Paris Peace Accords 23 Oct. 1991

Wednesday, July 27, 2016

តុលាការ​ ជំនុំជម្រះ​ ករណី​ លោក សម រង្ស៊ី តាម​បណ្ដឹង​ បរិហារកេរ្តិ៍​ លោក ហេង សំរិន នៅ​ថ្ងៃ​ស្អែក | Court to hear defamation case of Heng Samrin against Sam Rainsy tomorrow

សម រង្ស៊ី ៦២០
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះជាតិ ថ្លែង​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ពេល​ត្រឡប់​ពី​ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៥។   RFA/Tin Zakariya

តុលាការ​ ជំនុំជម្រះ​ ករណី​ លោក សម រង្ស៊ី តាម​បណ្ដឹង​ បរិហារកេរ្តិ៍​ លោក ហេង សំរិន នៅ​ថ្ងៃ​ស្អែក

RFA / វិទ្យុ អាស៊ី សេរី | ២៧ កក្កដា ២០១៦

តុលាការ​ ក្រុង​ភ្នំពេញ​​ បើក​សវនាការ ​ជំនុំជម្រះ​ ប្រធាន​ គណបក្ស​ ប្រឆាំង លោក សម រង្ស៊ី តាម​បណ្ដឹង​ បរិហារកេរ្តិ៍​ របស់ ​ប្រធាន ​រដ្ឋសភា លោក ហេង សំរិន នៅ​ព្រឹក​ថ្ងៃ​ ទី​២៨ កក្កដា។  នេះ​ បើ​តាម​ ការ​បញ្ជាក់ ​របស់​ អ្នកនាំពាក្យ​ សាលាដំបូង​ រាជធានី​ភ្នំពេញ លោក លី សុផាណា នៅ​ថ្ងៃ​ ទី​២៧ កក្កដា។

បណ្ដឹង​បរិហារកេរ្តិ៍​នេះ ធ្វើ​ឡើង​ ក្រោយ​ពេល​ លោក សម រង្ស៊ី បាន​​សរសេរ​ នៅ​លើ​ទំព័រ​ ហ្វេសប៊ុក (Facebook) របស់​លោក​ កាល​ពី​ថ្ងៃ ​ទី​១៧ ខែ​វិច្ឆិកា ២០១៥ ថា, របប​ កើត​ឡើង ​ក្រោយ​ថ្ងៃ​ ៧ មករា ១៩៧៩ បាន​ឲ្យ​ តុលាការ​ របស់​គេ កាត់​ទោស ​ប្រហារ​ជីវិត​ សម្ដេច​ព្រះ ​នរោត្ដម  សីហនុ ដោយ​ចោទ​ព្រះអង្គ ​ថា ជា​ជន​ក្បត់​ជាតិ។
  
បណ្ដឹង​បរិហារកេរ្តិ៍​ របស់​លោក ហេង សំរិន ប្ដឹង​លោក សម រង្ស៊ី ករណី​អតីត​ ព្រះមហាវីរក្សត្រ នរោត្ដម សីហនុ នេះ ត្រូវ ​បាន​អ្នក​ច្បាប់​ ធ្លាប់​លើក​ឡើង​ ថា, បើ​ មាន​ការ​ កាត់​ទោស​ទ្រង់ ក្នុង​របប ​គ្រប់គ្រង ​របស់​លោក ហេង សំរិន មែន, លោក សម រង្ស៊ី និយាយ​មិន​ខុស​ទេ។  តែ ​បើ​​ គ្មាន ការ​កាត់​ទោស​ទេ, លោក សម រង្ស៊ី គួរ​ ពន្យល់​ ឲ្យ​បាន​ច្បាស់​ ថា, លោក ​បាន​ពាក្យ​សម្ដី​នេះ​ មក​ពី​ណា។  ទោះ​ជា​យ៉ាងណា លោក សម រង្ស៊ី ធ្លាប់​អះអាង​ ថា, លោក ​គ្រាន់​តែ​ និយាយ​ តាម​សម្តេច​ព្រះ នរោត្តម សីហនុ។
  
ក្រៅ​ពី​បណ្ដឹង ​បរិហារកេរ្តិ៍​នេះ​ លោក សម រង្ស៊ី ដែល​កំពុង ​ស្ថិត​នៅ​ក្រៅ​ប្រទេស​នោះ ក៏​កំពុង​ ជាប់​ចោទ​បរិហារ​កេរ្តិ៍ លោក ហោ ណាំហុង កាល​ពី​ជាង​ ៧​ឆ្នាំ​មុន រួម ​នឹង​បទ​ចោទ​ប្រកាន់ ពី​ការ​សម​ គំនិត ​ក្នុង​អំពើ ​ក្លែង​បន្លំ​ ឯកសារ​ សាធារណៈ, ប្រើប្រាស់​ ឯកសារ​សាធារណៈ​ក្លែង, និង​ញុះញង់ ​បង្ក​ ឲ្យ​មាន​ ភាព​វឹកវរ​ ធ្ងន់ធ្ងរ​ ដល់​សន្តិសុខ​សង្គម ជាដើម៕



No comments:

Post a Comment