Paris Peace Accords 23 Oct. 1991

Saturday, July 30, 2016

អតីត ​អ្នក​ សម្របសម្រួល ​បញ្ចប់​ សង្គ្រាម​ ស៊ីវិល​ នៅ​កម្ពុជា​ ស្នើ​អន្តរជាតិ​ ដាក់​ទណ្ឌកម្ម​ កម្ពុជា | Former envoy during UNTAC requests international intervention, put sanction on Cambodia

អតីត ​អ្នក​ សម្របសម្រួល ​បញ្ចប់​ សង្គ្រាម​ ស៊ីវិល​ នៅ​កម្ពុជា​ ស្នើ​អន្តរជាតិ​ ដាក់​ទណ្ឌកម្ម​ កម្ពុជា

RFA / វិទ្យុ អាស៊ី សេរី | ៣០ កក្កដា ២០១៦

ហ្គារ៉េត អេវ៉ាន (Gareth Evans) ៦១០
អតីត​រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី និង​ជា​ស្ថាបនិក​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ហ្គារ៉េត អេវ៉ាន (Gareth Evans)។
Photo courtesy of gevans.org

មន្ត្រី​ជាន់​ខ្ពស់ ​រដ្ឋាភិបាល និង​តំណាងរាស្ត្រ ​បក្ស​កាន់​អំណាច ​ច្រានចោល​ ការ​អំពាវនាវ​ របស់​ អតីត​ រដ្ឋមន្ត្រី​ ការបរទេស ​អូស្ត្រាលី លោក ហ្គារ៉េត អេវ៉ាន (Gareth Evans) ដែល​ចង់​ ​ឲ្យ​អន្តរជាតិ​ ដាក់​សម្ពាធ​ កម្ពុជា ដើម្បី​ ​ឲ្យ​​ស្ថានភាព​ សិទ្ធិមនុស្ស​ នៅ​កម្ពុជា បាន​ប្រសើរ។
  
លោក ហ្គារ៉េត អេវ៉ាន ដែល​ធ្លាប់​ ជា​អ្នក​ សម្របសម្រួល​ កិច្ច​ព្រមព្រៀង​ សន្តិភាព ​ទី​ក្រុង​ប៉ារីស (Paris) អំពាវនាវ​ ​ឲ្យ​​អន្តរជាតិ ​ដាក់​សម្ពាធ ​លើ​កម្ពុជា លើស​ពី​នេះ លោក អេវ៉ាន ថែម​ទាំង​បាន​អំពាវនាវ​ ​ឲ្យ​​មាន ​ទណ្ឌកម្ម​ លើ​មន្ត្រី ​រដ្ឋាភិបាល​ផង។
 

មន្ត្រី​ ជាន់​ខ្ពស់​ រដ្ឋាភិបាល និង​តំណាងរាស្ត្រ​ បក្ស​ប្រឆាំង​ ហៅ​ការ​លើក​ឡើង ​របស់​លោក ហ្គារ៉េត អេវ៉ាន ថា​ មិន​បាន​យល់​ដឹង​ ពី​ស្ថានភាព ​ពិត​ប្រាកដ​ នៅ​កម្ពុជា។
 
រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ ទីស្ដីការ​ គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ការ​វាយ​តម្លៃ​ តែង​ប្រែប្រួល​ តាម​ទស្សនៈ ​រៀងៗ​ខ្លួន មិន​ថា ​បុគ្គល ឬ​ប្រទេស​ណា​ឡើយ។ លោក​ថា ការ​អំពាវនាវ​ ​ឲ្យ​​អន្តរជាតិ​ដាក់​សម្ពាធ ឬ​ទណ្ឌកម្ម​ណា​មួយ​ជា​រឿង​គួរ ​​ឲ្យ​​ខ្មាសអៀន ​សម្រាប់​ ជន​នោះ ​ទៅ​វិញ​ទេ
 

កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) បាន​ចុះផ្សាយ​ថា លោក ហ្ការ៉េត អតីត​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី បាន​និយាយ​នៅ​ក្នុង​វេទិកា​គោល​នយោបាយ​រៀបចំ​ដោយ​សមាគម​គោលនយោបាយ​អាស៊ី និង​ប៉ាស៊ីហ្វិក ថា សហគមន៍​អន្តរជាតិ​មិន​បាន​ធ្វើ​គ្រប់គ្រាន់​ក្នុង​ការ​ដាក់​សម្ពាធ​លើ​ រដ្ឋាភិបាល​ទេ​ចំពោះ​ទំហំ​នៃ​ការ​រំលោភ​សិទ្ធិមនុស្ស ដែល​បន្ត​អូស​បន្លាយ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ លោក​បាន​ចោទ​រដ្ឋាភិបាល​ថា មើល​ការ​ខុសត្រូវ​ចំពោះ​ការ​ដណ្ដើម​យក​ដីធ្លី ការ​កាត់​បន្ថយ​សេរីភាព​បញ្ចេញមតិ និង​ការ​ប្រើ​អំពើ​ហិង្សា។ លោក​បាន​និយាយ​ទៀត​ថា ឃាតកម្ម​ថ្មីៗ​នេះ​លើ​លោក កែម ឡី អ្នក​វិភាគ​នយោបាយ​មាន​សញ្ញា​សម្គាល់​ជា​ឃាតកម្ម​នយោបាយ តែ​ជា​អកុសល​មិន​មាន​ភស្តុតាង​ច្បាស់​លាស់​ថា រដ្ឋាភិបាល​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​រឿង​នេះ​ទេ។ លោក អ៊ីវ៉ាន បាន​ផ្ដល់​យោបល់​ឱ្យ​សហគមន៍​អន្តរជាតិ​ដាក់​សម្ពាធ​អតិបរមា​ទៅ​លើ​ រដ្ឋាភិបាល ដើម្បី​ធានា​ថា ការ​បោះឆ្នោត​ជាតិ​នា​ឆ្នាំ​២០១៨ នឹង​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌។
  
តំណាងរាស្ត្រ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា ការ​លើក​ឡើង​របស់​លោក ហ្គារ៉េត អេវ៉ាន ពុំ​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ពិត​នៅ​កម្ពុជា​ឡើយ។ លោក​ថា ទាំង​រដ្ឋាភិបាល ទាំង​គណបក្ស​ប្រជាជន អាច​ពិចារណា​បាន​តែ​ចំពោះ​ការ​ផ្ដល់​មតិយោបល់​ណា​ដែល​សមស្រប​នឹង​ស្ថានភាព​ កម្ពុជា​បច្ចុប្បន្ន
 
លោក ហ្គារ៉េត អេវ៉ាន ធ្លាប់​ដើរ​តួនាទី​សំខាន់​ក្នុង​ដំណើរ​បញ្ចប់​សង្គ្រាម​ស៊ីវិល​កម្ពុជា។ លោក​ធ្លាប់​ត្រូវ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ចាត់​ទុក​ថា ជា​បិតា​កម្ពុជា ដោយ​លោក​ធ្លាប់​​ការពារ​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​លើ​ឆាក​អន្តរជាតិ​អស់​ជា​ច្រើន​ឆ្នាំ៕






2 comments:

  1. Anonymous6:07 AM

    To tame and later kick Dictator & Traitor Hun Sen out, sanctions from the signatories of the
    Paris Peace Accords are necessary and WILL be imposed on Hun Sen and cronies PERSONALLY, not on the country of Cambodia.

    ReplyDelete
  2. Anonymous7:05 AM

    What's wrong ?

    ReplyDelete