Paris Peace Accords 23 Oct. 1991

Friday, June 3, 2016

តុលាការ បង្គាប់ ឲ្យលោក កឹម សុខា ចូលខ្លួន ដើម្បី សាកសួរ | Court summons Kem Sokha for questioning

តុលាការ បង្គាប់ ឲ្យលោក កឹម សុខា ចូលខ្លួន ដើម្បី សាកសួរ

VOD / វីអូឌី | ២ មិថុនា ២០១៦


  ប្រធានស្តីទីគណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា
 
ចៅក្រម ស៊ើបសួរ សាលាដំបូង រាជធានីភ្នំពេញ បានចេញ ដីកាបង្គាប់ ឲ្យប្រធាន ស្តីទី គណបក្ស សង្គ្រោះជាតិ លោក កឹម សុខា ចូលខ្លួន ដើម្បី សាកសួរ ពីបទបដិសេធ ក្នុងការចូលខ្លួន ក្រោយ មិនបាន ចូលខ្លួន ធ្វើជាសាក្សី ចំនួន ពីរដង តាមការ កោះហៅ របស់ ព្រះរាជអាជ្ញា។

បើ តាមដីកាបង្គាប់ ឲ្យចូលខ្លួន ដែលចេញ នៅថ្ងៃ ទី២ ខែមិថុនា ឆ្នាំ២០១៦, ចៅក្រម ស៊ើបសួរ លោក ថាន់ ឡេង បានបង្គាប់ ឲ្យប្រធាន ស្តីទី គណបក្សសង្រ្គោះជាតិ លោក កឹម សុខា ចូលខ្លួន ទៅកាន់ សាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃ ទី១៤ ខែមិថុនា ឆ្នាំ២០១៦ វេលា ម៉ោង៩ ព្រឹក។  ដីកាបង្គាប់ បញ្ជាក់ ថា, ការបង្គាប់ ឲ្យចូលខ្លួន គឺ ដើម្បី សាកសួរ ពីដំណើររឿង «បដិសេធ ក្នុងការចូលខ្លួន» ប្រព្រឹត្តទៅ នៅរាជធានី ភ្នំពេញ កាលពីថ្ងៃ ទី២៦ ខែឧសភា ឆ្នាំ២០១៦ តាមបញ្ញត្តិ មាត្រា ៥៣៨ នៃក្រមព្រហ្មទណ្ឌ។


មាត្រា៥៣៨នៃក្រមព្រហ្មទណ្ឌចែង ថា, រាល់បុគ្គលណា ដែលត្រូវបានកោះហៅឲ្យមកឆ្លើយជាសាក្សីនៅមុខអយ្យការឬចៅក្រមស៊ើបសួរឬមុខតុលាការព្រហ្មទណ្ឌ ហើយមិនព្រមចូលខ្លួនតាមដីកាកោះហៅនោះដោយគ្មានមូលហេតុសមស្រប ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែទៅ៦ខែ និងពិន័យជាប្រាក់ពី១សែនរៀលទៅ១លានរៀល។

គួរបញ្ជាក់ថាកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនអាជ្ញាធរបានប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខា នៅស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ក្រោយព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានកោះហៅលោក កឹម សុខា ឲ្យចូលមកតុលាការបំភ្លឺក្នុងនាមជាសាក្សីចំនួន២លើក គឺនៅថ្ងៃទី១៧ ខែឧសភា និងនៅថ្ងៃទី២៦ ខែឧសភា លើសំណុំរឿងសញ្ចារកម្ម ប៉ុន្តែលោក កឹម សុខា សម្រេចមិនចូលបំភ្លឺ ដោយថាលោកមានអភ័យឯកសិទ្ធិ៕





No comments:

Post a Comment