![]() |
| ប្រជាពលរដ្ឋហែសពលោក កែម ឡី ចេញពីកន្លែងកើតហេតុនៅស្តុបបូកគោ
ឆ្ពោះទៅវត្តពោធិយារាម ហៅវត្តចាស់ កាលពីថ្ងៃទី១០ កក្កដា
ឆ្នាំ២០១៦។
RFA/Yang Chandara
|
គណៈកម្មការ បុណ្យសព និងសាលាក្រុង មិនទាន់ ចុះសម្រុង ចំពោះ ផ្លូវដង្ហែសព បណ្ឌិត កែម ឡី
RFA / វិទ្យុ អាស៊ី សេរី | ២០ កក្កដា ២០១៦
ក្រុមគ្រួសារ និងគណៈកម្មការ បុណ្យសព លោកបណ្ឌិត កែម ឡី និងសាលារាជធានី ភ្នំពេញ មិនទាន់ ចុះសម្រុងគ្នា នៅឡើយទេ នៅថ្ងៃ ទី២០ កក្កដា ចំពោះ ផ្លូវមួយចំនួន សម្រាប់ ដង្ហែសព ឆ្លងកាត់ រាជធានីភ្នំពេញ ទៅខេត្ត តាកែវ។ប្អូនប្រុស លោក កែម ឡី គឺ លោក កែម រិទ្ធិសិត ឲ្យវិទ្យុ អាស៊ី សេរី ដឹង ក្រោយកិច្ចប្រជុំ រវាង ក្រុមគ្រួសារ, គណៈកម្មការ បុណ្យសព, និងសាលារាជធានី ភ្នំពេញ ថា, សាលាក្រុង មិនព្រម តាមសំណើ របស់ ក្រុមគ្រួសារ និងគណៈកម្មការ បុណ្យសព ដែលចង់ ដង្ហែសព លោក កែម ឡី កាត់ផ្លូវ ព្រះមុនីវង្ស និងបត់តាមផ្លូវ សហព័ន្ធរុស្ស៊ី ឆ្ពោះទៅ រង្វង់មូល ចោមចៅទេ។
លោក កែម រិទ្ធិសិត បន្តថា សាលាក្រុងអនុញ្ញាតផ្លូវសម្រាប់ដង្ហែ គឺចុះពីស្ពានជ្រោយចង្វារ ឆ្ពោះទៅអង់តែនទួលគោក កាត់តាមផ្សារមាន់អាំង ត្រឡោកបែក ទើបអាចឡើងទៅកាន់ផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំណុចស្ពានអាកាស៧មករា ឆ្ពោះទៅរង្វង់មូលចោមចៅ ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍។
ប្អូនប្រុសលោក កែម ឡី
គឺលោក កែម រិទ្ធិសិត នៅក្នុងបរិវេណវត្តពោធិយារាម ហៅវត្តចាស់ កាលពី
ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦។ RFA/Brach Chev
ប៉ុន្តែបើតាមការបញ្ជាក់របស់ លោក កែម រិទ្ធិសិត ក្រុមគ្រួសារ និងគណៈកម្មការបុណ្យសព មិនព្រមទទួលនូវការរៀបចំរបស់សាលាក្រុងឡើយ ដោយនៅទទូចសុំដង្ហែតាមផ្លូវដែលខ្លួនស្នើសុំដដែល។
ចំណែកភាគីអាជ្ញាធររាជធានីភ្នំពេញ ដែលចូលរួមដោយអភិបាលរង គឺលោក ឃួង ស្រេង ថា នឹងយកសំណើនេះទៅអភិបាលរាជធានី លោក ប៉ា សុជាតិវង្ស ជាអ្នកសម្រេចចុងក្រោយ។
លោក កែម រិទ្ធិសិត បន្តថា សម្រាប់ការដង្ហែនេះដែរ គឺអាជ្ញាធរក្រុងនឹងជួបរៀបចំសណ្ដាប់ធ្នាប់ រួមនឹងរថយន្ត ៤គ្រឿង ក្នុងនោះរថយន្តក្រុងសម្រាប់ដឹកអ្នកដង្ហែ ចំនួន ២គ្រឿង។
គម្រោងដង្ហែសពលោក កែម ឡី ទៅខេត្តតាកែវ នឹងធ្វើនៅថ្ងៃទី២៤ កក្កដា ចាប់ពីម៉ោង ៧ព្រឹក។

No comments:
Post a Comment