តំណាងរាស្ត្រ អាមេរិក ជំរុញ ឲ្យមានច្បាប់ ស្ដីពី សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា
RFA / វិទ្យុ អាស៊ី សេរី | ១៣ មិថុនា ២០១៦

តំណាងរាស្ត្របក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន
(ឯកសណ្ឋានពណ៌ទឹកក្រូច) ពេលនាំខ្លួនមកកាន់សាលាឧទ្ធរណ៍
នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦។ RFA/Rann Samnang
លោក អាឡាន់ ឡូវ៉ិនថល ដែលមាន វត្តមាន នៅក្នុង បាតុកម្ម របស់ ខ្មែរ-អាមេរិក នៅមុខ អគារ រដ្ឋសភា នៅរដ្ឋធានី វ៉ាស៊ីនតុន កាលពីថ្ងៃសុក្រ ទី១០ មិថុនា អះអាង ថា, សេចក្ដី ព្រាងច្បាប់ នេះ មានសារសំខាន់ ណាស់ ក្នុងការ ថ្កោលទោស គ្រប់ទម្រង់ នៃការប្រើ អំពើហិង្សា ខាងផ្នែក នយោបាយ ដាក់ទណ្ឌកម្ម កម្ពុជា ពីការរំលោភ សិទ្ធិមនុស្ស ដែលកំពុង កើតមានឡើង, ទាមទារ ឲ្យរដ្ឋាភិបាល កម្ពុជា គោរព សេរីភាព ខាងសារព័ត៌មាន, សិទ្ធិ ក្នុងការ ជួបប្រជុំ, ការធ្វើ បាតុកម្ម, ការហ៊ាន និយាយ រិះគន់ រដ្ឋាភិបាល, និងគាំទ្រ ការកែទម្រង់ ការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ នៅឆ្នាំ ២០១៧ និង២០១៨ ដោយមាន ការចូលរួម សង្កេតការណ៍ ពីសហគមន៍ អន្តរជាតិ។
លោក អាឡាន់ ឡូវ៉ិនថល៖ «យើង ជំរុញ ឲ្យលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្ស ប្រជាជន កម្ពុជា បញ្ចប់ ការយាយី, ការគំរាមកំហែង, និងការធ្វើ ទុក្ខបុកម្នេញ ដល់គណបក្ស ប្រឆាំង។ ទម្លាក់ចោល ការចោទប្រកាន់ ខាងផ្នែក នយោបាយ លើតំណាងរាស្ត្រ គណបក្ស ប្រឆាំង, ហើយ អនុញ្ញាត ឲ្យពួកគេ វិលមកកម្ពុជា ដើម្បី ចូលរួម ក្នុងដំណើរការ នយោបាយវិញ, ហើយ គោរពបរិយាកាស ប្រជាធិបតេយ្យ ឲ្យកាន់តែ ប្រសើរឡើង។»
ជាងនេះ ទៅទៀត លោក អាឡាន់ ឡូវ៉ិនថល ក៏លើក ទឹកចិត្ត ឲ្យពលរដ្ឋ ខ្មែរ-អាមេរិកាំង ទាំងអស់ ជំរុញ ឲ្យតំណាងរាស្ត្រ ប្រចាំ រដ្ឋរបស់ ពួកគេគាំ ទ្រសេចក្ដី ព្រាងច្បាប់នេះ ដើម្បី ឲ្យបាន ក្លាយទៅច្បាប់ ពិតប្រាកដ៕
No comments:
Post a Comment