Paris Peace Accords 23 Oct. 1991

Saturday, July 23, 2016

អ្នក ប្រកាស ធ្វើរដ្ឋប្រហារ ព្យាយាម ភ្ជាប់ខ្លួន នឹងគណបក្ស សង្រ្គោះជាតិ | Coup plotter tries to attach himself with CNRP

អ្នក ប្រកាស ធ្វើរដ្ឋប្រហារ ព្យាយាម ភ្ជាប់ខ្លួន នឹងគណបក្ស សង្រ្គោះជាតិ

ដោយ លោក ណាត សុភាព​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០១៦​ ម៉ោង 1:41 PM | នយោបាយសិទ្ធិមនុស្ស |  0 |  3228ជនសង្ស័យដែលប្រកាសផ្តួលរំលំរដ្ឋាភិបាលតាមហ្វេសប៊ុក (រូបភាពពីបណ្តាញសង្គម)Audio Player
អ្នកប្រកាសធ្វើរដ្ឋប្រហារដែលអះអាងថាជារណសិរ្សរំដោះជាតិខ្មែរបានអំពាវនាវឲ្យសមាជិករបស់ខ្លួននិងសមាជិកគណបក្សប្រឆាំងត្រូវប្រុងប្រយ័ត្នពីសុវត្ថិភាព ដោយថាកម្លំាងរដ្ឋាភិបាលលោក ហ៊ុន សែន អាចនឹងចាប់ខ្លួន ពាក់ព័ន្ធនឹងការ «ផ្តួលរំលំ រដ្ឋាភិបាល ឬរដ្ឋប្រហារ។»
នៅពេលថ្មីៗនេះមានការផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់បុរសម្នាក់ដែលបានដាក់ឈ្មោះខ្លួនឯងថា «វ៉េប៉េ៩ (VP9) នៅអង្គភាព ភូមិភាគ នីរតី បានអំពាវនាវ ដល់មហាជន និងកងកម្លាំង ប្រឆាំង នឹងរដ្ឋាភិបាល ដោយបាន អំពាវនាវ ដល់មហាជន, ក្រសួង មន្ទីនានា, និងកងកម្លាំង ទាំងអស់ ត្រៀមខ្លួន ប្រឆាំង នឹងរដ្ឋាភិបាល ដើម្បី រំដោះជាតិ» ហើយក្រសួងការពារជាតិប្រកាសតាមចាប់ខ្លួនបុរសរូបនោះ។

ក្នុងសេចក្តីប្រកាស «អាសន្ន» កាលពីថ្ងៃ២០ ខែកក្កដា ឆ្នាំ២០១៦ រណសិរ្សរំដោះជាតិខ្មែរបានអំពាវនាវឲ្យសមាជិករណសិរ្សរំដោះជាតិខ្មែរ សមាជិកគណបក្សសង្គ្រោះជាតិ និងសមាជិកគណបក្សផ្សេងៗទៀត ដែលថាគំាទ្ររណសិរ្សរំដោះជាតិខ្មែរកំពុងរស់នៅក្នុងប្រទេសខ្មែរនិងប្រទេសថៃ ត្រូវប្រុងប្រយ័ត្នពីសុវត្ថិភាពខ្ពស់។
ក្នុងសេចក្តីប្រកាស ដែលចុះហត្ថលេខាដោយឈ្មោះ ឃុន ចាន់តូ ថា៖ «ត្រូវ ប្រុងប្រយ័ត្ន ពីសុវត្ថិភាព ខ្ពស់ ព្រោះ កងកម្លាំង នៃរបប ផ្តាច់ការ ហ៊ុន សែន អាច នឹងចាប់ខ្លួន ដោយចោទប្រកាន់ ថា, “ផ្តួលរំលំ រដ្ឋាភិបាល ឬរដ្ឋប្រហារ"។»
សេចក្តីប្រកាសនោះបញ្ជាក់ថាខ្លួនបដិសេធរាល់ការចោទប្រកាន់ថាបុរសម្នាក់នោះជាសមាជិករណសិរ្សរំដោះជាតិខ្មែរប្រកាសឲ្យកងកម្លំាងប្រដាប់អាវុធក្រោកឡើងធ្វើរដ្ឋប្រហារ ដើម្បីផ្តួលរំលំរដ្ឋាភិបាល។ ប៉ុន្តែទទួលស្គាល់ថាការអំពាវនាវរបស់បុរសម្នាក់គឺចង់ឲ្យពលរដ្ឋខ្មែរភ្ញាក់រលឹកពីបញ្ហាជាតិ បន្ទាប់ពីមានការបាញ់សម្លាប់លោក កែម ឡី។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង មានប្រសាសន៍ថាគណបក្សសង្គ្រោះជាតិមិនជាប់ពាក់ព័ន្ធនឹងរណសិរ្សរំដោះជាតិខ្មែរ រួមទំាងបុរសម្នាក់ដែលប្រកាសផ្តួលរំលំរដ្ឋាភិបាល ឬរដ្ឋប្រហារនោះទេ។ ប៉ុន្តែលោកថា គណបក្សសង្គ្រោះជាតិធ្វើការតស៊ូមតិឈរលើគោលការណ៍អហិង្សា តាមរយៈការបោះឆ្នោតដោយសេរីនិងយុត្តិធម៌។ លោកបន្តថា៖ «ខ្ញុំ សូម បញ្ជាក់ ទៅបងប្អូន ជនរួមជាតិ ទំាងអស់ ឲ្យបានច្បាស់ រឿងហ្នឹង ជំហរ របស់ គណបក្ស សង្គ្រោះជាតិ គឺ ជំរុញ ឲ្យការផ្លាស់ប្តូរ តាមរយៈ ការបោះឆ្នោត ដោយសេរី, ត្រឹមត្រូវ, និងយុត្តិធម៌។  គឺ អត់តាមរយៈ ផ្តួលកម្លំាង ប្រមូលកំលំាង ធ្វើរដ្ឋប្រហារ, ធ្វើស្អីទេ។  ហើយ ក្រុមណា ដែលធ្វើ បែបហ្នឹង គឺ សូម ឲ្យឆ្ងាយ ពីគណបក្ស សង្គ្រោះជាតិ»
សាស្ត្រាចារ្យនយោបាយ លោក សូ ចន្ថា យល់ថាការលើកឡើងរបស់ក្រុមអ្នកដែលមានបំណងផ្តួលរំលំរដ្ឋាភិបាលនោះជាការៀបចំរបស់បក្សកាន់អំណាចច្រើនជាងបក្សប្រឆំាង។ លោកថាការប្រកាសធ្វើរដ្ឋប្រហារនេះជាការបង្វែរការចាប់អារម្មណ៍មហាជនឲ្យបំភ្លេចរឿងបាញ់សម្លាប់លោក កែម ឡី។ លោកបន្តថា៖ «ទីមួយ ជាការបង្វែរ ស្ថានការសង្គម មិនឲ្យ ប្រជាពលរដ្ឋ មិនចាប់អារម្មណ៍ នឹងរឿងសង្គម ទីពីរ ជាការ បំភិតបំភ័យ ពលរដ្ឋ កុំឲ្យ ចាប់អារម្មណ៍ រឿងនយោបាយ, ហើយ ចូលរួម ក្នុងនយោបាយ, ហើយ ពលរដ្ឋ គាត់ ចាប់អារម្មណ៍ រឿង ថ្មីៗ ដែលពាក់ព័ន្ធ ទៅនឹងរឿង ឃាតកម្ម លើលោកបណ្ឌិត កែម ឡី។   ហើយ ទីបី អាចជាការ គំរាមកំហែង ដល់សេរីភាព ប្រជាពលរដ្ឋ, ហើយ របស់ គណបក្ស នយោបាយ ផ្សេងទៀតផង។  សម្រាប់ខ្ញុំ, ខ្ញុំ នៅតែ គិតថា ជាការរៀបចំ ឡើង របស់ ក្រុម ដែលមានអំណាច ច្រើន ជាងបក្សប្រឆំាង ទៅវិញ»
តាមកាសែតភ្នំពេញប៉ុស្តិ៍បានចុះផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា កាលពីថ្ងៃទី១៩ ខែកក្កដា គណៈកម្មការកណ្តាលនៃគណបក្សប្រជាជនកម្ពុជាបានប្រជុំបិទទ្វារ ដោយបានលើកឡើងថាក្នុងស្ថានភាពបក្សប្រឆំាងកំពុងមានវិបត្តិក្បាលម៉ាស៊ីនដឹកនាំនិងប្រឈមនឹងបញ្ហាផ្ទៃក្នុង (យើង) ត្រូវបន្តធ្វើឲ្យពួកគេកាន់តែចុះខ្សោយតាមរយៈបន្តយុទ្ធសាស្ត្ររបស់បក្សកាន់អំណាច។ ប៉ុន្តែគណបក្សប្រជាជនកម្ពុជាថា គណបក្សប្រឆំាងនឹងវាយប្រហារលើគណបក្សខ្លួននៅមុននិងក្រោយការបោះឆ្នោត។ ករណីនេះបក្សកាន់អំណាចបានប្រាប់ទៅសមាជិករបស់ខ្លួនសាមគ្គីគ្នានិងតបត ដើម្បីកុំឲ្យចាញ់ល្បិចកលបក្សប្រឆំាង៖ «ទោះបីដូច្នេះ ក៏មិនត្រូវធ្វេសប្រហែសឡើយ ត្រូវចេះក្តាប់ឱកាស និងចេះវាយលុកឲ្យបានខ្លាំង និងស្រុះដៃគ្នា សមាជិកនៅក្នុងកិច្ចប្រជុំទំាងអស់ត្រូវបានដាស់តឿនឲ្យចងចំាថា ពួកប្រឆំាងនិងមជ្ឈដ្ឋានអគតិមិនបញ្ចប់ឧបាយកលផ្តួលរំលំគណបក្សប្រជាជនក៏ដូចជារដ្ឋាភិបាល ដើម្បីដណ្តើមអំណាចទេ ពួកគេនឹងនៅតែបន្តរិះរកគ្រប់វិធានការសំដៅធ្វើឲ្យបក្សកាន់អំណាចចុះខ្សោយធ្វើឲ្យប្រជាជនឃ្លាតចេញពីបក្ស ដើម្បីសម្រេចយុទ្ធសាស្ត្រផ្លាស់ប្តូររបស់ពួកគេ»




No comments:

Post a Comment