តើម​ចេញ​ពី​គាត់។ ​អា​ហ្នឹង​បាន​ជា​គេ​ឃាត់»

យ៉ាង​ណា​ក៏​ដោយ លោក​ អ៊ិន​ គង់ជិត​ មន្ត្រី​សិទ្ធិ​មនុស្ស​របស់​អង្គការ​សិទ្ធិមនុស្សលីកាដូ ប្រចាំ​ខេត្ត​កោះកុង​ ​បាន​ប្រាប់​ ​VOA​ ថា ​ក្នុង​សប្តាហ៍​នេះ យ៉ាង​ហោច​ណាស់​ ​មាន​អគ្គលេខា​ និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​កោះកុង​បួន​រូប​ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ឃាត់​សាកសួរ​ចំពោះ​ការ​ប្រមូល​ស្នាម​មេដៃ​ពលរដ្ឋ​ តាម​មូលដ្ឋាន។ ​លោក​ថា ​ការ​រំខាន​ពី​អាជ្ញាធរ​មូលដ្ឋាន​នេះ​ គឺ​ជា​ការ​រំលោភ​សិទ្ធិ​នយោបាយ​របស់​ពួក​គាត់​នឹង​ប្រជាពល​រដ្ឋ​នា​ខេត្ត​ កោះកុង។​

លោក​ អ៊ិន គង់ជិត​ ​បន្ថែម​ ថា៖​

«យើង​ មាន​ការ ​ព្រួយបារម្ភ​ ​ចំពោះ ​សកម្មភាព​ នយោបាយ ​របស់​ សកម្មជន​របស់​គាត់​ពីព្រោះ​គាត់​ធ្វើ​នេះ​ដោយ​ សន្តិវិធី​ ដោយ​ការ​ស្ម័គ្រ​ចិត្ត​ ​ហើយ​ជា​ការណ៍​មួយ​ជួយ​ដល់​សកម្មជន​សិទ្ធិ​មនុស្ស​ ក៏​ដូចជា​ការ​ជួយ​ទៅ​ដល់​សមាជិក​របស់​គាត់​ដែរ។​ ហើយ​យើង​មាន​ការ​សោកស្តាយ​ដែល​អភិបាល​ខេត្ត​កោះកុង ក៏​ដូចជា​ស្នងការ​នគបាល​ខេត្ត គាត់​ដាក់​បញ្ជា​ឲ្យ​ធ្វើ​ការ​រាំង​ខ្ទប់​ធ្វើ​ម៉េច​កុំ​ឲ្យ​មាន​ប្រមូល​ ស្នាម​មេដៃ​បាន​ទេ​ ដោយ​គាត់​ចាត់​ទុក​សកម្មភាព​ទាំង​អស់​ហ្នឹង​ថា ​ជា​សកម្មភាព​ញុះញង់ ជា​សកម្មភាព​ធ្វើ​ឲ្យ​ខូច​សន្តាប់​ធ្នាប់​ជា​សកម្មភាព​បង្ក​ភាព​វឹកវរ​ដល់​ សង្គម»

VOA ​មិន​អាច​ទំនាក់​ទំនង​អាជ្ញាធរ​ខេត្ត​កោះកុង​ ដើម្បី​សុំ​ក្តី​អធិប្បាយ​បាន​ទេ​នា​ថ្ងៃ​សុក្រ​នេះ។​

រូបឯកសារ៖ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​ប្រចាំ​អ៊ឺរ៉ុប នៅ​ទីក្រុងហ្សឺណែវ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦។
រូបឯកសារ៖ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​ ប្រចាំ​អ៊ឺរ៉ុប នៅ​ទីក្រុងហ្សឺណែវ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦។

នា​ថ្ងៃ​ព្រហ​ស្បតិ៍​កន្លង​ទៅ អគ្គ​លេខាធិការ​នៃ​អង្គការ​សហ​ប្រជាជាតិ​លោក​ Ban Ki-moon​ និង​សភា​នៃ​សហភាព​អឺរ៉ុប​ក៏​បាន​បង្ហាញ​ពី​ក្តី​បារម្ភ​របស់​ខ្លួន​ចំពោះ​ ការ​ចាប់​ឃុំ​ខ្លួន​សមាជិក​គណបក្ស​សង្គ្រោះ មន្ត្រី​សង្គម​ស៊ីវិល អ្នក​ការពារ​សិទ្ធិមនុស្ស​ ​និង​សកម្មជន​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ជា​ច្រើន​រូប​នេះ ហើយ​ក៏​បាន​អំពាវនាវ​ឲ្យ​គណបក្ស​ធំៗ​ទាំង​ពី​បន្ត​«វប្បធម៌​សន្ទនា»​ឡើង​វិញ ​ ដើម្បី​បន្ធូរបន្ថយ​ស្ថានភាព​តានតឹង​នយោបាយ​ មុន​ពេល​ការបោះឆ្នោត​ខាងមុខ។​

​ដោយ​ឡែក ​សភា ​សហគមន៍​ អឺរ៉ុ ប​ក៏​បាន​ ថ្កោល​ទោស​ ចំពោះ​ សកម្មភាព​ ហិង្សា​នានា​, ​ការ​ចោទ​ប្រកាន់ ​ដែល​មាន​ លក្ខណៈ​ នយោបាយ, ការ​ឃុំឃាំង ​មនុស្ស​ តាម​ទំនើង​ចិត្ត​, ហើយ ​ក៏​ជំរុញ​ គណបក្ស​ កាន់​អំណាច​ កម្ពុជា ​ធ្វើ​ការ​  ដោះលែង​ជន​ទាំង​នោះ​ ដោយ​គ្មាន ​លក្ខខណ្ឌ​ ផង​ដែរ៕​


No comments:

Post a Comment