តុលាការកំពូល បដិសេធ បណ្ដឹង២ របស់លោក ហុង សុខហួរ
RFA / វិទ្យុ អាស៊ី សេរី | ២០ មិថុនា ២០១៦
ប្រធានក្រុមប្រឹក្សាជំនុំជម្រះលោក សឹង បញ្ញវុឌ្ឍ សម្រេចភ្លាមៗ លើបណ្ដឹងចំនួន២ ផ្សេងគ្នាដែលសមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ បានប្ដឹងទាស់ គឺសំណុំរឿងទី១ មេធាវីការពារក្ដីរបស់លោក ហុង សុខហួរ បានប្ដឹងទាស់ដោយចាត់ទុកថា ការឃុំខ្លួនរបស់សមត្ថកិច្ចប្រឆាំងលោក ហុង សុខហួរ គឺធ្វើឡើងខុសនីតិវិធី។ រីឯសំណុំរឿងទី២ ដែលតុលាការលើកយកមកប្រកាសក្នុងថ្ងៃតែមួយដែរនោះ គឺទាក់ទិនបណ្ដឹងសារទុក្ខរបស់លោក ហុង សុខហួរ ប្រឆាំងសាលក្រមចាត់របៀបរបស់តុលាការក្រុងភ្នំពេញ។
បណ្ដឹងទាស់ទាំង២នេះ ត្រូវបានប្រធានក្រុមប្រឹក្សាជំនុំជម្រះ សម្រេចទាត់ចោល ដោយរក្សាសេចក្ដីសម្រេចរបស់តុលាការក្រុងភ្នំពេញ ទុកជាបានការ។
ថ្លែងប្រាប់អ្នកកាសែតក្រោយបញ្ចប់ការប្រកាសសាលដីកា លោក ហុង សុខហួរ ផ្ដល់បទសម្ភាសន៍យ៉ាងខ្លីមុនត្រូវគេបញ្ជូនចូលរថយន្តទៅឃុំខ្លួន នៅពន្ធនាគារព្រៃសវិញថា រឿងនេះលោកដឹងតាំងពីថ្ងៃសវនាការម្ល៉េះថា នឹងមិនអាចជួយរកយុត្តិធម៌ឲ្យលោកបានឡើយ៖ «»។
លោក លោក ហុង សុខហួរ ត្រូវបានចៅក្រមនៃតុលាការក្រុងភ្នំពេញ ចេញដីកាឲ្យឃុំខ្លួនបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែសីហា។
សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី រូបនេះ ត្រូវបានចាប់ខ្លួននៅក្រោយពេលលោក ហ៊ុន សែន ប្រកាសតាមចាប់ខ្លួនដោយចោទប្រកាន់ថា ក្បត់ជាតិ ដែលលោកហ៊ានលួចក្លែងឯកសារសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ១៩៧៩ ដែលថា សន្ធិសញ្ញានោះ បានរំលាយព្រំដែនប្រទេសទាំងពីរ។ លោក ហុង សុខហួរ ត្រូវចោទប្រកាន់ចំនួន ៣បទល្មើស រួមមាន បទបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍៕
No comments:
Post a Comment