បារាំង ប្រកាស បន្ត ស្ថានភាព អាសន្ន ថែម៣ខែទៀត
ភេរវកម្ម
នៅក្នុងប្រទេស បារាំង
គឺ ជារឿងមួយ ដែលគេ ព្រួយបារម្ភ និងខ្វាយខ្វល់ ជាប្រចាំ។
ជាក់ស្តែង ដូចជាកាល ពីក្នុងកំឡុងពេល រៀបចំ ការប្រកួត បាល់ទាល់ អឺរ៉ូ
២០១៦ ដែលបារាំង ទទួលធ្វើ ជាម្ចាស់ផ្ទះ។
ទីបំផុត គឺ ថ្ងៃបុណ្យជាតិ បារាំង យប់ថ្ងៃ ទី១៤ កក្កដា
ដែលប្រទេស បារាំង ទាំងមូល បានអបអរ ជាមួយ នឹងការប្រគុំតន្ត្រី, ការបាញ់កាំជ្រួច នៅតាម ទីក្រុង ធំៗនានា ដែលត្រូវ បានរងគ្រោះ ដោយអំពើ ភេរវកកម្ម យ៉ាងសាហាវ ព្រៃផ្សៃ ជាទីបំផុត។
គ្រាន់តែ បានដំណឹង ពីភេរវកម្ម ភ្លាម, លោកប្រធានាធិបតី បារាំង
បានធ្វើ សន្ទរកថា ទាំងកណ្តាល អាធ្រាត្រ ដើម្បី ថ្លែងសារ ទៅកាន់
ប្រជាជាតិ បារាំង ទាំងមូល។
ប្រសាសន៍ លោក ហ្វ្រង់ស័រ ហូឡង់ ប្រធានាធិបតី បារាំង៖
បារាំង មានទុក្ខ ជាទំងន់ ក្រោយហេតុការណ៍ ដ៏អកុសល ថ្មីនេះ។ បារាំង ទាំងមូល ក្តុកក្តួល រន្ធត់ចិត្ត បន្ទាប់ ពីបានរង នូវអ្វី ដែលទើប តែ កើតឡើងនេះ។ ភាពព្រៃផ្សៃ ឃោរឃៅ របស់ ឃាតករ ដែលបាន ប្រើរថយន្ត Camion ជាឧបករណ៍ ដើម្បី សម្លាប់ គឺ គេ បានតាំងចិត្ត បើកមកស្លាប់ មនុស្សស្លូតត្រង់ រាប់សិបអ្នក ដែលពួកគេ មកកម្សាន្ត នៅថ្ងៃបុណ្យ ជាតិ ១៤ កក្កដា។ បារាំង មានទុក្ខ, តែ បារាំង មិនតក់ស្លុត។ បារាំង នៅតែ ខ្លាំងដដែល។ ខ្ញុំ ហ៊ានធានា ថា, បារាំង រឹតតែ ក្លាហាន ដើម្បី តាមកម្ចាត់ ពួកមនុស្ស មានចិត្ត ជាសត្វតិរិច្ឆាន ទាំងនោះ។
ទីក្រុង Nice បានរងការ វាយប្រហារ ភេរវកម្មនា ពេលនេះ, តែ គឺ បារាំង ទាំងមូល ដែលកំពុង តែ ប្រឈមមុខ នឹងការ គម្រាមកំហែង ភេរវកម្ម ពីសំណាក់ ពួកអ៊ីស្លាម ជ្រុលនិយម។ ស្ថិត ក្នុងកាលៈទេសៈនេះ, យើង គ្រប់គ្នា ត្រូវ ធ្វើចិត្ត ឲ្យរឹងមាំ; កុំ តក់ស្លុត, ហើយ តាំងចិត្ត ឲ្យម៉ឺងម៉ាត់ ជាទីបំផុត។ គ្មាន អ្វីមួយ អាចមកបំភ័យ រឺបំបាក់ ស្មារតី របស់ បារាំង ក្នុងការ ប្រយុទ្ធប្រឆាំង នឹងក្រុម ភេរវកម្មនេះ បានទេ។ យើង នឹងបន្ថែម ប្រតិបត្តិការ បេសកកម្ម កម្ទេច ក្រុមជីហាដ អ៊ីស្លាម ជ្រុលនិយមនេះ នៅស៊ីរី និងអ៊ីរ៉ាក់។ ហើយ យើង បន្ត តាមកម្ចាត់ ក្រុមព្រៃផ្សៃនេះ ដែលបាន មកវាយប្រហារ ភេវកម្ម នៅក្នុងទឹកដី របស់យើង។
ខ្ញុំបានសម្រេចថា យើងត្រូវតែបន្តបេសកកម្មពិសេស Sentinelle ដែលបច្ចុប្បន្នកំពុងដាក់ពង្រាយកម្លាំងទាហានទាំងអស់១ម៉ឺននាក់ ទូទាំងប្រទេស ដើម្បីការពារសន្តិសុខ បន្ថែមលើចំនួនកងអាវុធហត្ថ និងនគរបាល ដែលមានតួនាទីនេះស្រាប់។
ខ្ញុំក៏ សម្រេចដែរថា និងបញ្ចេញកម្លាំងប្រតិបត្តិការបម្រុង ពោលគឺកម្លាំងជំនួយរបស់កង សមត្ថកិច្ច ទាំងនគរបាល ទាំងកងអាវុធហត្ថ ដើម្បីជួយសម្រាលបន្ទុកការងារ ក្នុងបេសកកម្មការពារសន្តិសុខ។ យើងអាចបញ្ជូនកងកម្លាំងបម្រុងទាំងនេះ ទីកាន់ទីតាំងមុខសញ្ញាគ្រោះថ្នាក់ទូទាំងប្រទេស ជាពិសេសគឺនៅតាម ច្រកព្រំដែន។
ហើយជាចុងក្រោយ ខ្ញុំបានសម្រេចថា ការប្រកាសដាក់ប្រទេសឲ្យនៅក្នុងស្ថានភាពអាសន្ន ដែលនឹងត្រូវចប់នៅថ្ងៃទី២៦ កក្កដាខាងមុខនេះ គឺនឹងត្រូវបន្ថែមចំនួន៣ខែទៅមុខទៀត។ សេចក្តីព្រៀងច្បាប់ថ្មីមួយ ទាក់ទិននឹងបញ្ហានេះ នឹងត្រូវដាក់ស្នើរទៅរដ្ឋសភា យ៉ាងយូរបំផុត នៅសប្តាហ៍ក្រោយ៕

No comments:
Post a Comment