Paris Peace Accords 23 Oct. 1991

Friday, June 3, 2016

លោក ហ៊ុន សែន​៖ កម្ពុជា ​ត្រូវ​តែ​ពង្រឹង​ នយោបាយ​ ការ​បរទេស | Hun Sen: Cambodia must strengthen foreign affairs

លោក ហ៊ុន សែន​៖ កម្ពុជា ​ត្រូវ​តែ​ ពង្រឹង​ នយោបាយ​ ការ​បរទេស

RFI / ​​វិទ្យុ​​ បារាំង ​​អន្តរជាតិ  | ២ មិថុនា ២០១៦

media  លោកហ៊ុន សែន ចូលរួម​វេទិកា​​សេដ្ឋកិច្ច​ពិភព​លោក​ ស្តីពី​អាស៊ាន​លើក​ទី​ ២៥ ​នៅ​ប្រទេសម៉ា​ឡេស៊ី។​@Samdech Hun Sen, Cambodia Prime Minister
កម្ពុជា បាន​ចូល​រួម​ វេទិកា​ សេដ្ឋកិច្ច​ ពិភព​លោក​ ស្តីពី​ អាស៊ាន ​លើក​ទី​ ២៥ ​នៅ​ប្រទេស​ ម៉ាឡេស៊ី។  នៅ​ក្នុង​នោះ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន លើក​ឡើង​ ថា​, នយោបាយ​ ការ​បរទេស និង​កិច្ច​សហប្រតិបត្តិការ​ បាន​ដើរ​ តួនាទី​ យ៉ាង​សំខាន់​ ដើម្បី​ ជួយ​ជ្រោម​ជ្រែង​ សេដ្ឋកិច្ច​ ប្រទេស។  ជា​ពិសេស​ ទំនាក់​ទំនង​ ជាមួយ​ នឹង​ប្រទេស​ រីក​ចម្រើន។  អ្នក​ជំនាញ បាន​មើល​ឃើញ​ ថា​, កម្ពុជា​ កំពុង​ ដើរ​នយោបាយ​ ចម្រុះ​ពណ៌។
ច្បាស់​ណាស់​កម្ពុជា​ត្រូវ​តែ​ពង្រឹង​នយោបាយ​ការ​ទូត និង​ទំនាក់​ទំនង​សហ​ប្រតិបត្តិ​ការ​ជាមួយ​ប្រទេស​ក្នុង​ពិភព​លោក ជា​ពិសេស​ប្រទេស​ ដែល​កំពុង​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច។ នេះ​គឺ​ជា​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​សែន ដែល​បាន​ថ្លែង​នៅ​ក្នុង​ពិធី​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ស្តី​ពី​អាស៊ាន។ លោក​នាយក​រដ្ឋ​មន្ត្រី​បន្ថែម​ថា ទំនាក់​ទំនង​ល្អ​ជាមួយ​ពិភព​លោក​នឹង​នាំ​ឱ្យ​កម្ពុជា​កាន់​តែ​មាន​ឱកាស​ច្រើន​ឡើង​ក្នុង​ការ​កសាង​ប្រទេស​ជាតិ ព្រោះ​ថា​សហគមន៌​អន្តរ​ជាតិ​ស្គាល់​កម្ពុជា​កាន់​តែ​ច្បាស់ និង​ការ​ស្វែង​យល់​អំពី​សក្តានុពល​របស់​កម្ពុជា​ក្នុង​វិស័យ​វិនិយោគ​ទន់​ ដែល​ផ្តល់​ការងារ និង​ប្រាក់​ចំណូល​ដល់​ប្រជាពលរដ្ឋ។

លោក​សុខ ទូច បណ្ឌិត​វិទ្យា​សាស្ត្រ​នយោបាយ និង​ជា​អ្នក​ជំនាញ​កិច្ចការ​បរទេស​ បាន​ឱ្យ​ដឹង​ថា កម្ពុជា​កំពុង​ប្រើប្រាស់​នយោបាយ​ការ​បរទេស​បែប​ចម្រុះ​ពណ៌​ព្រោះ​ថា​បច្ចុប្បន្ន​ពិភព​លោក​ជា​ពិភព​លោក​ពហុប៉ូល។ កម្ពុជា​មាន​បាន​ចាប់​ដៃ​ជាមួយ​ចិន​ផង ជប៉ុន​ផង​បើ​ទោះបី​ជា​ប្រទេស​ទាំង​ពីរ​នេះ​មាន​ជម្លោះ​ទឹក​ដីដ៏​ស្រួច​ស្រាវ​ក៏​ដោយ។ អ្វី​ដែល​កម្ពុជា​មើល​ឃើញ​គឺ​ប្រយោជន៍​សេដ្ឋកិច្ច និង​វិនិយោគ​ពី​ប្រទេស​មហាសេដ្ឋកិច្ច​ទាំង​ពីរ​នេះ។ ក្រៅ​ពី​បន្ត​ទំនាក់​ទំនង​ជាមួយ​អាមេរិក កម្ពុជា​ក៏​បាន​បើក​ទំព័រ​ការ​បរទេស​ជា​ថ្មី​ជាមួយ​នឹង​រុស្ស៊ី​ថែម​ទៀត​ផង។ លោក​បណ្ឌិត​រូប​នេះ បាន​វាយ​តម្លៃ​ថា​ បច្ចុប្បន្ន​កម្ពុជា​បាន​ដើរ​លើ​ផ្លូវ​ការ​ទូត​បាន​យ៉ាង​ល្អ​ ដើម្បី​ទាញ​ប្រយោជន៍​ជា​សេដ្ឋកិច្ច និង​នយោបាយ។

បើ​ទោះ​បី​ជា​កម្ពុជា​កន្លង​ទៅ​មាន​បរិយាកាស​នយោបាយ​ល្អ​មែន ប៉ុន្តែ​ទំនាក់​ទំនង​ការ​ទូត​កម្ពុជា​ និង​បណ្តា​ប្រទេស​បច្ចឹម​លោក​តែង​តែ​មាន​ភាព​ល្អក​កករ ព្រោះ​តែ​កម្តៅ​នយោបាយ​នៅ​ក្នុង​ស្រុក។ ជាក់​ស្តែង​ជម្លោះ​នយោបាយ​បច្ចុប្បន្ន​រវាង​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​នេះ បាន​ញ៉ាំង​ឱ្យ​អង្គការ​សហប្រជាជាតិ សហគមន៍​អ៊ឺរ៉ុប និង​អាមេរិក​ផង​ថ្កោល​ទោស។ អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត​រស់​ រ៉ាវុធ បាន​អះអាង ការ​ព្រមាន​របស់​សហគមន៍​អន្តរជាតិ​នេះ គឺ​នឹង​អាច​ប៉ះពាល់​ដល់​នយោបាយ​ការ​បរទេស​ផ្នែក​សេដ្ឋកិច្ច​កម្ពុជា​ព្រោះ​ថា កម្ពុជា​នៅ​ត្រូវ​ការ​ទីផ្សារ​សម្រាប់​នាំ​ផលិត​ផល​ចេញ៕



No comments:

Post a Comment