សកម្មជន ការពារ ព្រៃឈើ ថា, ការកាប់ឈើ ដោយខុសច្បាប់ នៅតែ កើតមាន
RFA / វិទ្យុ អាស៊ី សេរី | ៦ មិថុនា ២០១៦
ពិភពលោកកាលពីថ្ងៃទី៥ មិថុនា ថា សកម្មភាពកាប់ឈើដោយខុសច្បាប់លែងមានទៀតហើយ។
សកម្មជនការពារព្រៃឈើលើកឡើងថា មិនត្រឹមតែនៅមានសកម្មភាពកាប់ឈើដោយខុសច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែសកម្មជនមួយចំនួនថែមទាំងត្រូវបានជនល្មើសគំរាមបាញ់សម្លាប់ ទៀតផង។
សេចក្តីប្រកាសព័ត៌មានរបស់បណ្ដាញសហគមន៍ការពារព្រៃឡង់ទាំង ៤ខេត្ត គឺខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ និងខេត្តកំពង់ធំ ផ្សព្វផ្សាយឲ្យដឹងនៅថ្ងៃទី៦ មិថុនា ថា សកម្មភាពកាប់បំផ្លាញឈើដោយជនអនាធិបតេយ្យ និងក្រុមហ៊ុនអាជីវកម្មអារឈើ កំពុងកើតមានជាហូរហែ ហើយសកម្មភាពដឹកឈើចេញពីតំបន់ព្រៃឡង់ កំពុងកើតមានខ្លាំងក្លាដដែល។
រាជរដ្ឋាភិបាលកាលពីពាក់កណ្ដាលខែឧសភា បានដាក់តំបន់មួយចំនួនជាតំបន់ព្រៃការពារ និងអភិរក្សព្រៃឈើ ក្នុងនោះក៏មានតំបន់ព្រៃឡង់ផងដែរ។ ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន ក៏បានប្រកាសស្នើឲ្យសកម្មជនការពារបរិស្ថាន ពលរដ្ឋ និងសហគមន៍ ចូលរួមសហការជាមួយរដ្ឋាភិបាល ដើម្បីការពារតំបន់ព្រៃការពារទាំងអស់នោះកុំឲ្យមានការកាប់បំផ្លាញ ខុសច្បាប់។
ទោះបីជាយ៉ាងណាក៏ដោយ បណ្ដាញសហគមន៍ការពារព្រៃឡង់អះអាងថា សកម្មភាពកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ព្រៃការពារទាំងនោះ នៅតែកើតមានឡើងរហូតមកទល់បច្ចុប្បន្ន។ ពួកគេថា ក្នុងមួយថ្ងៃៗឈើជាច្រើនម៉ែត្រគូបត្រូវបានគេដឹកដោយគោយន្ត និងរថយន្តកែច្នៃ ចេញពីក្នុងតំបន់ព្រៃឡង់។ លើសពីនេះ នៅពេលសហគមន៍ចាប់បាន និងដកហូតឧបករណ៍កាប់ឈើរបស់ជនល្មើស ជនល្មើសថែមទាំងប្រើអាកប្បកិរិយា សម្ដីប្រមាថ និងគំរាមបាញ់សម្លាប់ប្រជាសហគមន៍ដោយកាំភ្លើងកែច្នៃរបស់ពួកគេថែម ទៀតផង។ បណ្ដាញសហគមន៍ការពារព្រៃឡង់ មើលឃើញថា ទង្វើទាំងអស់នេះ ជនល្មើសហាក់មិនខ្លាចច្បាប់បន្តិចណាសោះឡើយ។
សមាជិកបណ្ដាញសហគមន៍ព្រៃឡង់ខេត្តកំពង់ធំ លោក ហឿន សុភាព មានប្រសាសន៍ថា ដោយសារការអនុវត្តច្បាប់របស់សមត្ថកិច្ចនៅមិនទាន់តឹងរ៉ឹង ទើបធ្វើឲ្យបទល្មើសកាប់ឈើនៅតែបន្តកើតមាន។ លោក ហឿន សុភាព អះអាងថា ពេលខ្លះបណ្ដាញសហគមន៍ចាប់បានវត្ថុតាងពីជនល្មើស ហើយប្រគល់ទៅឲ្យសមត្ថកិច្ច ប៉ុន្តែពុំឃើញមានចំណាត់ការអ្វីជាក់លាក់ពីសមត្ថកិច្ចឡើយ។ លោក ហឿន សុភាព ដាក់ការសង្ស័យថា ជនល្មើសទាំងនោះអាចមានខ្នងក្រាស់នៅការពារពីក្រោយ ទើបសមត្ថកិច្ចមិនហ៊ានចាត់វិធានការ៖ «ការ ស្រាវជ្រាវក្រុមពួកយើងឃើញថា បទល្មើសការបំផ្លាញព្រៃឈើនៅតែកើតមាន ទោះបីរដ្ឋាភិបាលបានដាក់ព្រៃជាតំបន់ព្រៃការពារក៏ដោយ ប៉ុន្តែវាអត់ទាន់មានចំណាត់ការអីតឹងរ៉ឹងផ្លូវច្បាប់។»
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក សៅ សុភាព លើកទឹកចិត្តឲ្យមានការសហការរបស់បណ្ដាញសហគមន៍ ដើម្បីចូលរួមលុបបំបាត់ការកាប់បំផ្លាញព្រៃឈើ។ លោកស្នើឲ្យសហគមន៍ ផ្តល់ព័ត៌មានបទល្មើសទៅកាន់សមត្ថកិច្ចមូលដ្ឋានដើម្បីចាត់វិធានការ។ លោក សៅ សុភាព បញ្ជាក់ថា ក្រសួងនឹងការពារបណ្ដាញសហគមន៍ទាំងនោះ បើព័ត៌មានដែលពួកគេផ្តល់ទៅឲ្យសមត្ថកិច្ចជាព័ត៌មានពិត៖ «ការសហការគ្នា គឺត្រូវជួយគ្នាទៅវិញទៅមក ព្រោះទិសដៅយើងត្រូវធ្វើការជាមួយគ្នាទាំងក្នុងពេលនេះ និងក្នុងពេលខាងមុខ។»
អង្គការឃ្លាំមើលព្រៃឈើពិភពលោក (Global Forest Watch) រកឃើញថា ព្រៃឈើនៅកម្ពុជា ប្រមាណ ១លាន ៥សែនហិកតារ ត្រូវបានគេកា
No comments:
Post a Comment