ប្រធានាធិបតី វៀតណាម លោក ត្រាន់ ដាយ ក្វាង និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន (រូបភាព ពីហ្វេសប៊ុក លោក ហ៊ុន សែន) |
កម្ពុជា, វៀតណាម សន្យាជាថ្មី ពន្លឿន ការបោះបង្គោល ព្រំដែន ឲ្យឆាប់ចប់
កម្ពុជា និងវៀតណាម បានសន្យា ជាថ្មីទៀត ថា, ភាគី ទាំងពីរ នឹងពន្លឿន ការបោះបង្កោល ព្រំដែន ឲ្យបានឆាប់ តាមដែលអាច ធ្វើទៅបាន។
ក្នុងសេចក្ តីថ្លែងការណ៍ រួមមួយ រវាង កម្ពុជា និងវៀតណាម ចុះថ្ងៃ ទី១៦ ខែមិថុនា ឆ្នាំ២០១៦ នៃដំណើរ ទស្សនកិច្ ចផ្លូវការ ពីរថ្ងៃ របស់ ប្រធានាធិបតី វៀតណាម លោក ត្រាន់ ដាយ ក្វាង ភាគី ទាំងពីរ សន្យា បន្ត ពង្រឹង និងពង្រីក ទំនាក់ទំនង ទ្វេរភាគី ឲ្យមាន «ភាព ជាអ្នក ជិតខាងល្អ មិត្តភាព, ប្រពៃណី, កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ និងយូរអង្វែង។»
ភាគី ទាំងពី ក៏បាន ប្តេជ្ញាចិត្ត ថា នឹងស្វែងរក ដំណោះស្រាយបញ្ហា មួយចំនួន នៅតាម បន្ទាត់ព្រំដែន ដែលនៅ សេសសល់ ដោយថា ដើម្បី ពន្លឿន ឲ្យមាន ការបោះបង្គោល ព្រំដែន ឲ្យឆាប់ចប់ តាមដែលអាច ធ្វើទៅបាន។
ទាក់ទង នឹងបញ្ហាព្រំដែន សាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវ ពីការ អភិវឌ្ឍសង្គម លោក មាស នី មានប្រសាសន៍ ថា, វៀតណាម ចង់ឲ្យមានការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរឲ្យបានចប់សព្វគ្រប់ទាន់ពេលដែលគណបក្សប្រជាជនកាន់អំណាច ដោយលោកថាវៀតណាមគិតថាបើមានគណបក្សផ្សេងដឹកនាំរដ្ឋាភិបាលថ្មី ការបោះបង្គោលព្រំដែននឹងមានភាពស្មុគស្មាញជាងនេះ។
លោក បន្ថែមថា៖ បង្គោល ព្រំដែននេះ អាចបោះទៅ រលូត បានតែ ក្នុងសម័យ រដ្ឋាភិបាល សព្វថ្ងៃទេ។ បើសិន ជាមាន រដ្ឋាភិបាល ថ្មី… ខ្ញុំ គិតថា វា នឹងអាចមាន ភាពចម្រូងចម្រាស គ្នា ច្រើន បើសិន ជាមាន ការចុះពិនិត្យ ព្រំដែននេះ ឲ្យត្រឹមត្រូវ ព្រោះ ឥឡូវនេះ គ្មាន អ្នកណា ហ៊ាននិយាយ រឿងព្រំដែន។ ទី២, ការចុះទៅមើលក៏គេមិនឲ្យយើងទៅមើលទៀត អ៊ីចឹងយើងមិនដឹងថាមានអ្វីខ្លះកើតឡើតនៅតាមព្រំដែន។
បញ្ហាព្រំដែន កម្ពុជា-វៀតណាម នេះ តំណាងរាស្រ្ត គណបក្ស សង្គ្រោះជាតិលោក អ៊ុំ សំអាន ត្រូវ តុលាការ សម្រេច ឲ្យឃុំខ្លួន បណ្តោះអាសន្ន ទាំងនៅមាន អភ័យឯកសិទ្ធិ ពាក់ព័ន្ធ នឹងការ ចោទប្រកាន់ រឿងប្រើប្រាស់ ផែនទី ក្លែងក្លាយ។
រីឯសមាជិកព្រឹទ្ធសភា គណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ក៏ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ គឺប៉ុន្មានថ្ងៃបន្ទាប់ពីលោក ហ៊ុន សែន ចេញបញ្ជាឱ្យចាប់ខ្លួននិងចោទលោកថាជាជនក្បត់ជាតិករណីលោកបកស្រាយសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាមឆ្នាំ១៩៧៩នៃសម័យប្រជាមានិតកម្ពុជាដែលលោក ហេង សំរិន ជាប្រមុខរដ្ឋ។
កាលពីខែកក្កដា ឆ្នាំ២០១៥ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាសព្វថ្ងៃនេះការបោះបង្គោលព្រំដែនជាមួយវៀតណាមសម្រេចបាន៨៣ភាគរយហើយនៅលើខ្សែព្រំដែនប្រមាណ១២៦០គីឡូម៉ែត្រ។ ជាមួយគ្នានេះដែររដ្ឋាភិបាលបានចេញសេចក្តីសម្រេចមួយចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ បង្កើតគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជាវៀតណាមដោយឲ្យអនុវត្តឲ្យបានសម្រេចជាស្ថាពរនូវសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០០៥ និងអនុសញ្ញានៃការយោគយល់ផ្សេងៗទៀត៕
No comments:
Post a Comment