ប្រធានាធិបតី វៀតណាម នឹងមកធ្វើ ទស្សនកិច្ច នៅកម្ពុជា ពីថ្ងៃ ទី១៥ មិថុនា
RFA / វិទ្យុ អាស៊ី សេរី | ១០ មិថុនា ២០១៦
សេចក្ដីជូនព័ត៌មាន របស់ ក្រសួង ការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៅថ្ងៃ ទី១០ ខែមិថុនា ឲ្យដឹង ថា, ដំណើរ ទស្សនកិច្ចនេះ គឺ តបតាម ការអញ្ជើញ របស់ ព្រះករុណា សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី។
ក្នុងដំណើរទស្សនកិច្ចនោះ លោក ត្រឹង ដាយ ខ្វាង នឹងចូលបង្គំគាល់ព្រះមហាក្សត្រ ហើយជួបជាមួយប្រធានព្រឹទ្ធសភា លោក សាយ ឈុំ ប្រធានរដ្ឋសភា លោក ហេង សំរិន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្រៅពីនេះ លោក ត្រឹង ដាយ ខ្វាង នឹងចូល ថ្វាយបង្គំ សម្ដេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្ដេចព្រះ អភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី បួរ គ្រី។
នេះជា ដំណើរទស្សនកិច្ចមកកាន់កម្ពុជា លើកទី១ ចាប់តាំងពីលោក ត្រឹង ដាយ ខ្វាង ត្រូវ បានបក្សកុម្មុយនិស្តវៀតណាម បោះឆ្នោតជ្រើសរើសធ្វើជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីដើមខែមេសា កន្លងទៅ។ កាលពីដើមខែមិថុនា រដ្ឋមន្ត្រីក្រសួងការពារជាតិថ្មីរបស់វៀតណាម លោក ង៉ូ ស៊ុន លិច្ស (Ngo Xuan Lich) ក៏បានមកបំពេញទស្សនកិច្ចនៅកម្ពុជាដែរ។
សេចក្ដីប្រកាសព័ត៌មានក្រសួងការបរទេសឲ្យដឹងដែរថា នៅពេលបញ្ចប់ដំណើរទស្សនកិច្ចនេះនឹងមានចេញសេចក្ដីថ្លែងការណ៍រួមមួយ៕
No comments:
Post a Comment