Paris Peace Accords 23 Oct. 1991

Wednesday, June 8, 2016

[Vietnamization] ពលរដ្ឋ​ ខេត្ត​ស្ទឹងត្រែង ​ថា​, ឈ្មួញ​ នៅ​តែ ​ដឹក​ឈើ​ប្រណិត​ ចូល​បរិវេណ​ បាត​អាង​ ទំនប់​ វារីអគ្គិសនី | Stung Treng villagers say illegal loggers continue to transport luxury timber into Bat Ang dam area

ពលរដ្ឋ​ ខេត្ត​ស្ទឹងត្រែង ​ថា​, ឈ្មួញ​ នៅ​តែ ​ដឹក​ឈើ​ប្រណិត​ ចូល​បរិវេណ​ បាត​អាង​ ទំនប់​ វារីអគ្គិសនី

RFA / វិទ្យុ អាស៊ី សេរី | ៧ មិថុនា ២០១៦
កាប់​ឈើ​ក្រៅ​អាង​ស្តុក​ទឹក ស្ទឹងត្រែង ៦២០
កំណាត់​ឈើ​ដែល​គេ​កាប់​ក្នុង​ព្រៃ​ក្រៅ​បរិវេណ​អាង​ស្តុក​ទឹក​នៃ​ គម្រោង​សាងសង់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នា​ខេត្ត​ស្ទឹងត្រែង កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៤។
Photo Adhoc

ពលរដ្ឋ​ រស់នៅ​ ឃុំ​ស្ដៅ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង អះអាង​ ថា, សកម្មភាព​ ដឹក​ជញ្ជូន​ ឈើ​មូល ​ក្រៅ​តំបន់ ​ផ្ទៃ​អាង​ ទំនប់​ វារីអគ្គិសនី​ សេសាន​ ក្រោម​ពីរ [Lower Sesan Dam 2]នៅ​តែ​ បន្ត​កើត​មាន និង​ពុំ​មាន​ ការ​ទប់ស្កាត់​ ទេ។  អ្នក​ភូមិ​ ថា, ឈើ​ទាំង​នោះ ​ត្រូវ​ ឈ្មួញ​ដឹក​ ពី​តំបន់ ​ឆ្ងាយៗ​ ក្នុង​ស្រុក​ សៀមប៉ាង និង​ស្រុក​សេសាន ទៅ​ទុក ​ក្នុង​បរិវេណ​ បាត​អាង ​ទំនប់​ វារីអគ្គិសនី​ សេសាន​ក្រោម​ពីរ ចាប់​តាំង​ ពី​ខែ​មេសា រហូត​មក។

ពលរដ្ឋ​រស់នៅ​ភូមិ​ស្ដៅ ឃុំ​ស្ដៅ ស្រុក​សេសាន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៦ មិថុនា ថា គោយន្ត​រាប់​រយ​គ្រឿង និង​រថយន្ត​ប៉ាកុង ឬ​ហៅ​ថា​រថយន្ត​ដឹក​ឈើ​ហ៊ុប​ជាច្រើន​គ្រឿង បាន​ដឹក​ជញ្ជូន​ឈើ​មូល និង​ឈើ​ប្រណិត​ពី​តំបន់​ឆ្ងាយៗ​មក​ទុក​នៅ​ក្នុង​ផ្ទៃ​បាត​អាង​ទំនប់​ វារីអគ្គិសនី​សេសាន​ក្រោម​ពីរ។

ឈើ​ ទាំង​នោះ គេ ​ដឹក​មក​ ពី​តំបន់​ ព្រៃ​ស្រោង​ នៃ​ភ្នំ​ក្រឡាពស់ ឋិត​ក្នុង​ចន្លោះ​ ទន្លេ​សេសាន និង​ទន្លេ​ ស្រែពក ឬ​ហៅ​ថា ​តំបន់​កោះ ជាប់​ព្រំប្រទល់ ​ប្រទេស​ឡាវ ដោយ​មាន​ ជនជាតិ​ វៀតណាម ជា​អ្នក​ដឹក​ជញ្ជូន[They transport all those timbers from Prey Sroung area of Snake Pattern Mountain in between the rivers Sesan and Sre Pauk, or called Koh / Island Region near the Laotian border; the transporters are ethnic Vietnamese.]

ពលរដ្ឋ​ រស់នៅ ​ភូមិ​ស្ដៅ ស្រុក​សេសាន ថ្លែង​សុំ​ មិន​បញ្ចេញ​ឈ្មោះ រៀបរាប់ ​ថា, ស្ទើរ ​ជា​រៀង​រាល់​ថ្ងៃ​។  មាន​គោយន្ត​ ជាង ១០០​គ្រឿង និង​រថយន្ត​ ដឹក​ឈើ​ហ៊ុប, ជាង ១០​គ្រឿង ដឹក​ជញ្ជូន​ ឈើ​មូល​ ទាំង​នោះ ដែល​មាន​ មុខ​កាត់​ ចាប់​ពី ៥​តឹក​ ដល់ ២​ម៉ែត្រ ប្រវែង​ ចាប់​ពី ៨​ម៉ែត្រ​ ដល់ ១២​ម៉ែត្រ។  [A resident of Sdao Village of Sesan District on condition of anonymity says almost everyday over 100 machine engine driven carts and vehicles transport (sawn? split?) logs, over 10 vehicles transport whole round logs -- with width measuring up to 2 meters, length from 8-12 meters.]  ចំណែក​ ឈើ​ប្រណិត ​ដូចជា​គ្រញូង, បេង, នាងនួន, និង​ធ្នង់ -- គេ ​ដឹក​ជញ្ជូន​ តាម​គោយន្ត; មាន​មុខ​កាត់​ ចាប់​ពី ១​តឹក​ កន្លះ​ ដល់ ៨​តឹក, ប្រវែង ១​ម៉ែត្រ ២​តឹក ដល់ ២​ម៉ែត្រ ២​តឹក។  [With regards to luxury timber like kr'nyuong, beng, neang nuon, thnung -- they transport by machine engine driven carts...] លើស​ពី​នេះ មាន​អាប៊ុល និង​គ្រឿងចក្រ​ បាន​ឈូស​ឆាយ​ ធ្វើ​ផ្លូវ​ ខ្វាត់ខ្វែង​ នៅ​តំបន់​នោះ ដើម្បី​ ងាយ​ស្រួល​ ចរាចរ​ឈើ ​ទាំង​នោះ​ ចូល​បរិវេណ​ បាត​អាង​ ទំនប់​ វារីអគ្គិសនី៖ «ឥឡូវ​ ឈើ​ប្រណិត ​ក៏​នៅ​តែ​ បន្ត, ហើយ​ ឈើ​ហ៊ុប​ក៏​ នៅ​តែ​ បន្ត​សកម្មភាព។  គេ​ ដឹក​រហូត​ ចឹង។  ឈើ​ ក្នុង​ស្រុក​ខ្មែរ​ របស់​យើង​ រលាយ។  សួរ​ថា ​កូន​ខ្មែរ​ជំនាន់​ក្រោយ​ របស់​យើង​ នឹង​រង​គ្រោះ​ ធម្មជាតិ​ យ៉ាង​ណា​ ខ្លះ?»



ឆ្លើយ​តប​ ការ​លើក​ឡើង​នេះ តំណាង​ក្រុមហ៊ុន​ សម្អាត​អាង​ ទំនប់​វារីអគ្គិសនី​ សេសាន​ ក្រោម​ពីរ លោក អ៊ុំ រ៉េត បដិសេធ​ថា មិន​មាន​ការ​ដឹក​ជញ្ជូន​ឈើ​ដូច​ការ​លើក​ឡើង​របស់​ពលរដ្ឋ​នោះ​ឡើយ៖ «អត់​មាន​ទេ ព្រោះ ​ខ្ញុំ​ ឈប់​ធ្វើ​ តាំង​ពី​ដើម​ឆ្នាំ»


អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង លោក ម៉ែន គុង ឲ្យ​ដឹង​ថា លោក​ពុំ​ទាន់​ទទួល​ព័ត៌មាន​នេះ​នៅ​ឡើយ​ទេ។ យ៉ាង​ណា​លោក​ថា កន្លង​មក​អាជ្ញាធរ​ខេត្ត បាន​កំណត់​ឲ្យ​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ផ្តល់​គ្រឿង​ផ្ទះ​ជូន​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​ទំនប់​វារីអគ្គិសនី៖ «ព្រៃ ​ឈើ​ដែល​ពាក់ព័ន្ធ​បាត​អាង​នេះ។ ខ្ញុំ​អត់​ទាន់​ទទួល​ថា​តើ​អា​ហ្នឹង​ជា​ឈើ​បទល្មើស ឬ​ក៏​ជា​ឈើ​សម្រាប់​រៀបចំ​ជា​គ្រឿង​ផ្ទះ​ជូន​ពលរដ្ឋ»


វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ លោក ឈៀង តុលា ដើម្បី​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៦ មិថុនា។

មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត ​ស្ទឹងត្រែង លោក ហូ សំអុល កត់​សម្គាល់​ថា តំបន់​បាត​អាង​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ គឺ​ជា​ទីតាំង​សម្រាប់​បម្លែង​ឈើ​ខុស​ច្បាប់​ឲ្យ​ស្រប​ច្បាប់​ជាច្រើន​ឆ្នាំ​ មក​ហើយ។ លោក​ចាត់​ទុក​ការ​ដឹក​ជញ្ជូន​ឈើ​នេះ ថា​ជា​ទង្វើ​ផ្គើន​នឹង​បទបញ្ជា​លោក​នាយក​រដ្ឋមន្ត្រី។ លោក​ថា អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ជាពិសេស​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ បើ​រក​ឃើញ​ថា បណ្តោយ​ឲ្យ​បទល្មើស​នេះ៖ «ក្នុង​ មាត្រា​១០១ គេ​បាន​និយាយ​ហើយ​ដូចជា​ផ្ដោត​ឲ្យ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ទៅ​នឹង​ច្បាប់​ព្រៃ​ឈើ​ហ្នឹង។ ប្រសិន​មាន​ការ​បណ្តែតបណ្តោយ ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់»


ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ មាន​ផ្ទៃ​ដី ៣៦.០០០ ​ហិកតារ ឋិត​ក្នុង​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ដែល​មាន​ឧកញ៉ា លឹម ប៊ុនណា ហៅ ខ្នារ ទទួល​សិទ្ធិ​សម្អាត​បាត​អាង​តាំង​ពី​ឆ្នាំ​២០១២។

ដោយឡែក​មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ រក​ឃើញ​ថា ឈើ​ដែល​គេ​កាប់ និង​ដឹក​ជញ្ជូន​នោះ មិន​មែន​សម្អាត​បាត​អាង​ប៉ុណ្ណោះ​ទេ គឺ​កាប់​ពី​តំបន់​ផ្សេងៗ​ឆ្ងាយ​ពី​ផ្ទៃ​អាង ៣០​គីឡូម៉ែត្រ ដែល​ក្រុមហ៊ុន​នៅ​តែ​មាន​ឈើ​ប្រភេទ​នេះ​ដឹក​ជញ្ជូន​ចេញ​មិន​ចេះ​អស់​សោះ​ តាំង​ពី​ឆ្នាំ​២០១៣។ ចំណែក​ការ​កំណត់​ផ្ទៃ​ដី​កំណត់​បាត​អាង​ទំហំ​ជាង ៣​ម៉ឺន​ហិកតារ​របស់​អាជ្ញាធរ​ជំនាញ​មក​ទល់​ពេល​នេះ ក៏​ហាក់​នៅ​មាន​អាថ៌កំបាំង​ដែរ។

អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី មាន​ប្រសាសន៍​ថា លោក​ពុំ​ទាន់​ទទួល​ព័ត៌មាន​នេះ​ដែរ។ លោក​ថា​នឹង​ចាត់​មន្ត្រី​ជំនាញ​ចុះ​ស៊ើប​អង្កេត​ករណី​នេះ៖ «ខេត្ត​ស្ទឹងត្រែង កាលណា​មាន​ការ​ដឹក យើង​ចាប់​ជាប់​រហូត ហើយ​ច្រើន​ចឹង​ដូច​មិន​មាន។ ចាំ​មើល​ខ្ញុំ​ទាក់ទង​ហ្នឹង​ឲ្យ​គេ​ឆែក​បន្ត»

ច្បាប់​ព្រៃ​ឈើ​ឆ្នាំ​២០០២ មាត្រា​១០០ ចែង​ថា សកម្មភាព​ទាំងឡាយ​ដែល​ធ្វើ​ឡើង​ដោយ​មន្ត្រី​អាជ្ញាធរ​ដែនដី មន្ត្រី​នគរបាល​កង​កម្លាំង​ប្រដាប់​អាវុធ​ដែល​បាន​អន្តរាគមន៍ ឬ​ផ្ដល់​ការ​អនុញ្ញាត​ដោយ​ផ្ទាល់ ឬ​ប្រយោល​ជួយ​ដល់​អាជីវកម្ម​ព្រៃ​ឈើ និង​គំរាម​កំហែង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ ឬ​រារាំង​កិច្ចការ​របស់​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ គឺ​ចាត់​ទុក​ជា​បទល្មើស ដោយ​ត្រូវ​ផ្ដន្ទាទោស​ពី ១​ឆ្នាំ​ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល​ដល់ ១០០​លាន​រៀល៕

No comments:

Post a Comment