លោក សម រង្ស៊ី ប្រធាន គណបក្សសង្គ្រោះជាតិ
Siv Channa/RFI
RFI / វិទ្យុ បារាំង អន្តរជាតិ |១២ មិថុនា ២០១៦
ភ្ញៀវ របស់ វិទ្យុបារាំង អន្តរជាតិ RFI នៅថ្ងៃសុក្រនេះ គឺលោក សម រង្ស៊ី ប្រធាន
គណបក្ស សង្គ្រោះជាតិ។ ជាប្រធាន
ក្រុមមតិ ភាគតិច ក្នុងរដ្ឋសភា កម្ពុជាផង
លោក សម រង្ស៊ី និយាយ អំពី បញ្ហា
ព្រំដែន កម្ពុជា និងវៀតណាម នៅក្នុង
ភូមិសាស្ត្រ ខេត្តរតនគិរី ទី ដែលក្រសួង
ការបរទេស កម្ពុជា បានឱ្យដឹង ជាផ្លូវការ
ថា ភាគី «វៀតណាម ជីកស្រះ ៥កន្លែង ចូលក្នុងទឹកដី កម្ពុជា នៅស្រុក អូយ៉ាដាវ»។
ការបញ្ជាក់ របស់ រដ្ឋាភិបាល បែបនេះ គឺ
ស្រប នឹងសេចក្តី ព្រួយបារម្ភ នៃសមាជិក
សភា មកពីគណបក្ស សង្គ្រោះជាតិ
ដែលបាន ចុះទៅពិនិត្យ ដល់ទីកន្លែង
នាថ្ងៃចន្ ទដើមសប្តាហ៍នេះ។
No comments:
Post a Comment