Paris Peace Accords 23 Oct. 1991

Friday, July 1, 2016

ជន​រងគ្រោះ​ ខ្មែរ​ ៧​នាក់ ​ប្តឹង​ក្រុមហ៊ុន​ គ្រឿង​សមុទ្រ​ អាមេរិកាំង​ និង​ថៃ | 7 Cambodians suing American, Thai seafood companies

រូបឯកសារ៖ កម្មករ​ចំណាកស្រុង​នាំ​គ្នា​ដឹក​ជញ្ជូន​ត្រី​ដែល​កក​ពី​ទូក​នេសាទ នៅ​ផ្សារ​ត្រី​មួយកន្លែង​នៅ​ខេត្ត​ Samut Sakhon ភាគ​ខាង​លិច​ប្រទេស​ថៃ កាលពីថ្ងៃសុក្រ ទី២០ ខែ​មិថុនា ឆ្នាំ២០១៤។
រូបឯកសារ៖ កម្មករ​ចំណាកស្រុង​នាំ​គ្នា​ដឹក​ជញ្ជូន​ត្រី​ដែល​កក​ពី​ទូក​នេសាទ នៅ​ផ្សារ​ត្រី​មួយកន្លែង​នៅ​ខេត្ត​ Samut Sakhon ភាគ​ខាង​លិច​ប្រទេស​ថៃ កាលពីថ្ងៃសុក្រ ទី២០ ខែ​មិថុនា ឆ្នាំ២០១៤។

ជន​រងគ្រោះ​ ខ្មែរ​ ៧​នាក់ ​ប្តឹង​ក្រុមហ៊ុន​ គ្រឿង​សមុទ្រ​ អាមេរិកាំង​ និង​ថៃ

VOA / វីអូអេ |  ១ កក្កដា ២០១៦


ជន​រងគ្រោះ​ ៧​នាក់​ ក្នុង​នោះ​ មាន​បុរស​ ប្រាំ​នាក់​ និង​ស្ត្រី​ ពីរ​នាក់​ ត្រូវ​ បាន​មេខ្យល់​ មក​បញ្ចុះ​បញ្ចូល​ ឱ្យ​ទៅ​ធ្វើការ ​នៅ​ក្រុមហ៊ុន​ គ្រឿង​សមុទ្រ​ ថៃ ​ឈ្មោះ​ ផាត់ថាណា​ ចន្លោះ​ ពី​ឆ្នាំ​២០១០ ដល់​២០១២។
ពលរដ្ឋ​ខ្មែរ ដែល​រងគ្រោះ​ ដោយសារ​ ការ​បោក​បញ្ឆោត​ ឱ្យ​ទៅ​ ធ្វើការ ​នៅ​រោងចក្រ​ ផលិត​ អាហារ​ គ្រឿង​សមុទ្រ​ ក្នុង​ប្រទេស​ ថៃ​ បាន​ដាក់​ពាក្យ​ប្តឹង​ នៅ​តុលាការ​ សហរដ្ឋ​ អាមេរិក​ ប្រឆាំង​ នឹង​ក្រុមហ៊ុន​ អាមេរិកាំង​ និង​ក្រុមហ៊ុន ​ថៃ​ ទាមទារ​ សំណង ​ខូចខាត​ ដែល​ពួកគេ​ បាន​ជួប​ប្រទះ ​ក្នុង​ពេល ​កន្លងមក។​
ជន​រងគ្រោះ​៧​នាក់​ ក្នុង​នោះ​មាន​បុរស​ប្រាំ​នាក់​ និង​ស្ត្រី​ពីរ​នាក់​ ត្រូវ​បាន​មេខ្យល់​មក​បញ្ចុះ​បញ្ចូល​ឱ្យ​ទៅ​ធ្វើការ​នៅ​ក្រុមហ៊ុន​គ្រឿង​សមុទ្រ​ថៃ​ឈ្មោះ​ ផាត់ថាណា​ ចន្លោះ​ពី​ឆ្នាំ​២០១០ ដល់​២០១២​ ហើយ​បាន​ប្រឈម​នឹង​ការ​បង្ខំ​ឱ្យ​ធ្វើការ​ងារ​លើស​កម្លាំង ​ទាសភាព ​និង​ការ​ធ្វើការ​ដើម្បី​សង​បំណុល​ថៅកែ។ នេះ​បើ​តាម​ការ​បញ្ជាក់​នៅក្នុ​ងសេចក្តី​ថ្លែង​ការណ៍​របស់​ក្រុមហ៊ុន​មេធាវី​សិទ្ធិ​មនុស្ស​អន្តរជាតិ​របស់​អាមេរិកាំង។
លោកស្រី​ អាក់​នីស​ស្កា ហ្វ្រីសមែន​ (Agnieszka Fryszman) ​ប្រធាន​ក្រុម​មេធាវី​ នៃ​ក្រុមហ៊ុន​ច្បាប់​ Cohen Milstein ​ដែល​តំណាង​ឱ្យ​ជន​រងគ្រោះ​ទាំងនេះ​ បាន​បញ្ជាក់​ប្រាប់​ VOA ​ថា​ ក្រៅពី​ស្ថានភាព​ការងារ​អាក្រក់​ពួកគេ​រស់នៅ​ក្នុង​ស្ថានភាព​គ្មាន​អនាម័យ ​និង​ប្រឈមមុខ​នឹង​បញ្ហា​សុខភាព។
លោកស្រី​ បន្ថែម​ថា៖ «ស្ថានភាព​ របស់ ​ពួកគេ​ អាក្រក់​, ហើយ​ ខ្ញុំ​ គិត​ថា​ កាន់តែ ​សោកសៅ ​ថែម​ទៀត​ នោះ, ​គឺ​ ពួកគេ​ កាន់តែ​ ដុនដាប ​នៅ​ពេល ​ពួកគេ​ ត្រឡប់​ មក​ស្រុក កំណើត​វិញ​ បន្ទាប់ ​ពី​ធ្វើការ​ យ៉ាង​លំបាក​ អស់​រយៈពេល​ មួយ​ឆ្នាំ​ ឬ​យូរ​ ជាង​នោះ ​ដោយ​សារ​ ពួកគេ​ មិន​រក​ប្រាក់​ បាន, ​ហើយ ​បែរ​ ជា​ធ្លាក់​ខ្លួន​ ជំពាក់​បំណុល​ កាន់​តែ​ ធ្ងន់ធ្ងរ‍»
ក្រុមហ៊ុន Phatthana​ Seafood Co., Ltd គឺជា​ក្រុមហ៊ុន​ថៃមួយ ដែលក្រុមហ៊ុន​មេធាវី​សហរដ្ឋ​អាមេរិក​បាន​ដាក់​ពាក្យ​បណ្តឹង​នេះ​នៅ​តុលាការ​ក្នុង​រដ្ឋ​កាលីហ្វញ៉ា​ កាលពី​ថ្ងៃ​ទី​១៥​ ខែ​មិថុនា ​ជំនួស​ឱ្យ​ជន​រងគ្រោះ​ទាំង​៧នាក់​ ដែល​កំពុង​ស្ថិត​នៅ​ប្រទេស​កម្ពុជា។
ក្រុមហ៊ុន Phatthana​ Seafood Co., Ltd គឺជា​ក្រុមហ៊ុន​ថៃមួយ ដែលក្រុមហ៊ុន​មេធាវី​សហរដ្ឋ​អាមេរិក​បាន​ដាក់​ពាក្យ​បណ្តឹង​នេះ​នៅ​តុលាការ​ក្នុង​រដ្ឋ​កាលីហ្វញ៉ា​ កាលពី​ថ្ងៃ​ទី​១៥​ ខែ​មិថុនា ​ជំនួស​ឱ្យ​ជន​រងគ្រោះ​ទាំង​៧នាក់​ ដែល​កំពុង​ស្ថិត​នៅ​ប្រទេស​កម្ពុជា។
ក្រុមហ៊ុន​មេធាវី​សហរដ្ឋ​អាមេរិក​បាន​ដាក់​ពាក្យ​បណ្តឹង​នេះ​នៅ​តុលាការ​ក្នុង​រដ្ឋ​កាលីហ្វញ៉ា​ កាលពី​ថ្ងៃ​ទី​១៥​ ខែ​មិថុនា ​ជំនួស​ឱ្យ​ជន​រងគ្រោះ​ទាំង​៧នាក់​ ដែល​កំពុង​ស្ថិត​នៅ​ប្រទេស​កម្ពុជា​នៅ​ឡើយ។ ក្រុមហ៊ុន​ដែល​រង​ការ​ប្តឹងផ្តល់​ជា​ក្រុមហ៊ុន​អាមេរិកាំង​ចំនួន​ពីរ​គឺ​ក្រុមហ៊ុន​ Rubicon Resources, LLC ​និង​ក្រុមហ៊ុន​ Wales &Co. Universe Ltd., ​ហើយ​ក្រុមហ៊ុន​ថៃ​ចំនួន​ពីរ​គឺ​ក្រុមហ៊ុន Phatthana​ Seafood Co., Ltd ​និង​ក្រុមហ៊ុន​ S.S. Frozen Food Co., Ltd.​ ដែល​ជាអ្នក​ផ្គត់ផ្គង់​អាហារ​គ្រឿង​សមុទ្រ​ដល់​ក្រុមហ៊ុន​អាមេរិកាំង​ទាំងពីរ។
​យោង​តាម​ពាក្យ​បណ្តឹ​ង​ដែល​ VOAទទួល​បាន​ឱ្យ​ដឹង​ថា ​ជនរងគ្រោះ​ឈ្មោះ​ កែវ រដ្ឋា ​រស់នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ ​នៅពេល​ដែល​ភ្នាក់ងារ​ជ្រើសរើស​បុគ្គលិក​របស់​ក្រុមហ៊ុន​ CDM Trading Manpower Col, Ltd. ​បាន​មក​ទាក់ទង​រូប​លោក​ ដើម្បី​ឱ្យ​ទៅ​ធ្វើការ​ជាមួយ​នឹង​ក្រុមហ៊ុន​វេច​ខ្ចប់​គ្រឿង​សមុទ្រ​ផាត់ថាណា​ របស់​ប្រទេស​ថៃ។​
លោក កែវ រដ្ឋា បាន​លក់​ម៉ូតូ​មួយ​គ្រឿង​ ដើម្បី​បង់​ថ្លៃ​លិខិត​ឆ្លងដែន​តម្លៃ​១៥០ដុល្លារ​ និង​បាន​ព្រម​ជំពាក់​បំណុល​ក្រុមហ៊ុន​សម្រាប់​ការបង់​ថ្លៃសេវា​ផ្សេងៗ​ ដោយ​សន្យា​ថា ​នឹង​កាត់​ប្រាក់ខែ​សងវិញ។
​លោក​បាន​មក​ដល់​រោងចក្រ​របស់​ក្រុមហ៊ុន​ផាត់ថាណា​ នៅ​ថ្ងៃទី​៣០ ខែ​តុលាឆ្នាំ​២០១១ ​ដោយ​ត្រូវ​ធ្វើការ​នៅ​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ដល់​សុខភាព​ ហើយ​ស្នាក់​នៅ​កន្លែង​កខ្វក់​និង​មិន​ទទួល​បាន​ប្រាក់​ខែ​ច្រើន​ដូច​ក្រុមហ៊ុន​សន្យា​ទេ។ ​
រូបឯកសារ៖ កម្មករ​លើ​ទូកនេសាទ​ដែល​ត្រូវបាន​ជួយ​សង្គ្រោះ​ពី​ប្រទេស​ថៃ​កំពុង​បរិភោគ​អាហារ​ពេល​ព្រឹក នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៥។
រូបឯកសារ៖ កម្មករ​លើ​ទូកនេសាទ​ដែល​ត្រូវបាន​ជួយ​សង្គ្រោះ​ពី​ប្រទេស​ថៃ​កំពុង​បរិភោគ​អាហារ​ពេល​ព្រឹក នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៥។
​ថៅកែ​បាន​អនុញ្ញាត​ឱ្យ​លោក​បាន​វិល​ត្រឡប់​ទៅផ្ទះ​វិញ​ នៅ​ខែ​មករា ឆ្នាំ​២០១២ ​បន្ទាប់ពី​មាន​សេចក្តី​រាយការណ៍​តាម​សារព័ត៌មាន​នានា​ ពី​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​មនុស្ស​ក្នុង​ឧស្សាហកម្ម​គ្រឿង​សមុទ្រ​ថៃ។​
លោក ​កែវ រដ្ឋា ​បាន​បញ្ជាក់​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា៖​ «អ្វី​ ដែល​បាន ​កើត​មាន​ឡើង ចំពោះ​ខ្ញុំ​ គឺ​ មិន​ត្រឹមត្រូវ​ ទាល់​តែ​សោះ។  ខ្ញុំ​ បាន​ដាក់​ ពាក្យ​បណ្តឹង​នេះ ​ដើម្បី​ ឱ្យ​ក្រុមហ៊ុន​ គិតគូរ ​ឱ្យ​បាន​ ច្បាស់​លាស់​ មុន​ នឹង​កេងប្រវ័ញ្ច​ ពលករ​ នៅ​ពេល​ ខាងមុខ, ​ហើយ ​ក៏​ដើម្បី​ ជួយ​ដល់​ ពលករ​ ដែល​ត្រូវ​ គេ​ កេងប្រវ័ញ្ច​ ដូច​រូបខ្ញុំ‍»
ជន​រងគ្រោះ​ដទៃ​ទៀត​មាន​ឈ្មោះ សែម កុសល ​និង​ប្រពន្ធ​ឈ្មោះ ប៊ុន សុភា។ អ្នក​ទាំងពីរ​រស់នៅ​ក្នុង​ខេត្ត​បាត់ដំបង នៅ​ពេល​ដែល​ក្រុម​ហ៊ុន​មក​ទាក់​ទង​ដើម្បី​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ។ ពួកគាត់​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​នៅ​ខែ​ធ្នូ ​ឆ្នាំ​២០១០ ​ហើយ​បាន​ត្រឡប់​មក​វិញ​នៅ​ខែ​កក្កដា​ ឆ្នាំ​២០១២។
បើ​ទោះបីជា​ធ្វើការ​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​ឱ្យ​ក្រុមហ៊ុន​ផាត់ថា​ណា​ ក៏​ពួកគាត់​មិន​មាន​សល់ប្រាក់​កាស​អ្វី​ឡើយ។
ពាក្យ​បណ្តឹ​ង​បាន​លើក​ឧទាហរណ៍​ថា​ សូម្បី​ពេល​កូន​នៅ​ស្រុក​ខ្មែរ​ឈឺ​ ក៏​ពួកគាត់​គ្មាន​លទ្ធភាព​ទិញ​ថ្នាំ​ឱ្យ​កូន​ដែរ ​ហើយ​បើ​គ្មាន​យាយតា​ជួយ​ចិញ្ចឹម​ទេ​កុមារ​ទាំងនោះ​ត្រូវ​ដាច់​បាយ។
ពាក្យ​បណ្តឹង​ បាន​បន្ថែម​ ថា៖ «ពួកគេ ​រកប្រាក់​បាន​ តិចតួច, ហើយ ​ជារឿយៗ​ មិនមាន ​ប្រាក់​គ្រប់គ្រាន់ ​សម្រាប់​ ទិញម្ហូប​ហូប​ ដោយ​ខ្លួន​ឯង​ផង ​និង​តែង​ ប្រឈមមុខ​ នឹង​ភាព​ អត់​ឃ្លាន‍»​
រីឯ​ជន​រងគ្រោះ​ យ៉ែម បាន ​និង​ប្រពន្ធ​ឈ្មោះ ​ណុល ណាគ្រី ​មកពី​ខេត្ត​កំពត​ បាន​ទៅធ្វើ​ការ​ឱ្យ​ក្រុម​ហ៊ុន ផាត់ថាណា​ នៅ​ឆ្នាំ​២០១១ ​មុន​នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​ប្រទេស​ថៃ​នៅ​ក្នុង​ឆ្នាំ​២០១២។​
ដោយ​សារតែ​ស្ថានភាព​ការងារ​លំបាក ​និង​ហូបចុក​មិន​គ្រប់គ្រាន់​ដោយ​ពេល​ខ្លះ​ត្រូវ​ដើរ​រើសត្រី​សល់​តាម​សមុទ្រ​ហូប​ អ្នក​ទាំងពីរ​បាន​សម្រេច​ចិត្ត​រត់ទៅ​ឱ្យ​ប៉ូលិស​ចាប់ខ្លួន​ក្នុង​នាម​ជា​ពលករ​ខុសច្បាប់​គ្មាន​ឯកសារ ​ដោយសារ​តែ​ក្រុមហ៊ុន​បាន​រក្សា​ទុក​ឯកសារ​មិនព្រម​សងវិញ។
ជន​រងគ្រោះ​ទីប្រាំ​មួយ ​ឈ្មោះ ​ផាន់ ​សុភា ​រស់នៅ​ក្នុង​ខេត្ត​បាត់ដំបង​ ហើយ​បាន​ចាក​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ក្នុង​ឆ្នាំ​២០១០ ​ហើយ​បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ នៅ​អំឡុង​ខែតុលា​ឆ្នាំ​២០១២។ ផាន់​ សុភា​ នៅតែ​ជំពាក់​បំណុល​គេ​ ដោយ​សារ​តែ​ខ្ចី​លុយ​រត់​ឯកសារ​ ដើម្បី​បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ ហើយ​សូម្បី​តែពេល​ទៅ​ដល់​ថៃ​ នៅ​ពេល​ដែល​ម្តាយ​របស់​ខ្លួន​ស្លាប់​បាត់បង់​ជីវិត​ក៏​ដោយ ក៏​ថៅកែ​មិន​អនុញ្ញាត​ឱ្យ​ត្រឡប់​មក​ចូលរួម​បុណ្យ​សព​វិញ​ដែរ ​ដោយ​ទាមទារ​ឱ្យ​បង់ប្រាក់​៦០០០​បាត (ត្រូវ​ជា​ជិត​២០០ដុល្លារ​សហរដ្ឋ​អាមេរិក) ​ទើប​ប្រគល់​លិខិត​ឆ្លង​ដែន​ឱ្យ។​
ជនរងគ្រោះ​ចុងក្រោយ​ដែល​បាន​ចូលរួម​ដាក់​ពាក្យ​ប្តឹង​ដែរ​មានឈ្មោះ សុខ សាង​ មក​ពី​ខេត្ត​កំពត​ត្រូវ​បាន​គេ​នាំ​ទៅ​ធ្វើ​ការ​នៅក្រុម​ហ៊ុន ​ផាត់ថាណា​ ក្នុង​ខែ​ឧសភា ​ឆ្នាំ​២០១១ ​និង​ខែ​មេសា ​ឆ្នាំ​២០១២​ទើប​បាន​វិល​ត្រឡប់​មក​ប្រទេស​វិញ។​
លោកស្រី​ Agnieszka Fryszman ​មេធាវី​តំណាង​ឱ្យ​ជន​រងគ្រោះ​ទាំងនោះ ​បាន​បន្ថែម​ថា៖ «ខ្ញុំ​ មាន​ការ​ គោរព​ ខ្លាំង​ ចំពោះ ​ដើម​បណ្តឹង។  ពួកគេ​ គឺ​ ជា​មនុស្ស​ ថ្លៃថ្នូរ​ ខិតខំ​ ប្រឹង​ធ្វើការ។  ពួកគេ​ គួរ​ ឱ្យ​ស្រឡាញ់​ ជា​មនុស្ស​ សមរម្យ​ ដែល​មិនគួរ​ មករង​គ្រោះ​ នឹង​ហេតុការណ៍​ ដែល​បាន ​កើតមាន​ឡើង​ ចំពោះ​ ពួកគេ​ ដូច្នោះ​ទេ។  ហើយ​ ខ្ញុំ​ មាន​ការ​ កោត​សរសើរ​ ដល់​សេចក្តី​ ក្លាហាន​ របស់​ ពួកគេ​ ដែល​ហ៊ាន ​ចេញ​មុខ ​មក​ការពារ​ ខ្លួន​ឯង​ផង​ និង​ជួយ​ ការពារ​ ពលរដ្ឋ​ រួម​ជាតិ​ របស់ ​ខ្លួនផង‍។»
រូបឯកសារ៖ បុរសម្នាក់​ដើរ​និយាយ​ទូរស័ព្ទ​នៅ​មុខ​ Walmart នៅ​ប្រទេស​ប្រេស៊ីល កាលពី​ថ្ងៃទី១៦ ខែ​កុម្ភៈ ឆ្នាំ២០១៦។
រូបឯកសារ៖ បុរសម្នាក់​ដើរ​និយាយ​ទូរស័ព្ទ​នៅ​មុខ​ Walmart នៅ​ប្រទេស​ប្រេស៊ីល កាលពី​ថ្ងៃទី១៦ ខែ​កុម្ភៈ ឆ្នាំ២០១៦។
ក្រុម​មេធាវី​ បញ្ជាក់​ថា​, ក្រុមហ៊ុន​ ដែល​រង​ការ ​ប្តឹងផ្តល់​នេះ​ លក់​បង្គា​ និង​គ្រឿង សមុទ្រ​ ទៅ​ឱ្យ​ អតិថិជន​ លក់រាយ នៅ​សហរដ្ឋ​ អាមេរិក ​ដូច​ជា​ផ្សារ​ Walmart​ និង​ថា​ ក្រុមហ៊ុន​ បន្ត​ ទទួល​ ផល​ប្រយោជន៍ ​បើ​ ទោះ​បី​ជា​ ដឹង​ពី​ការ​ ជួញដូរ​ កម្លាំង​ពលកម្ម ​ដែល​ជា​ការ​រំលោភ​ នឹង​ច្បាប់​ សហរដ្ឋ​ អាមេរិក ​និង​ច្បាប់​ អន្តរជាតិ។
តាម​ច្បាប់​ការពារ​ជន​រងគ្រោះ​ពី​ការ​ជួញដូរ​មនុស្ស​អនុញ្ញាត​ឱ្យ​ជន​រងគ្រោះ​ទាមទារ​សំណង​ពី​ជនណា​ឬ​ក្រុមហ៊ុន​ណា​ ដែល​បាន​ផល​ប្រយោជន៍​ពី​អំពើ​នោះ​ដោយ​ខ្លួន​ឯង​នៅ​បន្ត​ប្រព្រឹត្ត​ បើ​ទោះបី​ជា​បាន​ដឹង​ហើយ​ក៏ដោយ៕

No comments:

Post a Comment