គណៈកម្មាធិការ កិច្ចការ បរទេស របស់ សភាអាមេរិក អនុម័ត វិសោធនកម្ម ស្ដីពី សិទ្ធិមនុស្ស នៅកម្ពុជា
RFA / វិទ្យុ អាស៊ី សេរី | ១៥ កក្កដា ២០១៦
សេចក្ដីប្រកាស ព័ត៌មាន នៃគណៈកម្មាធិការ កិច្ចការ បរទេស នៃសភា តំណាងរាស្ត្រ សហរដ្ឋ អាមេរិក ដែលចេញផ្សាយ ជាសាធារណៈ កាលពីថ្ងៃ ព្រសហ្បតិ៍ ទី១៤ កក្កដា បញ្ជាក់ ថា, ក្រោមការ ដឹកនាំ របស់លោក ហ៊ុន សែន ស្ថានភាព សិទ្ធិមនុស្ស នៅកម្ពុជា កំពុង បន្តធ្លាក់ចុះ យ៉ាងគំហុក។
លោក អេដ រ៉យ ថ្លែងថា អំពើហិង្សាទៅក្រុមបក្សប្រឆាំងកាលពីពេលថ្មីៗនេះ បានបង្ហាញពីការពិតនៃធម្មជាតិជាឧក្រិដ្ឋជនរបស់របបលោក ហ៊ុន សែន។ លោកបន្តថា សហរដ្ឋអាមេរិកត្រូវតែបន្តការដាក់សម្ពាធដើម្បីឲ្យមានការវិល ត្រឡប់មកវិញនូវលទ្ធិប្រជាធិបតេយ្យសម្រាប់ពលរដ្ឋកម្ពុជា។
លោកបន្តថា លោកគាំទ្រតំណាងរាស្ត្រសហរដ្ឋអាមេរិក មួយរូប គឺលោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) ដែលបានផ្ដួចផ្ដើមឲ្យមានវិធានការដ៏មានសារសំខាន់ដែលទាមទារភាព ប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតុន ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋក្នុងប្រទេសកម្ពុជា។
សេចក្ដីសម្រេចចិត្តនេះ ទាមទារឲ្យលោក ហ៊ុន សែន គោរពសេរីភាពក្នុងការបញ្ចេញមតិ សេរីភាពក្នុងការធ្វើបាតុកម្ម និងទាមទារឲ្យរដ្ឋាភិបាលទីក្រុងភ្នំពេញ បញ្ចប់ការវាយប្រហារខាងផ្នែកនយោបាយទៅលើក្រុមមេដឹកនាំបក្ស ប្រឆាំង៕
When Dictator & Traitor Hun Sen refuses to follow the 728 Resolution, then WHAT?
ReplyDelete