ជនសង្ស័យជាឃាតករសម្លាប់លោកកែម ឡី ត្រូវបាននាំមកបង្ហាញដល់អ្នកសារព័ត៌មាន បន្ទាប់ពីជនសង្ស័យនេះបានបាញ់ប្រហារលោកកែម ឡី ជាមួយនឹងអាវុធម៉ាក Glock កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ (ហ៊ុល រស្មី/VOA) |
អាជ្ញាធរ បង្ហាញ អត្តសញ្ញាណ ជនសង្ស័យ នៅក្នុងការ បាញ់សម្លាប់ លោក កែម ឡី
VOA / វីអូអេ |
ភ្នំពេញ —
លោក កែម ឡី អ្នកវិភាគ និងជាអ្នក ស្រាវជ្រាវ សង្គម ដ៏ល្បី ត្រូវ បាន ខ្មាន់កាំភ្លើង បាញ់សម្លាប់ កាលពីព្រឹក ថ្ងៃអាទិត្យនេះ។ តាមការ ឲ្យដឹង ពីសមត្ថកិច្ច លោក កែម ឡី ត្រូវ បាន ជនសង្ស័យ បាញ់ជាច្រើនគ្រាប់ និងបណ្ដាល ឲ្យស្លាប់ នៅនឹងកន្លែង ក្នុងស្ថានីយ ប្រេងឥន្ធនៈ មួយ។
យោងតាម សេចក្ដីប្រកាស ព័ត៌មាន របស់ ក្រសួង មហាផ្ទៃ ដែលចេញ ក្រោយពេល ការបាញ់សម្លាប់ ឲ្យដឹង ថា, ខ្មាន់កាំភ្លើង ឈ្មោះ ជួប សម្លាប់ អាយុ ៣៨ឆ្នាំ មានស្រុកកំណើត នៅស្រុក ស្វាយចេក ខេត្ត បន្ទាយមានជ័យ, ហើយ ធ្លាប់ទៅ ធ្វើការ ជាកម្មករ ចម្ការដំណាំ នៅខេត្ត ស្រះកែវ ប្រទេសថៃ។
នៅក្នុងសេចក្ដី ប្រកាស ព័ត៌មាន ដដែល បានឲ្យដឹង ថា, ក្រោយពេល បាញ់សម្លាប់ លោក កែម ឡី ជនល្មើស រូបនេះ បានរត់គេចខ្លួន រហូត ដល់វត្តស្វាយ ពពែ ផ្លូវសុធារស ដែល «មានជាប់ខ្លួន នូវអាវុធខ្លី មួយដើម ម៉ាក Glock» មុនត្រូវ បានចាប់ខ្លួន ដោយសមត្ថកិច្ច។
ស្របគ្នា នោះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានចុះផ្សាយ អត្ថបទមួយ ផ្សាយតាម ទំព័រ ហ្វេសប៊ុក ផ្ទាល់ខ្លួន របស់លោក ចូលរួម សោកស្ដាយ និងសម្ដែង មរណៈទុក្ខ ចំពោះ ការស្លាប់ របស់លោក កែម ឡី, ហើយ ហៅករណី បាញ់ប្រហារ នាព្រឹក ថ្ងៃអាទិត្យនេះ ថា ជា «ការបាញ់ ប្រហារ យ៉ាងឃោរឃៅ។»
គួរបញ្ជាក់ ផងដែរ ថា លោកបណ្ឌិត កែម ឡី ទើបតែផ្ដល់បទសម្ភាសន៍ផ្ដាច់មុខមួយជាមួយនឹង VOA អំពីការវិភាគរបស់លោកទៅលើរបាយការណ៍ចេញផ្សាយដោយ អង្គការ Global Witness អំពី «ការក្ដោបក្ដាប់ ដ៏ប្រទូសរ៉ាយ» របស់ ក្រុមគ្រួសារ ត្រកូល ហ៊ុន។
ក្រោយពីការ ពិនិត្យ និងធ្វើ កោសល្យវិច័យ ដោយមន្ត្រី មានសមត្ថកិច្ច រួចមក នាល្ងាច ថ្ងៃអាទិត្យ ដដែលនេះ មានមនុស្ស រាប់ពាន់នាក់ បានចូលរួម ដង្ហែសព របស់លោក កែម ឡី ទៅតម្កល់ នៅវត្តក្ដីចាស់ ស្ថិតក្នុងសង្កាត់ ជ្រោយចង្វា ក្រុងភ្នំពេញ ដើម្បី ធ្វើបុណ្យ តាមប្រពៃណី ព្រះពុទ្ធសាសនា៕

No comments:
Post a Comment