អតីត អ្នក សម្របសម្រួល បញ្ចប់ សង្គ្រាម ស៊ីវិល នៅកម្ពុជា ស្នើអន្តរជាតិ ដាក់ទណ្ឌកម្ម កម្ពុជា
RFA / វិទ្យុ អាស៊ី សេរី | ៣០ កក្កដា ២០១៦
អតីតរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី
និងជាស្ថាបនិកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ហ្គារ៉េត
អេវ៉ាន (Gareth Evans)។
Photo courtesy of gevans.org
មន្ត្រីជាន់ខ្ពស់ រដ្ឋាភិបាល និងតំណាងរាស្ត្រ បក្សកាន់អំណាច ច្រានចោល ការអំពាវនាវ របស់ អតីត
រដ្ឋមន្ត្រី ការបរទេស អូស្ត្រាលី លោក ហ្គារ៉េត អេវ៉ាន (Gareth
Evans) ដែលចង់ ឲ្យអន្តរជាតិ ដាក់សម្ពាធ កម្ពុជា ដើម្បី ឲ្យស្ថានភាព សិទ្ធិមនុស្ស នៅកម្ពុជា
បានប្រសើរ។
លោក ហ្គារ៉េត អេវ៉ាន ដែលធ្លាប់ ជាអ្នក សម្របសម្រួល កិច្ចព្រមព្រៀង សន្តិភាព ទីក្រុងប៉ារីស
(Paris) អំពាវនាវ ឲ្យអន្តរជាតិ ដាក់សម្ពាធ លើកម្ពុជា លើសពីនេះ
លោក អេវ៉ាន ថែមទាំងបានអំពាវនាវ ឲ្យមាន ទណ្ឌកម្ម លើមន្ត្រី រដ្ឋាភិបាលផង។
មន្ត្រី ជាន់ខ្ពស់ រដ្ឋាភិបាល និងតំណាងរាស្ត្រ បក្សប្រឆាំង ហៅការលើកឡើង របស់លោក ហ្គារ៉េត អេវ៉ាន ថា មិនបានយល់ដឹង ពីស្ថានភាព ពិតប្រាកដ នៅកម្ពុជា។
រដ្ឋលេខាធិការ
និងជាអ្នកនាំពាក្យ ទីស្ដីការ គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា
ការវាយតម្លៃ តែងប្រែប្រួល តាមទស្សនៈ រៀងៗខ្លួន មិនថា បុគ្គល
ឬប្រទេសណាឡើយ។ លោកថា ការអំពាវនាវ ឲ្យអន្តរជាតិដាក់សម្ពាធ ឬទណ្ឌកម្មណាមួយជារឿងគួរ ឲ្យខ្មាសអៀន សម្រាប់ ជននោះ ទៅវិញទេ។
កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) បានចុះផ្សាយថា លោក ហ្ការ៉េត អតីតរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បាននិយាយនៅក្នុងវេទិកាគោលនយោបាយរៀបចំដោយសមាគមគោលនយោបាយអាស៊ី និងប៉ាស៊ីហ្វិក ថា សហគមន៍អន្តរជាតិមិនបានធ្វើគ្រប់គ្រាន់ក្នុងការដាក់សម្ពាធលើ រដ្ឋាភិបាលទេចំពោះទំហំនៃការរំលោភសិទ្ធិមនុស្ស ដែលបន្តអូសបន្លាយជាច្រើនឆ្នាំមកហើយ។ លោកបានចោទរដ្ឋាភិបាលថា មើលការខុសត្រូវចំពោះការដណ្ដើមយកដីធ្លី ការកាត់បន្ថយសេរីភាពបញ្ចេញមតិ និងការប្រើអំពើហិង្សា។ លោកបាននិយាយទៀតថា ឃាតកម្មថ្មីៗនេះលើលោក កែម ឡី អ្នកវិភាគនយោបាយមានសញ្ញាសម្គាល់ជាឃាតកម្មនយោបាយ តែជាអកុសលមិនមានភស្តុតាងច្បាស់លាស់ថា រដ្ឋាភិបាលជាប់ពាក់ព័ន្ធនៅក្នុងរឿងនេះទេ។ លោក អ៊ីវ៉ាន បានផ្ដល់យោបល់ឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធអតិបរមាទៅលើ រដ្ឋាភិបាល ដើម្បីធានាថា ការបោះឆ្នោតជាតិនាឆ្នាំ២០១៨ នឹងប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។
តំណាងរាស្ត្រ
និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា
ការលើកឡើងរបស់លោក ហ្គារ៉េត អេវ៉ាន ពុំឆ្លុះបញ្ចាំងពីស្ថានភាពពិតនៅកម្ពុជាឡើយ។
លោកថា ទាំងរដ្ឋាភិបាល ទាំងគណបក្សប្រជាជន អាចពិចារណាបានតែចំពោះការផ្ដល់មតិយោបល់ណាដែលសមស្របនឹងស្ថានភាព
កម្ពុជាបច្ចុប្បន្ន។
លោក ហ្គារ៉េត អេវ៉ាន ធ្លាប់ដើរតួនាទីសំខាន់ក្នុងដំណើរបញ្ចប់សង្គ្រាមស៊ីវិលកម្ពុជា។
លោកធ្លាប់ត្រូវមន្ត្រីគណបក្សប្រជាជនកម្ពុជា ចាត់ទុកថា ជាបិតាកម្ពុជា
ដោយលោកធ្លាប់ការពាររដ្ឋាភិបាលលោក ហ៊ុន សែន នៅលើឆាកអន្តរជាតិអស់ជាច្រើនឆ្នាំ៕
To tame and later kick Dictator & Traitor Hun Sen out, sanctions from the signatories of the
ReplyDeleteParis Peace Accords are necessary and WILL be imposed on Hun Sen and cronies PERSONALLY, not on the country of Cambodia.
What's wrong ?
ReplyDelete