ប្រជាពលរដ្ឋចោមរោមមើលរថយន្តផុងនៅចិញ្ចើមផ្លូវមួយបន្ទាប់ពីមាន ភ្លៀងធ្លាក់នៅក្បែរពហុកីឡាដ្ឋានអូឡាំពិកខ័ណ្ឌប្រាំពីរមករានៅថ្ងៃ ពុធទី០៧ខែមិថុនា ឆ្នាំ២០១៦នេះ។រថយន្តចំនួនបីគ្រឿងដែលគេចតចោលនៅបណ្ដោយផ្លួវជាប់ ការរដ្ឋាននេះ ត្រូវក្រុមហ៊ុនការរដ្ឋានសាងសង់ស្ទួចទៅឲ្យម្ចាស់ដើមវិញ។(រូបថត ពី៖SBN) |
ការបាក់ស្រុត ផ្លូវ នៅភ្នំពេញ ធ្វើឲ្យ ពលរដ្ឋ មានការបារម្ភ
VOA / វីអូអេ | ១១ មិថុនា ២០១៦
ករណី ដីបាក់ស្រុត ក្រោយភ្លៀង ធ្លាក់ខ្លាំង ជិត២ម៉ោង
នៅក្នុងរាជធានី ភ្នំពេញ កាលពីរសៀល ថ្ងៃពុធ ទី៨ ខែមិថុនា កន្លងទៅនេះ
បានបង្ក ឲ្យមាន ក្តីបារម្ភ ជុំវិញ បញ្ហាសុវត្ថិភាព ពីសំណាក់
ប្រជាពលរដ្ឋ និងធ្វើ ឲ្យមាន ការសង្ស័យ ចំពោះ គុណភាព សំណង់ នៅកម្ពុជា។
ភ្នំពេញ —
ការបាក់ស្រុតដីនៅក្បែរពហុកីឡាដ្ឋានអូឡាំពិក
ក្រោយភ្លៀងធ្លាក់ខ្លាំងដែលបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម
ហ្វេសប៊ុកកាលពីម្សិលមិញ
បានបង្កឲ្យមានក្តីបារម្ភជុំវិញសុវត្ថិភាពរបស់អ្នកធ្វើដំណើរតាម
ដងផ្លូវ
និងធ្វើឲ្យគុណភាពសំណង់នៅកម្ពុជាស្ថិតនៅក្រោមការពិភាក្សា។
ករណីដីបាក់ស្រុតក្រោយភ្លៀងធ្លាក់ខ្លាំងជិត២ម៉ោង នៅក្នុងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃពុធ ទី៨ ខែមិថុនាកន្លងទៅនេះ បានបង្កឲ្យមានក្តីបារម្ភជុំវិញបញ្ហាសុវត្ថិភាពពីសំណាក់ ប្រជាពលរដ្ឋ និងធ្វើឲ្យមានការសង្ស័យចំពោះគុណភាពសំណង់នៅកម្ពុជា។
ក្តីបារម្ភ និងការសង្ស័យនេះកើតមានឡើងមួយថ្ងៃ ក្រោយរូបភាពរថយន្តបីគ្រឿងដែលផុងជាប់នៅក្នុងដីក្បែរសំណង់ លំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មទំនើបមួយរបស់ក្រុមហ៊ុន OCIC ជិតពហុកីឡាដ្ឋានអូឡាំពិក ក្នុងខណ្ឌ៧មករា ត្រូវបានផ្សព្វផ្សាយពេញបណ្តាញសង្គមហ្វេសប៊ុក កាលពីម្សិលមិញ។
លោក ហួត ហាង វ័យជិត៦០ឆ្នាំ ជាអ្នករត់ម៉ូតូឌុបម្នាក់ក្នុងរាជធានីភ្នំពេញ ដែលបានឃើញហេតុការណ៍ស្រុតដីផ្ទាល់ភ្នែកកាលពីម្សិលមិញ។ លោករៀបរាប់ប្រាប់ VOA ថា៖
«ហ៎! ខ្ញុំ នៅឈរ នឹងហ្គារាសសាំង ហ្នឹង! ឃើញឡាន ចតស្ងៀម, បាក់ផុងដី ស្រុតឡានទៅ, ធ្លាក់ឡាន ៣គ្រឿង។ អាហ្នឹង មកពីសំណង់ ខុស បច្ចេកទេស។ វា ផុងលូ, បាក់លូ នៅក្រោម, បាក់លូ។ វា ហូរច្រោះ ដល់ចឹង ថ្នល់យើង ប្រហោងក្រោម, បានស្រុតចុះទៅ។ គេ ហាមចត, តែ ជិះកាត់បាន។ តែ សំណាងហើយ បើ សិនជា អត់មានឡានចត ពលរដ្ឋ ជិះកាត់ ដងផ្លូវ, យើង ធ្វើដំណើរ, ឡានធំ តូចអី មានគ្រោះថ្នាក់។ អាហ្នឹង ធ្ងន់ហ្នង៎។ វា អាចប៉ះពាល់ ដល់ជីវិត ទៀត។ មិនមែន ថា, យើង រិះគន់ អីគេ ទេ, ក៏ប៉ុន្តែ សំណង់ហ្នឹង ធ្វើកៀក នឹងចិញ្ចើមផ្លូវ ពេក។ ថ្ងៃក្រោយ ចង់ពង្រីកថ្នល់ ជាតិ ថែមទៀត អត់បាន។»
លោកបន្ថែមទៀតថា បើគ្មានវិធានការណាមួយសមស្របឆ្លើយតបនឹងបញ្ហានេះ វាអាចបង្កឲ្យមានបញ្ហាស្រដៀងគ្នា ឬធ្ងន់ធ្ងរជាងនេះកើតមានឡើងនាពេលខាងមុខ។ អ្នករត់ម៉ូតូឌុបរូបនេះមានក្តីបារម្ភជុំវិញបញ្ហាសុវត្ថិភាពរបស់ អ្នកធ្វើដំណើរតាមដងផ្លូវ ហើយលោកគិតថា ការបាក់ស្រុតនេះ កើតឡើងដោយសារសំណង់ការដ្ឋានខ្នាតធំនេះ ធ្វើឡើងនៅកៀកនឹងផ្លូវធ្វើដំណើរជ្រុលពេក។
«អារឿងខ្លាច ខ្លាចហើយ។ ថ្នល់ហ្នឹងប្រេះដល់ខឿនកណ្តាលទ្រូងថ្នល់ ទៅមើលថ្នល់ហ្នឹងបានដឹង ឃើញស្នាមប្រេះហ្មង៎។ បើតាមការសន្និដ្ឋាន មិនអាចបានយូរទេ។ ហេងសយ វាអាចបង្កយថាហេតុណាមួយផ្សេងទៀត។ បើភ្លៀងខ្លាំងអាចមានទៀត។ អាហ្នឹងមានតែឈូសឆាយ គាស់ធ្វើសារជាថ្មី។»
លោក ប្រាក់ ហេង វ័យ៤៩ឆ្នាំ ជាអ្នករត់ម៉ូតូឌុបម្នាក់ទៀត ដែលមានវត្តមាននៅជិតកន្លែងកើតហេតុ កាលពីម្សិលមិញដែរ។ លោករៀបរាប់ពីព្រឹត្តិការណ៍នោះយ៉ាងដូច្នេះ៖
«ប្រហែលម៉ោងមួយ ឬពីរជាងហ្នឹង ពេលភ្លៀង។ នាំគ្នាទៅមើលទាំងអស់គ្នាទៅ។ វាមានអីគ្រាន់តែទឹកហូរចូលយូរទៅវាច្រោះ ផ្លូវទៅ វាបាក់ស្រុតចុះឡាននៅហ្នឹងទៅ ឡានវាចតចោលនៅហ្នឹង។ ជិះតា៎! ផ្លូវហ្នឹង គេជិះរាល់ថ្ងៃគ្មានបញ្ហាអីផង ម្សិលមិញភ្លៀងខ្លាំងដែរ។ ពេលធ្វើ[សំណង់] គេការពារដែរ ខាងក្នុងប្រហោងចឹងហើយ តែគេធ្វើមានដាក់ដែកឃាំងដែរតា៎ គេឃាំងមួយជួរហ្នឹង។ អានេះដូចថាចៃដន្យ ពេលភ្លៀងយូរ ហូរទៅ វាស្រុតចូលទៅចឹង។»
លោក សែ វឿន ជាអ្នករស់នៅក្នុងក្រុងភ្នំពេញម្នាក់ទៀត វ័យ៦០ឆ្នាំ។ បើទោះជាលោកមិនបាននៅជិតកន្លែងកើតហេតុម្សិលមិញក្តី ក៏ហេតុការណ៍នេះបានបង្កការភ័យខ្លាចដល់រូបលោកដែរ។
«កាលពីដើមមក មានអី កាលពីមិនទាន់ធ្វើអី[សំណង់]នៅហ្នឹង ធ្វើអីក៏អត់បាក់ដែរ។ ដល់ពេលកាយដីជ្រៅពេកចឹងទៅ ភ្លៀងមកវាមិនបាក់។ អាហ្នឹងមកពីយើងកាយដី ហើយចិញ្ចើមផ្លូវទៀត បានបាក់ផ្លូវហ្នឹង។ ឲ្យតែភ្លៀងធំ ដឹងតា៎បាក់ដដែលហ្នឹង បើគេមិនទាន់ធ្វើហើយផង។ បើវាបាក់ស្រុតចឹងហើយ យើងត្រូវរូតរះធ្វើឲ្យបានឆាប់ ស្រណុកប្រជាជនគេធ្វើដំណើរចេញចូលតាមផ្លូវ មិនចឹងទេស្ទះពេញទឹក ពេញដី ដោយសារសំណង់ហ្នឹង។»
កម្មករសំណង់មួយរូប ក្នុងការដ្ឋានសំណង់ខ្នាតធំនេះ វ័យ៤០ឆ្នាំ ដែលសុំមិនបញ្ចេញឈ្មោះ ថ្លែងប្រាប់ VOA យ៉ាងដូច្នេះ៖
«ចេះតែបារម្ភហើយ ផ្លូវវាបាក់ចឹង។ កន្លែងផ្សេងដូចមិនអីទេ ព្រោះអានេះលូ និងការដ្ឋាន វាជាប់គ្នា។ ដីកាយការដ្ឋានចឹង ទៅដីវាបាក់។ ដីបាក់ អាប្រព័ន្ធលូ ក៏នៅអែបអគារនឹងដែរ។ កាលណាលូបែកទៅ វាមានទឹកហូរ វាច្រោះដីទៅ។»
សំណង់ខ្នាតយក្សនេះ ត្រូវបានច្រៀកចេញពីបរិវេណពហុកីឡាដ្ឋានជាតិអូឡាំពិច ជូនក្រុមហ៊ុន OCIC ដើម្បីអភិវឌ្ឍលំនៅដ្ឋានទំនើបនិងមជ្ឈមណ្ឌលពាណិជ្ជកម្ម។
ទីតាំងបាត់ស្រុតកាលពីម្សិលមិញ នៅពេលនេះកំពុងស្ថិតក្រោមការជួលជុលដោយក្រសួងសាធារណការ ក៏ប៉ុន្តែសំណងចំពោះការខូចខាតរថយន្តទាំង៣នៅមានភាពចម្រូងចម្រាស នៅឡើយ។ នេះបើតាមការឲ្យដឹងពីលោក មាន ចាន់យ៉ាដា នាយករដ្ឋបាលសាលារាជធានីភ្នំពេញ។
លោក បញ្ជាក់ប្រាប់ VOA យ៉ាងខ្លី ពីចំណាត់ការ បន្ទាប់ទៀត យ៉ាងដូច្នេះ៖ «ដោយសារតែភ្លៀងហូរទៅ វាច្រោះដីតែម្តង វានៅកៀកជាមួយរណ្តៅ ដែលក្រុមហ៊ុនគាត់ជីកធ្វើចំណតឡាន។ វាជាឧបទ្ទវហេតុ។ ចំណាត់ការគឺថា យើងនឹងណែនាំឲ្យក្រុមហ៊ុនដែលធ្វើការដ្ឋាននីមួយៗ សូមឲ្យមានការយកចិត្តទុកដាក់ទៅលើបទដ្ឋានបច្ចេកទេសរបស់ខ្លួន។»
VOA មិនអាចសុំការអធិប្បាយពីតំណាងក្រុមហ៊ុន OCIC ដែលជាម្ចាស់ការដ្ឋានសំណង់នេះបានទេ នាថ្ងៃព្រហស្បតិ៍នេះ។ យ៉ាងណាក៏ដោយ តំណាងក្រុមហ៊ុន OCIC នាព្រឹកនេះ បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកមួយ អំពីការច្រានចោលការទទួលខុសត្រូវរបស់ក្រុមហ៊ុនសំណង់ដ៏ធំមួយនេះ លើការបាក់ស្រុតផ្លូវនៅក្បែរស្តាតអូឡាំពិកនេះ។
លោក សុខ គីន ជាប្រធានសហជីពសហព័ន្ធសេរីកម្មករសំណង់ និងព្រៃឈើ លើកឡើងថា សំណង់ និងអគារនៅកម្ពុជាមួយចំនួនធំ នៅមិនទាន់មានគុណភាពល្អនៅឡើយនោះទេ។ លោកឲ្យដឹងថាអាចមានមូលហេតុ២ ដែលអាចបង្កឲ្យមានការស្រុតផ្លូវកាលពីម្សិលមិញ។ ទីមួយ គឺសំណង់ផ្លូវថ្នល់ ដែលជាគម្របលូស្តើងពេក គ្មានគុណភាព។ និងទី២ ដោយសារការដ្ឋានសំណង់ ឬការជីកគ្រឹះសំណង់ធ្វើឡើងនៅកៀកគ្នាពេកនឹងផ្លូវថ្នល់។
«អ្នកដែលវិនិយោគ គឺជាអ្នកចំណេញ។ ក៏ប៉ុន្តែផលប៉ះពាល់គឺប្រជាពលរដ្ឋខ្មែរ។ ដូចសំណង់កន្លែងធ្លាក់ឡានហ្នឹងចឹង សួរថា គ្រាន់តែភ្លៀងធ្លាក់សោះ ហេតុអីក៏ត្រូវធ្លាក់ស្រុតឡានដល់ទៅ៣គ្រឿង។ ចឹងស្រុកខ្មែរយើង ប្រៀបធៀបនឹងប្រទេសជិតខាង ហាក់បីដូចជាមិនមានស្តង់ដារជាក់លាក់។»
គួរបញ្ជាក់ផងដែរថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅ ការដ្ឋានសាងសង់របស់ក្រុមហ៊ុន OCIC ដដែលនេះ បានធ្វើឲ្យស្ត្រីវ័យកណ្តាលមួយរូបស្លាប់បាត់បង់ជីវិតនៅជាប់ ស្ដាតអូឡាំពិក ក្បែរអតីតរង្វង់មូលនាងគង្ហីង។ ព្រឹត្តិការណ៍ធ្លាក់ដែកចំស្រ្តីរូបនេះ បានធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងពីសាធារណជន ចំពោះការធ្វេសប្រហែលរបស់ក្រុមហ៊ុនម៉ៅការអគារខ្ពស់ និងធំនេះ៕

No comments:
Post a Comment