រូបឯកសារ៖ អ្នកបោះឆ្នោតមួយរូបនៅក្នុងមណ្ឌលបោះឆ្នោតសាលាបឋមសិក្សាព្រះនរោត្តម នៅរាជធានីភ្នំពេញចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២ កាលពីថ្ងៃព្រឹកថ្ងៃអាទិត្យទី១៨ ខែឧសភា ឆ្នាំ២០១៤។ (ស៊ុយ ហ៊ាមខេមរា/VOA) |
កម្ពុជា បង្ហាញ ប្រតិកម្ម ចម្រុះ ទៅលើ សេចក្ដីព្រាងច្បាប់ ថវិកា របស់ ព្រឹទ្ធសភា សហរដ្ឋ អាមេរិក
VOA / វីអូអេ | ៤ កក្កដា ២០១៦
ភ្នំពេញ —
មន្ត្រី រដ្ឋាភិបាល និងក្រុម អង្គការ សង្គមស៊ីវិល កាលពីថ្ងៃ អាទិត្យ បានផ្ដល់ មតិ ខុសៗគ្នា ចំពោះ ការត្រៀម ផ្ដល់ជំនួយ ថវិកា ជិត៨០លាន ដុល្លារ របស់ សហរដ្ឋ អាមេរិក មកដល់រាជរដ្ឋាភិបាលកម្ពុជា។
ជំនួយថវិកា ជិត៨០លាន ដុល្លារ គឺ ស្ថិតនៅក្នុង សេចក្ដីព្រាងច្បាប់ ថវិកាមួយ ដែលគ្រោង ទឹកប្រាក់ សរុប ជាង ៥២ពាន់លាន ដុល្លារ សម្រាប់ ចំណាយ ទៅលើ កិច្ចប្រតិបត្តិការ ទាំងក្នុង និងក្រៅ ប្រទេស របស់ សហរដ្ឋ អាមេរិក, រួមមាន ការពង្រឹង ចំណង ទាក់ទង ជាមួយ ប្រទេស ជាសម្ព័ន្ធមិត្ត, ការប្រយុទ្ ធប្រឆាំងនឹងសកម្មភាពក្រុមភេរវកម្ម ការពង្រឹងវិស័យសុខាភិបាលពិភពលោក និងការពង្រឹងប្រជាធិបតេយ្យ។
ប៉ុន្តែ សំណើថវិកាសម្រាប់ប្រទេសកម្ពុជានេះ ក៏ភ្ជាប់មកជាមួយនូវលក្ខខណ្ឌផងដែរ ពោលគឺកម្ពុជានឹងទទួលបានជំនួយនេះ លុះត្រាតែ «រដ្ឋាភិបាលនៃប្រទេសកម្ពុជាបញ្ឈប់អំពើហិង្សា និងការយាយីអង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំងក្នុងប្រទេសកម្ពុជា។»
លោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី បានប្រាប់VOAកាលពីថ្ងៃអាទិត្យថា លោកមិនយល់ថាតើសហរដ្ឋអាមេរិក បានធ្វើការវាស់ស្ទង់យ៉ាងណា ចំពោះការអនុវត្តលទ្ធិប្រជាធិបតេយ្យ នៅប្រទេសកម្ពុជា។
ទាក់ទិនលក្ខខណ្ឌដែលភ្ជាប់នឹងជំនួយដែលព្រឹទ្ធសភាអាមេរិកគ្រោង ផ្តល់ដល់កម្ពុជានោះ លោក ផៃ សុផាន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖
«តើពួកអ្នកជាប់គុកប៉ុន្មាន ជាប់ដោយសាររឿងអី? អង្គហេតុអីថាអង្គច្បាប់យ៉ាងម៉េច មិនមើលអាហ្នឹង ឬឲ្យតែគណបក្សប្រឆាំង សង្គមស៊ីវិល គឺនៅតែក្រៅច្បាប់ នៅពីលើច្បាប់រហូតយ៉ាងម៉េច? ជជែកគ្នា ឲ្យពិតប្រាកដមើល! តើពួកហ្នឹងជាប់គុកដោយសារអី? នែ៎ មូលហេតុអី? អង្គហេតុអី? តើហេតុម៉េច បានគេយកច្បាប់ហ្នឹងយកមក គេធ្វើការវិនិច្ឆ័យ? អ្នកណាមានអំណាចលើការវិនិច្ឆ័យ? លើអំណាចវិនិច្ឆ័យ នៅលើមាត់របស់ពួកអ្នកសហរដ្ឋអាមេរិក ឬច្បាប់អនុញ្ញាតឲ្យចៅក្រម ឬព្រះរាជអាជ្ញាហ្នឹង អ្នកដាក់ទោសទណ្ឌ?»
លោក សុខ ឥសាន្ត ជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្សគ្រប់គ្រងប្រទេស បានមានប្រសាសន៍ប្រាប់ VOA ថា រាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍ចំពោះការផ្ដល់ជំនួយថវិកាពីសហរដ្ឋអាមេរិក។
លោកអះអាងថា រាជរដ្ឋាភិបាលកម្ពុជា មិនបានញាំញីទៅលើគណបក្សប្រឆាំងនោះទេ។
លោកបន្ថែមថា ការផ្ដល់ឬមិនផ្ដល់ឲ្យជំនួយនេះ គឺអាស្រ័យលើការសន្និដ្ឋាន របស់សហរដ្ឋអាមេរិកចំពោះដំណើរការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។
«សូម ជម្រាបជូន ថា, រាជរដ្ឋាភិបាល ក៏ដូច ជាគណបក្ស ប្រជាជន មិនបាន យាយីទៅលើ គណបក្ស ប្រឆាំង ទេ, បាទ។ អីចឹងទេ បញ្ហា ដែលកើតឡើង កន្លងទៅនេះ មិនមែន ជាការ យាយីទេ, តែ ជាលទ្ធផល នៃការ ប្រព្រឹត្ត ល្មើសច្បាប់ របស់ សាមីជន នៅក្នុងជួរ គណបក្ស សង្គ្រោះជាតិ។»
ថវិកាជិត៨០លានដុល្លារដែលព្រឹទ្ធសភាសហរដ្ឋអាមេរិកព្រាងសម្រាប់ ផ្ដល់ជូនកម្ពុជា នឹងផ្ដោតទៅលើការអភិវឌ្ឍប្រទេសនេះ ក្នុងវិស័យមួយចំនួនដូចជា វិស័យសុខាភិបាល សេដ្ឋកិច្ច ប្រឆាំងភេរវកម្ម ការដោះមីននិងគ្រាប់មិនទាន់ផ្ទុះ ហើយនិងដំណើរការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមក្នុងប្រទេសកម្ពុជា។
លោក អំ សំអាត ប្រធានបច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ បានថ្លែងថា ប្រទេសកម្ពុជា ពិតជាបាននិងកំពុងប្រឈមនឹងការរំលោភសិទ្ធិមនុស្ស ដូចជាការចាប់ខ្លួនមន្ត្រីសិទ្ធិមនុស្សអាដហុក និងមន្ត្រីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោកបញ្ជាក់ថា ការលើកឡើងរបស់ព្រឹទ្ធសភាសហរដ្ឋអាមេរិកគឺស្របទៅតាមស្ថានភាពជាក់ស្ដែងដែលកើតមាននៅកម្ពុជា។
«យើង ឃើញថា, ស្ថានភាព នយោបាយ មានសភាព តានតឹង។ បានន័យ ថា, កំពុងតែ កម្ដៅ នយោបាយ, កំពុងតែ ក្តៅគគុក, ហើយ ការគោរព សិទ្ធិមនុស្ស ក៏ធ្លាក់ចុះ។ អីចឹងហើយ បានជាសហរដ្ឋ អាមេរិកហ្នឹង គេ ប្រាប់ថា, បើ សិនជា កម្ពុជាយើង ចង់បានជំនួយ, អាហ្នឹង ត្រូវតែ មានការកែ លម្អ ឡើងវិញ នូវស្ថានភាព នៃការរំលោភ សិទ្ធិមនុស្ស ក៏ដូចជា ដោះស្រាយ បញ្ហា នយោបាយហ្នឹង ឲ្យចុះកម្ដៅ ឡើងវិញ។»
លោកបន្ថែមថា មន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា គួរយកមតិរិះគន់មានលក្ខណៈស្ថាបនារបស់សង្គមស៊ីវិល និងស្ថាប័នដទៃទៅពិចារណាសម្រាប់ការកែសម្រួលនៃរបៀបលេងនយោបាយដែល មិនចំណេញដល់ប្រជារាស្ត្រ ប៉ុន្តែចំណេញតែផលប្រយោជន៍ផ្លូវនយោបាយមួយដែលមិនអាចធ្វើឲ្យប្រទេស ដើរទៅមុខក្នុងគន្លងប្រជាធិបតេយ្យមួយពិតប្រាកដនោះ។
ស្ថានភាពតានតឹងផ្នែកនយោបាយដែលចេះតែអូសបន្លាយមកនេះ ត្រូវអ្នកសង្កេតការណ៍បោះឆ្នោតនៅប្រទេសកម្ពុជា យល់ថា អាចជាចលករនាំឲ្យខូចដល់ដំណើរការរៀបចំការបោះឆ្នោតក្នុងប្រទេស ឬក៏បង្កការភ័យខ្លាចដល់អ្នកបោះឆ្នោត។
អ្នកសង្កេតការណ៍បោះឆ្នោតនិយាយថា ប្រសិនបើការបោះឆ្នោតមិនត្រូវបានធ្វើឡើងដោយត្រឹមត្រូវ និងយុត្តិធម៌ទេ នោះលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា មុខជានឹងដើរថយក្រោយ។
លោក សំ គន្ធាមី នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និកហ្វិក បានថ្លែងថា ក្រោយការលើកឡើងរបស់ព្រឹទ្ធសភាអាមេរិក រាជរដ្ឋាភិបាលកម្ពុជា ត្រូវធ្វើការបន្ធូរបន្ថយភាពតានតឹងផ្នែកនយោបាយនៅក្នុងប្រទេស ដើម្បីបើកផ្លូវឲ្យមានបរិយាកាសសមប្រកបមួយដល់ដំណើរការរៀបចំការ បោះឆ្នោតនៅក្នុងប្រទេស។
លោកបញ្ជាក់បន្តថា លទ្ធិប្រជាធិបតេយ្យ នឹងពុំមាននៅក្នុងប្រទេសកម្ពុជានោះទេ ប្រសិនបើការបោះឆ្នោត នឹងត្រូវបានរៀបចំឡើងដោយ បរិយាកាសដែលពោរពេញទៅដោយការភ័យខ្លាចនោះ។
«បើសិនជាលទ្ធិប្រជាធិបតេយ្យរបស់យើង ការបោះឆ្នោតរបស់យើង មិនប្រកបដោយសេរីនិងយុត្តិធម៌ទេ អាហ្នឹងហើយក៏អត់មានប្រជាធិបតេយ្យដែរ ហើយបើការបោះឆ្នោតយើងនៅមានបរិយាកាសនយោបាយហ្នឹង មានការភិតភ័យ អ្នកបោះឆ្នោតភិតភ័យ គណបក្សនយោបាយទាំងអស់ មិនអាចប្រកួតប្រជែងស្មើភាពគ្នាក្នុងវិស័យនយោបាយទេ អាហ្នឹងហើយដែលគេវាស់វែងទាំងអស់ហ្នឹងហើយ។ អីចឹងហើយ បានគេកំណត់ ថា, លទ្ធិប្រជាធិបតេយ្យហ្នឹង មានប៉ុណ្ណា ដោយសារ ការវាស់វែង ហ្នឹងឯង។»
យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលស្ថិតក្នុងអំណាចជាងបីទសវត្សរ៍ បានបញ្ជាក់សាជាថ្មី ប្រាប់ក្រុមអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងថ្ងៃប្រារព្ធខួបទី៦៥ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៨មិថុនា ថា កម្ពុជាមិនមានវិបត្តិនយោបាយនោះទេ គឺមានតែវិបត្តិបុគ្គលរបស់អ្នកនយោបាយមួយចំនួន។
លោកនាយករដ្ឋមន្ត្រីខ្មែររូបនេះ ក៏បានផ្ដាំផ្ញើក្រុមអង្គការសង្គមស៊ីវិល កុំឲ្យយកខ្លួនទៅភ្ជាប់ជាមួយនឹងវិបត្តិបុគ្គលទាំងនោះ។
លោកបានថ្លែងបន្តនាឱកាសប្រារព្ធខួបបង្កើតបក្សនោះថា ប្រទេសកម្ពុជាគឺជាប្រទេសឈរលើគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ។
លោកក៏បានអះអាងផងដែរថា ការខិតខំប្រកូកប្រកាសរបស់មនុស្សខ្លះដែលថា កម្ពុជាកំពុងមានវិបត្តិ ឬកម្ដៅនយោបាយនោះ គឺធ្វើឡើងក្នុងឧបាយកលទុច្ចរិត និងប៉ុនប៉ងបំភាន់សាធារណមតិប៉ុណ្ណោះ៕

No comments:
Post a Comment