Paris Peace Accords 23 Oct. 1991

Friday, June 3, 2016

រដ្ឋាភិបាល​ ថា​, ទូត​ មួយចំនួន​ កំពុង​ ការជ្រៀតជ្រែក​ កិច្ចការ ផ្ទៃក្នុង កម្ពុជា | Govt says some embassies interfering in internal affairs of Cambodia

រដ្ឋាភិបាល​ ថា​, ទូត​ មួយចំនួន​ កំពុង​ ការជ្រៀតជ្រែក​ កិច្ចការ ផ្ទៃក្នុង កម្ពុជា

VOD / វីអូឌី | ២ មិថុនា ២០១៦​ 

  ក្រសួងការបរទេសកម្ពុជាបានចាត់ទុកសេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុបនៅកម្ពុជានិងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ករណីចំណាត់ការផ្លូវច្បាប់លោក កឹម សុខា ប្រធានស្តីទីបក្សសង្រ្គោះជាតិនិងសង្គមស៊ីវិល ជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជានិងថាអង្គទូតទាំងនោះមិនយល់ពីការអនុវត្តច្បាប់នៅកម្ពុជា។


ក្នុងសេចក្តីប្រកាស ព័ត៌មាន មួយចុះ ថ្ងៃទី២ ខែឧសភា, ក្រសួង ការបរទេស ឲ្យដឹង ថា, ស្ថានបេសកកម្ម ការទូត មួយចំនួន នៅភ្នំពេញ បានសម្តែង នូវការ ងឿងឆ្ងល់ និងការ ព្រួយបារម្ភនានា ចំពោះ ការអនុវត្ត នីតិវិធីច្បាប់ នៅកម្ពុជា។  សេចក្តីប្រកាស បន្តថាm ក្រសួង ការបរទេស យល់ឃើញ ថា,  ប្រតិកម្ម ខាងលើនេះ បានបង្ហាញ ឲ្យឃើញ «ពីការ មិនយល់ ឬការ មិនចង់យល់ អំពី វិធានការ នៃការអនុវត្ត ក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធី ព្រហ្មទណ្ឌ នៃកម្ពុជា។

 
ក្រសួង ការបរទេស បានបញ្ជាក់ ថា, ការសូកប៉ាន់ សាក្សី ត្រូវ បានផ្តន្ទាទោស នៅក្នុងប្រទេស ប្រជាធិបតេយ្យ ទាំងអស់, ហើយ ជាពិសេស នៅក្នុងប្រទេស សមាជិក នៃសហភាព អឺរ៉ុប។  ក្រសួង ការបរទេស បញ្ជាក់ដូចនេះ ជាការឆ្លើយតប នឹងការរិះគន់ លើការចាប់ខ្លួន មន្រ្តី សង្គមស៊ីវិល ពាក់ព័ន្ធ នឹងការសូកប៉ាន់ សាក្សី។

ក្រសួង បន្តថា៖ «ការបដិសេ មិនចូលខ្លួន មកបំភ្លឺ តាមការកោះហៅ របស់ តំណាងអយ្យការ អាច ជាពិសេស រដ្ឋសមាជិក ទាំងអស់ នៃសហភាព អឺរ៉ុប  ត្រូវផ្តន្ទាទោស នៅក្នុងប្រទេស ប្រជាធិបតេយ្យ ទាំងអស់ ។  អាស្រ័យ ហេតុនេះ ការលើកឡើង អំពី ការធ្វើទុក្ខបុកម្នេញ ខាងផ្លូវ តុលាការ ទៅលើ អ្នកនយោបាយខ្លះ នោះ គឺ ជាការ មិនសមហេតុផល ទាល់តែសោះ។»

ក្រសួងបញ្ជាក់បន្ថែមថា៖ «ក្រសួង ការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ មានការ ភ្ញាក់ផ្អើល និងសោកស្តាយ ចំពោះ ការជ្រៀតជ្រែក បែបនេះ ចូលកិច្ចផ្ទៃក្នុង របស់ រដ្ឋអធិបតេយ្យ មួយ 0ដែលគ្រាន់តែ អនុវត្តវិធានការ និងនីតិវិធី ផ្លូវច្បាប់ និងតុលាការ ដូចគ្នា នឹងការអនុវត្ត វិធានការ និងនីតិវិធីច្បាប់ និងតុលាការ របស់រដ្ ឋដែលជាម្ចាស់ ប្រតិកម្ម ខាងលើនេះ។»

ប្រតិកម្ម របស់ ក្រសួង ការបរទេស កម្ពុជា ធ្វើឡើង បន្ទាប់ ពីសហភាព អឺរ៉ុប ប្រចាំ នៅប្រទេស កម្ពុជា កាលពីថ្ងៃចន្ទ បានអំពាវ ឲ្យបញ្ឈប់ ការយាយី ផ្នែកតុលាការ លើលោក កឹម សុខា ខណៈ លោក ត្រូវ បានចោទប្រកាន់ ពីបទបដិសេធ មិនចូលបំភ្លឺ នៅតុលាការ ដោយលោក អាចជាប់ពន្ធនាគារ ពី១ខែ ទៅ៦ខែ។  ប្រមុខ បេសកកម្ម ការទូត ទាំងឡាយ នៃសហភាព អឺរ៉ុប ប្រចាំ រាជធានីភ្នំពេញ បានលើកឡើង ថា, ខ្លួន ខកចិត្ត យ៉ាងខ្លាំង ចំពោះ «ការកើនឡើង កម្តៅនយោបាយ ដ៏គ្រោះថ្នាក់» នៅប៉ុន្មានថ្ងៃ ថ្មីៗនេះ ដោយអំពាវនាវ ឲ្យបញ្ឈប់នូវ ការយាយី ផ្នែកតុលាការ លើលោក កឹម សុខា និងតំណាង អង្គការសង្គម ស៊ីវិល ផ្សេងៗ។  សហភាពអឺរ៉ុបបានបញ្ជាក់ថា៖ «យើង ជំរុញ ឲ្យអាជ្ញាធរកម្ពុជាបន្តកិច្ចចរចាមួយដោយស្ថាបនានិងសន្តិវិធី កាន់តែឆាប់អាចធ្វើទៅបានជាមួយបក្សប្រឆាំង ដោយយើង ចាត់ទុកថា, ជាអ្វី ដែលត្រូវ កើតឡើង សម្រាប់ ការបោះឆ្នោត ស្របច្បាប់ នៅពេល ខាងមុខ។»

ចំណែកស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជាបានជំរុញឲ្យរដ្ឋាភិបាលនិងគណបក្សសង្រ្គោះជាតិបន្តការចរចាជាបន្ទាន់ ដើម្បីស្វែងរកដំណោះស្រាយនយោបាយ ដោយស្ថានទូតសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងពីការប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខា។ 

ស្ថានទូត អាមេរិក បានបញ្ជាក់ ថា៖ «ការដាក់កម្លាំង យោធាប៉ារ៉ា នៅទីស្នាក់ការ គណបក្ស សង្រ្គោះជាតិ និងការ ប្រឈម ដោយកម្លាំង ជាមួយ អ្នកគាំទ្រ បក្សសង្រ្គោះជាតិ នៅថ្ងៃ ទី២៦ ខែឧសភា គឺ មិនស្មើគ្នា, ហើយ ជំហាន គ្រោះថ្នាក់។»

ស្ថានទូត បន្ថែម ថា៖ «យើង អំពាវនាវ ដល់រដ្ឋាភិបាល ជៀសវាង ការប្រើប្រាស់ កម្លាំង មិនចាំបាច់ និងជំរុញ ឲ្យរដ្ឋាភិបាល និងគណបក្ស សង្រ្គោះជាតិ បន្ត ការចរចា ជាបន្ទាន់ ដើម្បី ស្វែងរក ដំណោះស្រាយ លើវិបត្តិ ដោយសន្តិវិធី។»

ក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី៩ដែលធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីដើមខែឧសភា គណៈប្រតិភូសហភាពអឺរ៉ុបបានស្នើរដ្ឋាភិបាលកម្ពុជាបង្កើតឡើងនិងរក្សាបរិយាកាសមួយដែលគណបក្សនយោបាយទាំងអស់និងសង្គមស៊ីវិល អាចដំណើរការដោយសេរីនិងគ្មានការភ័យខ្លាចនិងអំពាវនាវដោះលែងមន្រ្តីសិទ្ធិមនុស្សដែលត្រូវបានចោទប្រកាន់រឿងសូកប៉ាន់សាក្សី។
គួរបញ្ជាក់ថាកាលពីថ្ងៃទី២ ខែឧសភា តុលាការបានសម្រេចចោទប្រកាន់មន្រ្តីការពារសិទ្ធិមនុស្សអាដហុក៤រូប និងមន្រ្តីគ.ជ.ប ពីបទសូកប៉ាន់សាក្សីនិងសមគំនិតសូកប៉ាន់។ មន្រ្តីអាដហុក៤ទាំងរូប រួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និង លោកស្រី លឹម មុន្នី។ 

ចំណែកអតីតបុគ្គលិករបស់អាដហុក លោក នី ចរិយា ដែលទើបតែទទួលបានតំណែងជាអគ្គលេខាធិការរងគ.ជ.ប. ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាក្សី៕




No comments:

Post a Comment