Paris Peace Accords 23 Oct. 1991

Friday, June 10, 2016

អាមេរិក​ បារម្ភ បញ្ហា នយោបាយ នៅកម្ពុជា ប៉ះពាល់ ដល់ឱកាស​ វិនិយោគ | US concerned political problems in Cambodia will imact on investment opportunity

អាមេរិក​ បារម្ភ បញ្ហា នយោបាយ នៅកម្ពុជា ប៉ះពាល់ ដល់ឱកាស​ វិនិយោគ

VOD / វីអូឌី | ៩ មិថុនា ២០១៦​ 


  អនុរដ្ឋលេខាធិការទទួលបន្ទុកផ្នែកកំណើនសេដ្ឋកិច្ច ថាមពលនិងបរិស្ថាននៃក្រសួងការបរទេសអាមេរិកលោកស្រីCatherine Novelli ថ្លែងក្នុងជំនួប​មួយជាមួយ​អ្នកសារព័ត៌មាន ដែល​ធ្វើឡើងនៅ​ស្ថានទូតអាមេរិក​ប្រចាំប្រទេសកម្ពុជា(រូបថតដោយ ស៊ុន ណារិន​)
 
អនុរដ្ឋលេខាធិការ ទទួលបន្ទុក ផ្នែកកំណើន សេដ្ឋកិច្ច ថាមពល និងបរិស្ថាន នៃក្រសួង ការបរទេស អាមេរិក លោកស្រី Catherine Novelli បានលើកឡើង ពីក្តីបារម្ភ ថា, បញ្ហា នយោបាយ បច្ចុប្បន្ននេះ អាចប៉ះពាល់ ដល់ឱកាស វិនិយោគ នៅកម្ពុជា។


លោកស្រី Catherine ដែលកំពុង បំពេញ ទស្សនកិច្ច នៅកម្ពុជា រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃ ទី៩-១០ ខែមិថុនា បានជួប ពិភាក្សា ការងារ ជាមួយ រដ្ឋលេខាធិការ ក្រសួង ពាណិជ្ជកម្ម លោក គឹម ស៊ីថន និងមន្រ្តី ក្រុមប្រឹក្សា អភិវឌ្ឍន៍ កម្ពុជា (CDC)។
ក្នុងជំនួប ជាមួយ អ្នកសារព័ត៌មាន នៅរសៀល ថ្ងៃព្រហស្បតិ៍នេះ លោកស្រី Catherine បានថ្លែង ថា, លោកស្រី ចង់ឃើញ ទំនាក់ទំនង ពាណិជ្ជកម្ម រវាង ប្រទេស ទាំងពីរ ឈានទៅកម្រិត មួយទៀត ខណៈ ទំហំ ពាណិជ្ជកម្ម រវាង ប្រទេសទាំងពីរ មានទៅដល់ជាង ៣ពាន់លាន ដុល្លារ អាមេរិក ក្នុងមួយឆ្នាំ។  លោកស្រី បន្តថា, លោកស្រី បានលើកឡើង ពីគម្រោង សម្រាប់ កម្ពុជា ទៅរកទីផ្សារធំ ជាងនេះ ទាំងផ្នែក កាត់ដេរ និងផ្នែក កសិកម្ម។
លោកស្រី Catherine បានបញ្ជាក់ ថា ,សហរដ្ឋ អាមេរិក ចង់ពង្រឹង ពាណិជ្ជកម្ម និងរកមធ្យោបាយ ធ្វើការ ជាមួយ កម្ពុជា ដើម្បី ជួយកម្ពុជា ឈានទៅកម្រិត មួយទៀត។  លោកស្រី ក៏បានស្វាគមន៍ចំពោះកម្ពុជាសម្រាប់កិច្ចព្រមព្រៀងដៃគូរអន្តរតំបន់ប៉ាស៊ីហ្វិច(TPP) ដែលជាកិច្ចព្រមព្រៀងស្តង់ដារខ្ពស់មួយ។
ទោះ ជាយ៉ាងណា លោកស្រី Catherine ក៏បាន លើកឡើង ពីក្តីបារម្ ភលើបញ្ហា នយោបាយ នៅកម្ពុជា ដែលនាំ ឲ្យប៉ះពាល់ ឱកាស វិនិយោគ។ 

លោកស្រី មានប្រសាសន៍ ថា៖ «មួយទៀត ដែលខ្ញុំ លើកឡើង ផងដែរ គឺ នយោបាយ និងសេដ្ឋកិច្ច ដែលមនុស្ស ជាច្រើន គិតថា ជារឿង ពីរ ផ្សេងគ្នា។  តែ មានរឿង នៅកម្ពុជា គឺ បញ្ហាគាបសង្កត់ សង្គមស៊ីវិល និងរឿង នយោបាយ។  ខ្ញុំ បានលើកឡើង ថា, ក្រុមហ៊ុន មើលករណី ទាំងនេះ យ៉ាងយកចិត្ត ទុកដាក់ ថា, តើ ពួកគេ គួរតែ វិនិយោគ ឬអត់។  ក្រុមហ៊ុន ចង់វិនិយោគ នៅកន្លែង ដែលមាន ស្ថិរភាព និងភាព បើកចំហរ។»

លោកស្រី បញ្ជាក់បន្ថែម ថា៖ «បញ្ហា ដែលកើតឡើង នៅទីនេះ អាចមានឥទ្ធិពល លើការ វិនិយោគ ទោះជា វា ប្រហែល មិនពេលនេះ ក៏វា នឹងមាន ពេលក្រោយ។»
  លោកស្រីថាមិនមានការឆ្លើយតបយ៉ាងណាពីមន្រ្តីក្រសួងពាណិជ្ជកម្មនោះទេ។
យោងតាមគេហទំព័រ Census.gov ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងអាមេរិកក្នុងឆ្នាំ២០១៤ មានចំនួន៣១៧១លានដុល្លារ ដែលក្នុងនោះកម្ពុជាបាននាំចេញទៅអាមេរិកមានចំនួន៣២៧,៩លានដុល្លារនិងនាំចូលមកវិញចំនួន២៨៤៦,៧លានដុល្លារ។ ចំណែកក្នុងឆ្នាំ២០១៥ ទំហំពាណិជ្ជកម្មមានចំនួន៣៤១៥លានដុល្លារ ដែលក្នុងនោះកម្ពុជានាំចេញទៅអាមេរិកចំនួន៣៩២លានដុល្លារ ហើយអាមេរិកនាំចូលចំនួន៣០២៣លានដុល្លារ។
ក្រៅពីបញ្ហាសេដ្ឋកិច្ច លោកស្រី Catherineក៏បានពិនិត្យមើលលើបញ្ហាព្រៃឈើផងដែរ ដោយលោកស្រីបានធ្វើដំណើរទៅកាន់តំបន់ព្រៃឡង់និងបានជួបជាមួយក្រុមអនុរក្សព្រៃឈើក្នុងមូលដ្ឋាន ដើម្បីនិយាយពីការអនុវត្តច្បាប់ព្រៃឈើនិងការជួញដូរសត្វព្រៃជាដើម។
គួរបញ្ជាក់ថាដំណើរទស្សនកិច្ចនៅកម្ពុជានេះ ធ្វើឡើងបន្ទាប់ពីលោកស្រីអនុរដ្ឋលេខាធិការបានចាកចេញពីប្រទេសចិនដែលនៅទីនោះលោកស្រីបានចូលរួមក្នុងកិច្ចពិភាក្សាលើកទី៨ផ្នែកសេដ្ឋកិច្ច ជាយុទ្ធសាស្រ្ត រវាងសហរដ្ឋអាមេរិកនិងប្រទេសចិន៕





No comments:

Post a Comment