មន្ត្រី រដ្ឋាភិបាល ប្រតិកម្ម នឹងការលើកឡើង របស់ ឧបការី រដ្ឋមន្ត្រី ការបរទេ សអាមេរិក
RFA / វិទ្យុ អាស៊ី សេរី | ២១ កក្កដា ២០១៦
ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក
ទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ លោក ថម
ម៉ាលីណូស្គី (Tom Malinowski) [កណ្ដាល]
ថ្លែងក្នុងកិច្ចពិភាក្សាតុមូលពិសេសជាមួយអ្នកសារព័ត៌មានជាតិ
និងអន្តរជាតិ កាលពីថ្ងៃទី១៩ កក្កដា ឆ្នាំ២០១៦ នាស្ថានទូតអាមេរិក
រាជធានីភ្នំពេញ។
មន្ត្រី រដ្ឋាភិបាល ប្រតិកម្ម នឹងការ លើកឡើង របស់ ឧបការី
រដ្ឋមន្ត្រី ក្រសួង ការបរទេស សហរដ្ឋ អាមេរិក លោក ថម ម៉ាលីនណូស្គី (Tom
Malinowski) ជុំវិញ បញ្ហា សិទ្ធិមនុស្ស និងនយោបាយ
ថា ជាការ មិន ពិនិត្យ អង្គហេតុ និងច្បាប់ របស់ កម្ពុជា, ព្រមទាំង មានទំនោរ គាំទ្រ គណបក្ស ប្រឆាំង។
ទោះបី ជាយ៉ាងណា អ្នកជំនាញ ផ្នែកនយោបាយ ការបរទេស បញ្ជាក់ ថា មិនមាន ចំណុច ណាមួយ ដែលបង្ហាញ ថា, សារ របស់លោក ថម ម៉ាលីនណូស្គី ជាការគាំទ្រ គណបក្ស នយោបាយ ណាមួយឡើយ។ ប៉ុន្តែ ដោយសារ អាមេរិក ប្រកាន់ គោលការណ៍ គោរព សិទ្ធិមនុស្ស និងនីតិរដ្ឋ, ដូច្នេះ អាមេរិក ចាំបាច់ ត្រូវ លើកឡើង ពីបញ្ហាទាំងនេះ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន សម្ដែងការសោកស្ដាយចំពោះការលើកឡើងរបស់ឧបការីរដ្ឋមន្ត្រីក្រសួង ការបរទេសសហរដ្ឋអាមេរិក លោក លោក ថម ម៉ាលីនណូស្គី ជុំវិញការស្នើឱ្យទម្លាក់ចោលបទចោទប្រឆាំងសកម្មជននយោបាយបក្សប្រឆាំង សកម្មជនការពារសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប លោក នី ចរិយា។
លោក ផៃ ស៊ីផាន ហៅសុន្ទរកថារបស់លោក ថម ម៉ាលីនណូស្គី ថាជាយុទ្ធនាការនយោបាយដែលមាននិន្នាការគាំទ្រគណបក្សប្រឆាំង៖ «អ្វី ដែលជារឿងផ្ទាល់ខ្លួនរវាងលោក សម រង្ស៊ី និងលោក ហោ ណាំហុង និងរឿងលោក កឹម សុខា ដែលគាត់មិនគោរពនូវអ្វីដែលជានីតិវិធីតុលាការ ដែលនេះជាការប្រឆាំងស្ថាប័នតុលាការ។ នេះមិនមែនជារឿងនយោបាយទេ។ យើងឃើញថា វាជាការរំលោភច្បាប់។ គាត់បំភ្លេចរឿងនេះចោលមានន័យថា គាត់មាននិន្នាការនយោបាយទៅរកគណបក្សប្រឆាំងរួចស្រេចទៅហើយ។»
ឧបការី រដ្ឋមន្ត្រី ក្រសួង ការបរទេស សហរដ្ឋ អាមេរិក ទទួលបន្ទុក លទ្ធិប្រជាធិបតេយ្យ, សិទ្ធិមនុស្ស, និងការងារ លោក ថម ម៉ាលីនណូស្គី បានមក ទស្សនកិច្ច នៅកម្ពុជា រយៈពេល ២ថ្ងៃ, គឺ នៅថ្ងៃ ទី១៨ និងទី១៩ កក្កដា, ដើម្បី ពិភាក្សា ពីសារសំខាន់ នៃការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ និងរំលឹក កម្ពុជា ជុំវិញ ការលើកកម្ពស់ បទដ្ឋាន សិទ្ធិមនុស្ស អន្តរជាតិ។ លោក បានជួប ពិភាក្សា ជាមួយ មន្ត្រី រដ្ឋាភិបាល គណបក្ស ប្រឆាំង, អង្គការ សង្គមស៊ីវិល, និងតំណាង ទីភ្នាក់ងារ អន្តរជាតិ, ក្រុមគ្រួសារ សកម្មជន សមាគម អាដហុក (ADHOC) ដែលកំពុង ជាប់ឃុំ និងជាពិសេស ទៅគោរព វិញ្ញាណក្ខន្ធ លោកបណ្ឌិត កែម ឡី។
ក្រៅពីនេះ លោកក៏បានចូលរួមក្នុងកិច្ចពិភាក្សាតុមូលពិសេសជាមួយអ្នក សារព័ត៌មានជាតិ និងអន្តរជាតិ នៅរសៀលថ្ងៃទី១៩ ខែកក្កដា នៅស្ថានទូតសហរដ្ឋអាមេរិក។
លោក ថម ម៉ាលីនណូស្គី កត់សម្គាល់ថា មួយរយៈពេលចុងក្រោយនេះ ចំណាត់ការផ្លូវច្បាប់ជាច្រើនត្រូវបានធ្វើឡើងប្រឆាំងនឹងក្រុមអ្នក រិះគន់ទៅលើរដ្ឋាភិបាល ហើយលោកពិតជាមានការព្រួយបារម្ភចំពោះការធ្វើទុក្ខបុកម្នេញ និងចោទប្រកាន់ទៅលើសកម្មជន និងតំណាងរាស្ត្រគណបក្សប្រឆាំង រួមទាំងសកម្មជនការពារសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប.។
លោកបញ្ជាក់ថា ចំណាត់ការទាំងអម្បាលមាន គឺជារឿងអយុត្តិធម៌ ហើយលោកជំរុញឱ្យរដ្ឋាភិបាលដោះលែង និងទម្លាក់ចោលបទចោទទាំងឡាយប្រឆាំងនឹងសកម្មជន និងតំណាងរាស្ត្រទាំងនោះ។ លោកបន្តទៀតថា ក្នុងបរិបទបោះឆ្នោតខាងមុខ និងខួបលើកទី២៥ នៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស រដ្ឋាភិបាលកម្ពុជា មានភាពចាំបាច់ក្នុងការបង្ហាញពីដំណើរការប្រជាធិបតេយ្យដែលគួរឱ្យ ទុកចិត្តបានពីសំណាក់សាធារណជនខ្មែរ និងសហគមន៍អន្តរជាតិ។
លើសពីនេះលោកក៏បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកមិនមាននិន្នាការគាំទ្រ ឬប្រឆាំងគណបក្សនយោបាយណាមួយនោះទេ៖ «ជា ដំបូងខ្ញុំចង់បញ្ជាក់ថា សហរដ្ឋអាមេរិកមានទំនាក់ទំនងដ៏ជិតស្និទ្ធ និងបែបវិជ្ជមានជាមួយរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ យើងបានធ្វើការជាមួយគ្នាជាយូរឆ្នាំណាស់មកហើយទៅលើការអភិវឌ្ឍ សេដ្ឋកិច្ច ការការពារបរិស្ថាន ការថែរក្សាសន្តិសុខប្រឆាំងភេរវកម្ម ការពង្រឹងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ ចង់បញ្ជាក់ឱ្យច្បាស់ថា អាមេរិកមិនប្រឆាំង ឬគាំទ្រគណបក្ស ឬចលនានយោបាយណាមួយឡើយ ទាំងរដ្ឋាភិបាល និងទាំងខាងគណបក្សប្រឆាំង។ អ្វីដែលអាមេរិក គាំទ្រនៅកម្ពុជា និងប្រទេសដទៃទៀតលើពិភពលោក គឺដំណើរការមួយដែលផ្ដល់ឱ្យមនុស្សគ្រប់គ្នានូវឱកាសស្មើគ្នា ដើម្បីបង្ហាញការយល់ឃើញ ទាញយកផលប្រយោជន៍ និងប្រកួតប្រជែងគ្នានៅលើសង្វៀននយោបាយ។ នេះជាចំណុចសំខាន់គ្រប់ប្រទេសទាំងអស់ដើម្បីថែរក្សាស្ថិរភាព និងសន្តិភាពសង្គម។»
លើសពីនេះទៅទៀត លោក ថម ម៉ាលីនណូស្គី ជំរុញឱ្យរដ្ឋាភិបាលស៊ើបអង្កេតដោយត្រឹមត្រូវ និងអាចជឿទុកចិត្តបានជុំវិញករណីឃាតកម្មទៅលើលោកបណ្ឌិត កែម ឡី។
ទាក់ទងនឹងរឿងនយោបាយវិញ លោកលើកឡើងពីសារសំខាន់នៃវប្បធម៌សន្ទនា ហើយលោកជំរុញឱ្យគណបក្សជាប់ឆ្នោតទាំងពីរវិលមករកតុចរចាសាជា ថ្មី ដើម្បីឱ្យដំណើរការបោះឆ្នោតនៅពេលខាងមុខអាចប្រព្រឹត្តទៅដោយរលូន។
អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ច្រានចោលក្តីព្រួយបារម្ភ និងការអំពាវនាវទាំងឡាយរបស់លោក ថម ម៉ាលីនណូស្គី ដោយលើកឡើងថា តុលាការ និងដំណើរការរកយុត្តិធម៌របស់កម្ពុជា មានភាពឯករាជ្យ និងអធិបតេយ្យដោយមិនរងសម្ពាធពីក្រុមណាមួយឡើយ៖ «ហេតុដូចម្ដេច បានជាយក ដំណើរការ នៃការបោះឆ្នោត យកមកដាក់ លាយឡំ នឹងសពលោក កែម ឡី? ហេតុដូចម្ដេច បានជាលុយ ជំនួយ អត់សំណង របស់ចិន ដែលយកមក ឱ្យកម្ពុជា ក្នុងការរៀបចំ ដំណើរការ បោះឆ្នោត? ហេតុអ្វី ទើប ធ្វើការ វាយប្រហារ លើរឿង លុយជំនួយ ហ្នឹង? អាហ្នឹង ខ្ញុំ យល់ថា, វា ជាអន្ទាក់មួយ ដែលគេ ដាក់ សម្រាប់ បំផ្លាញឆន្ទៈ របស់ មហាជន កម្ពុជា ដែលនឹងត្រូវ បញ្ចេញ នៅពេល បោះឆ្នោត ខាងមុខនេះ។»
អ្នកស្រាវជ្រាវផ្នែកនយោបាយការបរទេស និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ លោក ឡុង គឹមឃន មិនចាត់ទុកការលើកឡើងរបស់លោក ថម ម៉ាលីនណូស្គី ថាមានទំនោរទៅរកគណបក្សប្រឆាំង ឬក្រុមណាមួយនោះទេ។ លោកថា សហរដ្ឋអាមេរិកប្រកាន់យកគោលការណ៍ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ ដូច្នេះអាមេរិក ត្រូវតែរំលឹកកម្ពុជា អំពីបញ្ហាទាំងនេះ។ លោកថា បើការស្នើសុំទាំងនោះផ្ដល់ផលប្រយោជន៍ដល់កម្ពុជា រដ្ឋាភិបាលមិនគួរមើលរំលងចំណុចទាំងនោះទេ។
លោក ឡុង គឹមឃន៖ «អ្វី ដែលគេ មកកម្ពុជា ជួបជាមួយ កម្ពុជា និយាយ ជាមួយ កម្ពុជា, វា មិនមែន ជារឿង គាំទ្រ បក្សណា។ ក៏ប៉ុន្តែ គេ ចង់ឱ្យ កម្ពុជា យើង ក្លាយជាប្រទេសមួយ ដែលជានីតិរដ្ឋ ពិតប្រាកដ, ប្រជាធិបតេយ្យ ពិតប្រាកដ, គោរព សិទ្ធិមនុស្ស ពិតប្រាកដ ដើម្បី ធ្វើឱ្យ ទំនាក់ទំនង ទ្វេភាគី រវាង កម្ពុជា និងអាមេរិក កាន់តែ ល្អប្រសើរ, ហើយ ផ្ដល់ផលប្រយោជន៍ ឱ្យគ្នា ទៅវិញទៅមក។ នៅក្នុងនយោបាយ ការបរទេស, ដរាបណា យើង ទទួលបាន ផលប្រយោជន៍ សម្រាប់ ជាតិយើង, សម្រាប់ ប្រជាពលរដ្ឋយើង មានអ្វី ដែលមិន គួរធ្វើ។»
ស្ថានភាពនយោបាយ និងសិទ្ធិមនុស្សនៅកម្ពុជា ហាក់ស្ថិតនៅក្នុងបរិយាកាសមិនល្អនៅក្រោយពេលដែលគណបក្សជាប់ឆ្នោត ទាំងពីរមើលមុខគ្នាមិនចំ និងផ្អាកវប្បធម៌សន្ទនា។ សកម្មជន និងតំណាងរាស្ត្រគណបក្សប្រឆាំង រួមទាំងសកម្មជនការពារសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប ត្រូវបានចោទប្រកាន់ និងឃុំខ្លួនជាបន្តបន្ទាប់ ហើយករណីចុងក្រោយបង្អស់ គឺឃាតកម្មលើលោកបណ្ឌិត កែម ឡី អ្នកស្រាវជ្រាវ និងវិភាគបញ្ហាសង្គម និងនយោបាយ ដ៏មានប្រជាប្រិយភាព។
ទាំងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ សម្ដែងក្តីបារម្ភជុំវិញការវិវត្តន៍បែបនេះ ហើយពួកគេទទូចឱ្យមានការចូលរួមដោះស្រាយបញ្ហាទាំងនេះពីសំណាក់ភាគី ពាក់ព័ន្ធប្រកបដោយតម្លាភាព៕

ពីឆ្វេង៖
អគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា មន្ត្រីសមាគមអាដហុក (ADHOC) លោក នី
សុខា អ្នកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា និងលោក យី សុខសាន្ត។ RFA

រដ្ឋលេខាធិការ
និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន
ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃទី៩ ខែឧសភា
ឆ្នាំ២០១៦។
អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ច្រានចោលក្តីព្រួយបារម្ភ និងការអំពាវនាវទាំងឡាយរបស់លោក ថម ម៉ាលីនណូស្គី ដោយលើកឡើងថា តុលាការ និងដំណើរការរកយុត្តិធម៌របស់កម្ពុជា មានភាពឯករាជ្យ និងអធិបតេយ្យដោយមិនរងសម្ពាធពីក្រុមណាមួយឡើយ៖ «ហេតុដូចម្ដេច បានជាយក ដំណើរការ នៃការបោះឆ្នោត យកមកដាក់ លាយឡំ នឹងសពលោក កែម ឡី? ហេតុដូចម្ដេច បានជាលុយ ជំនួយ អត់សំណង របស់ចិន ដែលយកមក ឱ្យកម្ពុជា ក្នុងការរៀបចំ ដំណើរការ បោះឆ្នោត? ហេតុអ្វី ទើប ធ្វើការ វាយប្រហារ លើរឿង លុយជំនួយ ហ្នឹង? អាហ្នឹង ខ្ញុំ យល់ថា, វា ជាអន្ទាក់មួយ ដែលគេ ដាក់ សម្រាប់ បំផ្លាញឆន្ទៈ របស់ មហាជន កម្ពុជា ដែលនឹងត្រូវ បញ្ចេញ នៅពេល បោះឆ្នោត ខាងមុខនេះ។»
អ្នកស្រាវជ្រាវផ្នែកនយោបាយការបរទេស និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ លោក ឡុង គឹមឃន មិនចាត់ទុកការលើកឡើងរបស់លោក ថម ម៉ាលីនណូស្គី ថាមានទំនោរទៅរកគណបក្សប្រឆាំង ឬក្រុមណាមួយនោះទេ។ លោកថា សហរដ្ឋអាមេរិកប្រកាន់យកគោលការណ៍ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ ដូច្នេះអាមេរិក ត្រូវតែរំលឹកកម្ពុជា អំពីបញ្ហាទាំងនេះ។ លោកថា បើការស្នើសុំទាំងនោះផ្ដល់ផលប្រយោជន៍ដល់កម្ពុជា រដ្ឋាភិបាលមិនគួរមើលរំលងចំណុចទាំងនោះទេ។
លោក ឡុង គឹមឃន៖ «អ្វី ដែលគេ មកកម្ពុជា ជួបជាមួយ កម្ពុជា និយាយ ជាមួយ កម្ពុជា, វា មិនមែន ជារឿង គាំទ្រ បក្សណា។ ក៏ប៉ុន្តែ គេ ចង់ឱ្យ កម្ពុជា យើង ក្លាយជាប្រទេសមួយ ដែលជានីតិរដ្ឋ ពិតប្រាកដ, ប្រជាធិបតេយ្យ ពិតប្រាកដ, គោរព សិទ្ធិមនុស្ស ពិតប្រាកដ ដើម្បី ធ្វើឱ្យ ទំនាក់ទំនង ទ្វេភាគី រវាង កម្ពុជា និងអាមេរិក កាន់តែ ល្អប្រសើរ, ហើយ ផ្ដល់ផលប្រយោជន៍ ឱ្យគ្នា ទៅវិញទៅមក។ នៅក្នុងនយោបាយ ការបរទេស, ដរាបណា យើង ទទួលបាន ផលប្រយោជន៍ សម្រាប់ ជាតិយើង, សម្រាប់ ប្រជាពលរដ្ឋយើង មានអ្វី ដែលមិន គួរធ្វើ។»
ស្ថានភាពនយោបាយ និងសិទ្ធិមនុស្សនៅកម្ពុជា ហាក់ស្ថិតនៅក្នុងបរិយាកាសមិនល្អនៅក្រោយពេលដែលគណបក្សជាប់ឆ្នោត ទាំងពីរមើលមុខគ្នាមិនចំ និងផ្អាកវប្បធម៌សន្ទនា។ សកម្មជន និងតំណាងរាស្ត្រគណបក្សប្រឆាំង រួមទាំងសកម្មជនការពារសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប ត្រូវបានចោទប្រកាន់ និងឃុំខ្លួនជាបន្តបន្ទាប់ ហើយករណីចុងក្រោយបង្អស់ គឺឃាតកម្មលើលោកបណ្ឌិត កែម ឡី អ្នកស្រាវជ្រាវ និងវិភាគបញ្ហាសង្គម និងនយោបាយ ដ៏មានប្រជាប្រិយភាព។
ទាំងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ សម្ដែងក្តីបារម្ភជុំវិញការវិវត្តន៍បែបនេះ ហើយពួកគេទទូចឱ្យមានការចូលរួមដោះស្រាយបញ្ហាទាំងនេះពីសំណាក់ភាគី ពាក់ព័ន្ធប្រកបដោយតម្លាភាព៕

No comments:
Post a Comment