Paris Peace Accords 23 Oct. 1991

Saturday, July 16, 2016

សពលោក កែម ឡី ពន្យារពេល ដង្ហែ ទៅខេត្ត តាកែវ ដោយមិនកំណត់​ | Funeral procession of Kem Ley to Takeo postponed indefinitely

 

សពលោក កែម ឡី ពន្យារពេល ដង្ហែ ទៅខេត្ត តាកែវ ដោយមិនកំណត់​

VOD / វីអូឌី | ១៥ កក្កដា ២០១៦

គណៈកម្មការ រៀបចំ បុណ្យសព បានសម្រេច ពន្យារពេល ដង្ហែសព លោកបណ្ឌិត កែម ឡី ទៅបញ្ចុះ នៅខេត្តតាកែវ ដោយអះអាង ថា, ការសម្រេចនេះ ធ្វើតាម ការស្នើសុំ ច្រើន ពីសាធារណជន ដែលចង់ ឲ្យតម្កល់ទុក នៅវត្តចាស់ មួយរយៈទៀត។
តាមគម្រោង សពលោក កែម ឡី នឹងដង្ហែចេញ ពីវត្តចាស់ នៅម៉ោង៧ ព្រឹកថ្ងៃទី១៧ ខែកក្កដា ទៅបញ្ចុះ នៅភូមិ អង្គតាកុក ឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ។
ប៉ុន្តែ នៅយប់ ថ្ងៃសុក្រនេះ ព្រះតេជគុណ ប៊ុត ប៊ុនតិញ សមាជិក គណៈកម្មការ ប្រកាស ធ្វើការ ពន្យារពេល ការដង្ហែសពលោក កែម ឡី តាមការសំណូមពរ របស់ សាធារណជន ដែលចង់ ឲ្យតម្កល់ទុក ក្នុងវត្តចាស់ មួយរយៈ ដើម្បី ពលរដ្ឋ មកពីតំបន់ ឆ្ងាយៗ ឬក្រៅប្រទេស បានមកគោរព។  ព្រះអង្គ បញ្ជាក់ថា, ថ្ងៃ ដង្ហែ ពិតប្រាកដ នឹងត្រូវ ប្រកាស នៅពេលក្រោយ៕

No comments:

Post a Comment