តំណាងរាស្ត្រ អាមេរិក ទូរស័ព្ទ មកលោក កឹម សុខា លើកទឹកចិត្ត ឲ្យបក្សប្រឆាំង បន្តតស៊ូ
RFA / វិទ្យុ អាស៊ី សេរី | ១៥ កក្កដា ២០១៦

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា
នាទីស្នាក់ការកណ្ដាលគណបក្សក្នុងសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ
កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦។ RFA/Brach Chev
'
តំណាងរាស្ត្រ សហរដ្ឋ អាមេរិក ពីខាង គណបក្ស ប្រជាធិបតេយ្យ លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) លើកទឹកចិត្ត ដល់គណបក្ស ប្រឆាំង នៅកម្ពុជា ឲ្យបន្ត ការតស៊ូ របស់ខ្លួន បន្ថែមទៀត ខណៈ មានការ គាបសង្កត់ ខាងផ្នែក នយោបាយ និងខណៈ ស្ថានការណ៍ រំលោភ សិទ្ធិមនុស្ស កំពុង មានសភាព តានតឹង។
តំណាងរាស្ត្រ មណ្ឌល ខេត្តតាកែវ ពីខាង គណបក្ស សង្គ្រោះជាតិ លោក ប៉ុល ហំម ថ្លែងជាសាធារណៈ ថា, លោក អាឡាន់ ឡូវ៉ិនថល បានទូរស័ព្ទផ្ទាល់ ទៅលោក កឹម សុខា ប្រធានស្ដីទី គណបក្ស សង្គ្រោះជាតិ ថា, សហរដ្ឋ អាមេរិក កំពុង ឃ្លាំមើល យ៉ាងយកចិត្ត ទុក អំពី ស្ថានការណ៍ នៅកម្ពុជា។
លោក អាឡាន់ ឡូវ៉ិនថល ជាអ្នកផ្ដួចផ្ដើម ធ្វើសេចក្ដីសម្រេច លេខ H.RES 728 ស្តីពី លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅកម្ពុជា។ សេចក្ដីសម្រេចនេះ មានសារសំខាន់ ណាស់ ក្នុងការ ថ្កោលទោស គ្រប់ទម្រង់ នៃការប្រើ អំពើហិង្សា ខាងផ្នែក នយោបាយ ដាក់ទណ្ឌកម្ម កម្ពុជា នៃការរំលោភ សិទ្ធិមនុស្ស ដែលកំពុង កើតមានឡើង, ទាមទារ ឲ្យរដ្ឋាភិបាល កម្ពុជា គោរព សេរីភាព ខាងសារព័ត៌មាន, សិទ្ធិ ក្នុងការ ជួបប្រជុំ, ការធ្វើ បាតុកម្ម, ការហ៊ាននិយាយ រិះគន់ រដ្ឋាភិបាល, និងគាំទ្រ ការកែទម្រង់ ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅឆ្នាំ២០១៧ និង២០១៨ ដោយមាន ការចូលរួម សង្កេតការណ៍ ពីសហគមន៍ អន្តរជាតិ៕
No comments:
Post a Comment