សកម្មជន ដីធ្លី ៤នាក់ ត្រូវ សមត្ថកិច្ច ឃាត់ខ្លួន ពេលពួកគេ ទាមទារ ឲ្យដោះលែង មន្ត្រី សិទ្ធិមនុស្ស
RFA / វិទ្យុ អាស៊ី សេរី | ២០ មិថុនា ២០១៦
មុនពេលសមត្ថកិច្ចឃាត់ខ្លួនសកម្មជនដីធ្លី នៃសហគមន៍ថ្មគោលទាំង ៤នាក់នោះ ពួកគេបានស្លៀកសំលៀកបំពាក់ខ្មៅមួយឈុត និងសរសេរលើបដាក្នុងន័យ ទាមទារដោះលែងអ្នកទាំង៥។ បន្ទាប់មកពួកគេបានកាន់បដា ដោយដើរក្នុងសហគមន៍របស់ខ្លួន ខណៈពួកគេដើរបានប្រមាណ១គីឡូម៉ែត្រ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនឡើងរថយន្ត។
ក្នុងចំណោមសកម្មជនដីធ្លីទាំង ៤នាក់ ដែលត្រូវចាប់ខ្លួនថ្ងៃនេះ មានអ្នកខ្លះធ្លាប់ត្រូវសមត្ថកិច្ចឃាត់ខ្លួនទៅអធិការដ្ឋានខណ្ឌ ចំនួន៣ដងមកហើយ ក្នុងយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ដែលសង្គមស៊ីវិលប្រកាសធ្វើរៀងរាល់ថ្ងៃច័ន្ទ តាំងពីថ្ងៃទី៩ ឧសភា មក។
មន្ត្រីសិទ្ធិមនុស្សរបស់សមាគមអាដហុក (ADHOC) ៤រូប និងអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប ១រូប ត្រូវតុលាការចោទប្រកាន់ពីបទសូក និងសមគំនិតសូកប៉ាន់សាក្សី។
No comments:
Post a Comment