សង្គ្រោះជាតិ ត្រៀមយុទ្ធសាស្ត្រ ថ្មី សម្រាប់ ដោះស្រាយ ជម្លោះ នយោបាយ
RFI / វិទ្យុ បារាំង អន្តរជាតិ | ៣០ មិថុនា ២០១៦
គណបក្ស សង្គ្រោះជាតិ ដែលដឹកនាំ ដោយលោក សម រង្ស៊ី បានបើក កិច្ចប្រជុំ រយៈពេល បីថ្ងៃ នៅទីក្រុង ម៉ានីល ប្រទេស ហ្វីលីពីន។ កិច្ចប្រជុំនេះ គឺ បានធ្វើឡើង ពីថ្ងៃ ទី២៨ ដល់ថ្ងៃទី៣០ មិថុនា។ នៅក្រោយកិច្ចប្រជុំ គណបក្ស សង្គ្រោះជាតិ បានសម្រេច យុទ្ធសាស្ត្រថ្មីមួយ សម្រាប់ ដោះស្រាយ ជម្លោះ នយោបាយ ដែលកំពុង តានតឹង នៅកម្ពុជា។
គណបក្សសង្គ្រោះជាតិមានយុទ្ធសាស្ត្រថ្មីមួយសម្រាប់ដោះស្រាយជម្លោះនយោបាយនាពេលបច្ចុប្បន្នជាមួយនឹងគណបក្សប្រជាជនកម្ពុជា។ នេះគឺជាលទ្ធផលក្រោយកិច្ចប្រជុំនៅប្រទេសហ្វីលីពីន។ លោក អ៊ូ ច័ន្ទឫទ្ធិ ដែលបានប្រាប់វិទ្យុបារាំងអន្តរជាតិRFI ពីម៉ានីលថា គណបក្សមានសុទ្ធិដ្ឋិនិយមចំពោះយុទ្ធសាស្ត្រថ្មីនេះ ដែលនឹងអាចមានប្រសិទ្ធភាពចំពោះជម្លោះរវាងគណបក្សធំៗទាំងពីរដែលអូសបន្លាយអស់រយៈពេលជាងកន្លះឆ្នាំមកហើយ។
យ៉ាងណាក៏ដោយ លោកអ៊ូ ច័ន្ទឫទ្ធិ មិនទាន់ទម្លាយឱ្យដឹងជាសាធារណៈនោះទេ ដោយត្រូវរងចាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៅទីក្រុងភ្នំពេញ ដែលដឹកនាំដោយលោកកឹម សុខា នៅថ្ងៃទី១ ខែកក្កដានេះជាមុនសិន។ លោកសម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានបើកកិច្ចប្រជុំចំនួនពីរផ្សេងគ្នាតាំងពីថ្ងៃទី ២៩មិថុនា ដល់ថ្ងៃទី ៣០មិថុនានេះ។ ជាកិច្ចប្រជុំទូលាយដែលមានសមាជិកចំនួន៥០រូប និងកិច្ចប្រជុំចង្អៀត ដែលមានតែមន្ត្រីជាន់ខ្ពស់គណបក្ស។
លោកសម រង្ស៊ី បានសម្រេចឱ្យគណបក្សត្រូវបន្តប្រមូលផ្តុំសកម្មជននៅទីស្នាក់ការគណបក្សដដែលដើម្បីតវ៉ាប្រឆាំង និងការចុះទៅកាន់មូលដ្ឋានសាជាថ្មី បន្ទាប់ពីអាក់ខានអស់ប្រមាណជាង១ខែកន្លងមក ក្រោយពេលដែលអាជ្ញាធរបានសម្រុកចូលទីស្នាក់ការគណបក្សតាមចាប់លោកកឹម សុខា ដែលជាប្រធានស្តីទី។
ក្រៅពីនេះ កិច្ចប្រជុំរយៈពេលបីថ្ងៃ គឺបានរាយការណ៍ពីសកម្មភាពនិងស្ថានភាព ដែលកំពុងកើតឡើងនៅប្រទេសកម្ពុជា និងលទ្ធផលការទូត ដែលលោក សមរង្ស៊ីជាអ្នកធ្វើជាមួយអន្តរជាតិ។ សមាជិកគណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយលោកប៉ុល ហំម និងលោកអេង ឆៃអ៊ាង ជាដើម បានធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីនកាលពីថ្ងៃទី ២៨ មិថុនានេះ ហើយត្រឡប់មកវិញនៅថ្ងៃទី៣០ មិថុនានេះ។
សហគមន៍អន្តរជាតិបានសម្តែងក្តីកង្វល់របស់ខ្លួនចំពោះស្ថានភាពនយោបាយនាពេលបច្ចុប្បន្ននេះ ដោយសារតែតុលាការបានបន្តនីតិវិធីចំពោះគណបក្សប្រឆាំង និងស្នើឱ្យមានការចរចា។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រីប្រធានគណបក្សកាន់អំណាច បានបញ្ជាក់ជំហថាគ្មានការចរចាស្តីពីការប្រឈមនឹងប្រព័ន្ធតុលាការនោះទេ។ មិនត្រឹមតែប៉ុណ្ណោះ លោកនាយករដ្ឋមន្ត្រីក៏បានព្រមានលោកកឹម សុខា ថានឹងមិនអាចជៀសផុតពីការជាប់ពន្ធនាគារបាននោះទេ។ បើទោះបីជាយុទ្ធសាស្ត្រថ្មីមិនត្រូវបានទម្លាយមែនប៉ុន្តែគណបក្សបានអះអាងថាយុទ្ធសាស្ត្រធ្វើបាតុកម្ម គឺជាជម្រើសប្រសិនបើជម្លោះនយោបាយមិនត្រូវដោះស្រាយទេនោះ៕

No comments:
Post a Comment