Paris Peace Accords 23 Oct. 1991

Friday, July 22, 2016

លោក ហ៊ុន សែន ស្នើ​ឲ្យ​ នាយក​រដ្ឋមន្ត្រី​ ជប៉ុន​ បកស្រាយ​រឿង​ ស្ដី​បន្ទោស​ រូប​លោក | Hun Sen requests Japan PM to explain his criticism of him

[Background / related]

South China Sea Verdict Final, Japan’s Abe Tells Hun Sen

...
លី ខឹឈាំង ហ៊ុន សែន ២០១៦ ៨៥៥
នាយក​រដ្ឋមន្ត្រី​ចិន លោក លី ខឹឈាំង (Li Keqiang) (ឆ្វេង) និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ក្នុង​កិច្ច​ប្រជុំ​អាស៊ី-អឺរ៉ុប លើក​ទី​១១ នៅ​ប្រទេស​ម៉ុងហ្គោលី (Mongolia) កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo AFP
Photo AFP

លោក ហ៊ុន សែន ស្នើ​ឲ្យ​ នាយក​រដ្ឋមន្ត្រី​ ជប៉ុន​ បកស្រាយ​រឿង​ ស្ដី​បន្ទោស​ រូប​លោក

RFA / វិទ្យុ អាស៊ី សេរី | ២១ កក្កដា ២០១៦

អ្នក​ស្រាវជ្រាវ ​ផ្នែក​កិច្ចការ​ បរទេស លើក​ឡើង​ ថា, លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឲ្យ​ នាយក​រដ្ឋមន្ត្រី​ ជប៉ុន ឬ​មន្ត្រី ​រដ្ឋាភិបាល​ ជប៉ុន បកស្រាយ​ ឡើង​វិញ​ ថា, តើ​ ជប៉ុន រិះគន់​លោក​ ទាក់ទង​ នឹង​ជំហរ​ របស់​ កម្ពុជា គាំទ្រ​ លើ​បញ្ហា​ ជម្លោះ​សមុទ្រ​ ចិន​ ខាង​ត្បូង ក្នុង​ជំនួប ​ក្រៅ​កិច្ច​ប្រជុំ​ អាស៊ី-អឺរ៉ុប លើក​ទី​១១ ក្នុង​រដ្ឋធានី ​អ៊ូឡង់បាទ័រ (Ulaanbaatar) ប្រទេស ​ម៉ុងហ្គោលី (Mongolia) ថា​ ពិត ឬ​មិន​ពិត​នោះ គឺ​ មិន​អាច​ទៅ ​រួច​ នោះ​ឡើយ។

អ្នក​ជំនាញ​ ខាង​កិច្ចការ បរទេស​ ពន្យល់​ ថា, ទោះ​បី​ជា​ ជប៉ុន មិន​បង្ហាញ​ ជំហរ​ រិះគន់​ ជា​សាធារណៈ​ ក៏ដោយ ក៏​ជប៉ុន សម្ដែង​ ការ​មិន​ពេញ​ចិត្ត​ ចំពោះ ​កម្ពុជា ដែល​ប្រកាស​ គាំទ្រ​ ចិន​ លើ​បញ្ហា​ ជម្លោះ​ សមុទ្រ​ចិន​ ខាង​ត្បូង​ នេះ​ដែរ។

លោក​ នាយក​រដ្ឋមន្ត្រី​ ស្នើសុំ​ ឲ្យ​រដ្ឋាភិបាល​ ជប៉ុន កែ​តម្រូវ​ ឡើង​វិញ​ ដែល​ថា​, នាយក​រដ្ឋមន្ត្រី ​ជប៉ុន លោក ស៊ីនហ្សូ អាបេ (Shinzo Abe) រិះគន់​ រូប​លោក​ អំពី​ ជំហរ​ រដ្ឋាភិបាល​ កម្ពុជា ដែល​គាំទ្រ​ ចិន លើ​បញ្ហា ​ជម្លោះ ​សមុទ្រ​ចិន​ ខាង​ត្បូង​ នោះ។

លោក ហ៊ុន សែន ថ្លែង​ដូច្នេះ ​នៅ​ក្នុង​ពិធី​សម្ពោធ​ ដាក់​ឲ្យ​ ប្រើប្រាស់​ សមិទ្ធផល ​គម្រោង​ ពង្រីក​ប្រព័ន្ធ​ ផ្គត់ផ្គង់​ ទឹក​ស្អាត​ ជូន​ប្រជាពលរដ្ឋ​ ខេត្ត​ បាត់ដំបង និង​ត​កំពង់ចាម នៅ​ថ្ងៃ​ ទី​២១ កក្កដា ដែល​ធ្វើ​ឡើង ​នៅ​ខេត្ត​ បាត់ដំបង។  លោក​ នាយក​រដ្ឋមន្ត្រី​ បញ្ជាក់​ថា នៅ​ក្នុង​ជំនួប​ ក្រៅ​កិច្ច​ប្រជុំ​ អាស៊ី-អឺរ៉ុប លើក​ទី​១១ ក្នុង​រដ្ឋធានី​ អ៊ូឡង់បាទ័រ ប្រទេស​ ម៉ុងហ្គោលី នោះ, នាយក​រដ្ឋមន្ត្រី​ ជប៉ុន គ្មាន​ ស្ដី​បន្ទោស ឬ​រិះគន់​លោក ​លើ​បញ្ហា​ សមុទ្រ​ចិន ​ខាង​ត្បូង​ នេះ​ទេ៖ «សារព័ត៌មាន ​មួយ​នៅ​ភ្នំពេញ ​ដែល​មាន ​ភាសា​ខ្មែរ​ ផង អង់គ្លេស​ ផង, ថា អាបេ ស្ដី​បន្ទោស ​ឲ្យ​លោក ហ៊ុន សែន សុំ​ទោស​ នៅ​លើ​ សាកលលោក ​នេះ, គ្មាន​ អ្នក​ណា​ ស្ដី​ឲ្យ ហ៊ុន សែន ទេ។  សុំ​ទោស,​ អា​រឿង ​ស្ដី​បន្ទោស​ នោះ​ អត់​ទេ។  សូម្បី​ ប្រធានាធិបតី​ សហរដ្ឋ​ អាមេរិក លោក អូបាម៉ា (Barack Obama) មក​កម្ពុជា មិន​ហ៊ាន ​ស្ដី​ឲ្យ ហ៊ុន សែន ផង!  ចឹង ​ខ្ញុំ​ មិន​មាន​ ការ​ឆ្លើយ​តប​ អី​ទេ, ទោះ​បី​ជា ផៃ ស៊ីផាន ឆ្លើយ​តប​ ក៏ដោយ, តែ ​ខ្ញុំ​ មិន​ឆ្លើយ​តប​ទេ។  ទុក​ឲ្យ អាបេ ឆ្លើយ​តប។  ខ្ញុំ​ ទុក​ឲ្យ​ រដ្ឋមន្ត្រី​ ជប៉ុន ឆ្លើយ​តប ថា​, តើ ​អត្ថបទ​នោះ ​ត្រឹមត្រូវ ឬ​មិន​ត្រូវ?»

វិទ្យុ​ អាស៊ី សេរី មិន​អាច​ ទាក់ទង ​មន្ត្រី​ ស្ថានទូត​ ជប៉ុន ប្រចាំ​ នៅ​កម្ពុជា ដើម្បី​ សូម បកស្រាយ​ ជុំវិញ​ ករណី​នេះ ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ ​ទី​២១ កក្កដា។

ការ​ប្រតិកម្ម​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ ធ្វើ​ឡើង​ក្រោយ​ពី​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) បាន ​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៩ កក្កដា ដោយ​ស្រង់​សេចក្ដី​ថ្លែងការណ៍​របស់​ជប៉ុន ថា នាយក​រដ្ឋមន្ត្រី​ជប៉ុន ហាក់​រិះគន់​ខ្លាំងៗ​ចំពោះ​ជំហរ​របស់​កម្ពុជា លើ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង ដោយ​លើក​ឡើង​ថា សេចក្ដី​សម្រេច​របស់​តុលាការ​អន្តរជាតិ​លើ​ការ​អះអាង​សិទ្ធិ​កាន់​កាប់​ទឹក​ ដី​ដោយ​ប្រទេស​ចិន គួរ​តែ​ត្រូវ​បាន​គោរព។

សេចក្តី​ថ្លែងការណ៍​ នេះ​ បាន​លើក​ឡើង​ ទៀត​ ថា, «លោក ​នាយក​រដ្ឋមន្ត្រី​ ជប៉ុន ស៊ីនហ្សូ អាបេ (Shinzo Abe) បាន ​មាន ​ប្រសាសន៍​ ថា, នីតិរដ្ឋ គួរ​តែ​ ជា​មូលដ្ឋាន​ សម្រាប់ ​ការ​ដោះស្រាយ​ បញ្ហា​តំបន់​ ដោយ​សន្តិវិធី ដែល​មាន​សារ សំខាន់​ សម្រាប់​ សន្តិភាព និង​ស្ថិរភាព​ របស់​ តំបន់​ ទាំង​មូល, ក្នុង​នោះ​ រួម​មាន​ ទាំង​ប្រទេស ​ជប៉ុន ដែរ។  ហើយ​ សេចក្ដី​សម្រេច ​របស់ ​តុលាការ​ មជ្ឈត្តកម្ម បាន​ចូល​ ជា​ស្ថាពរ និង​ចង​ភ្ជាប់ ​កាតព្វកិច្ច​ សម្រាប់ ​ភាគី​ ទាំង​ពីរ គួរ​តែ​ ជា​មូលដ្ឋាន​ សម្រាប់ ​ការ​ចរចា»


សេចក្ដី​ថ្លែងការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ចំណែក​ឯ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​លោក អាបេ ថា លោក​សង្ឃឹម​ថា​ប្រទេស​ចិន និង​អាស៊ាន នឹង​មាន​ការ​រីក​ចម្រើន​នៅ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​នេះ។

ទោះ​បី​ជា​បែប​ណា​ក៏ដោយ អ្នក​ស្រាវជ្រាវ​ផ្នែក​នយោបាយ​ការ​បរទេស និង​សិទ្ធិ​មនុស្ស​អន្តរជាតិ លោក ឡុង គឹមឃន ពន្យល់​ថា ជំហរ​រដ្ឋាភិបាល​កម្ពុជា គាំទ្រ​ចិន នោះ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​ប្រទេស​ជប៉ុន ហើយ​ជប៉ុន សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​នេះ ទោះ​បី​ជា​ជប៉ុន មិន​បាន​ស្ដី​បន្ទោស​ឲ្យ​ចំៗ​ក្ដី តែ​ការ​បង្ហាញ​ក្ដី​ព្រួយ​បារម្ភ​នេះ ជា​រឿង​មួយ​មិន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចំណេញ​លើ​កិច្ចការ​បរទេស​នោះ​ឡើយ៖ «យើង​ត្រូវ​ដឹង​ ថា ជប៉ុន រឿង​ចឹងៗ​គាត់​អត់​និយាយ​ទេ។ ចឹង​កាលណា​ជប៉ុន គាត់​និយាយ គាត់​សម្ដែង​ការ​ព្រួយ​បារម្ភ គឺ​ប៉ះពាល់​ដល់​ប្រយោជន៍​ជប៉ុន ខ្លាំង ហើយ​ជប៉ុន គេ​ជួយ​យើង​ច្រើន​ដែរ​បន្ទាប់​ពី​ចិន គឺ​ជប៉ុន ជួយ​យើង​ច្រើន ហើយ​កម្ពុជា ត្រូវ​ថ្លឹង បើ​មិន​ចឹង​ទេ អាច​ឲ្យ​ទំនាក់ទំនង​កម្ពុជា ប្រឈម​មុខ​គ្នា។ រឿង​ថា​ឲ្យ​ជប៉ុន បកស្រាយ ខ្ញុំ​មើល​ទៅ​ថា​មិន​អាច​ទៅ​រួច​ទេ»

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​នៅ​ក្នុង​ពិធី​រំឭក​ខួប ៦៥​ឆ្នាំ​នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ថា កម្ពុជា នឹង​ប្រឆាំង​ចំពោះ​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ណា​មួយ​របស់​អាស៊ាន ដែល​គាំទ្រ​សាល​ដីកា​របស់​តុលាការ​មជ្ឈត្តកម្ម (Permanent Court of Arbitration) ពាក់ព័ន្ធ ​នឹង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ព្រោះ​កម្ពុជា ចាត់​ទុក​ថា វា​គឺ​ជា​ការ​ឃុបឃិត​នយោបាយ​ដ៏​អាក្រក់​បំផុត ដែល​លទ្ធផល​អាច​នឹង​នាំ​ទៅ​ដល់​ការ​បែក​បាក់​រវាង​ប្រទេស​អាស៊ាន​គ្នា​ឯង​ផង និង​រវាង​អាស៊ាន និង​ចិន ផង។

ទាក់ទង​នឹង​បញ្ហា​នេះ លោក ឡុង គឹមឃន បញ្ជាក់​ថា ប្រទេស​នៅ​ក្នុង​អាស៊ាន​មួយ​ចំនួន​ទៀត ក៏​មិន​គាំទ្រ​ចិន ដែរ ដូចជា​ឡាវ និង​ថៃ ជាដើម តែ​គេ​មិន​បង្ហាញ​ជំហរ​សាធារណៈ​ដូច​រដ្ឋាភិបាល​កម្ពុជា ទេ ដើម្បី​រក្សា​ទំនាក់ទំនង​រវាង​ប្រទេស​ក្នុង​តំបន់​ផង និង​ជប៉ុន ផង ព្រោះ​ជប៉ុន គឺ​ជា​សម្ព័ន្ធ​មិត្ត​នឹង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ផ្សេងៗ​ទៀត។ ម្យ៉ាង​វិញ​ទៀត ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​នេះ គឺ​ធ្វើ​ឲ្យ​ជប៉ុន ខាត​ប្រយោជន៍​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ ព្រោះ​ថា​សមុទ្រ​ចិន​ខាង​ត្បូង គឺ​ជា​ការ​ដឹក​ជញ្ជូន​ឆ្លង​កាត់​របស់​ជប៉ុន ដ៏​សំខាន់​មួយ។

ក្នុង​ពេល​ទៅ​ចូលរួម​កិច្ច​ប្រជុំ​អាស៊ី-អឺរ៉ុប លើក​ទី​១១ នៅ​ប្រទេស​ម៉ុងហ្គោលី នោះ ចិន បាន​សន្យា​ផ្ដល់​ជំនួយ ៦០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ដល់​រដ្ឋាភិបាល​កម្ពុជា។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ជប៉ុន គឺ​ជា​ប្រទេស​បាន​ផ្ដល់​ជំនួយ​ឥណទាន​ហិរញ្ញប្បទាន​ឥត​សំណង និង​ជំនួយ​បច្ចេកទេស​ច្រើន​ជាង​គេ​បន្ទាប់​ពី​ចិន៕




2 comments:

  1. It comes with the territory, Grandpa Hun Sen! Just hang please - an expression to mean relax and take it easy as not to sue [intimidate, threaten, menace] people left and right as suggested by your entourage or your fast and furious response team calling it the law and order of CPP-Cambodia, please? And again please, not too much Nuoc Mam [fish sauce] especially the one from Phu Quoc or [Khmerily] Koh Tral either, because it can jack up your blood pressure Grandpa Hun Sen. You have to take good care of yourself, Grandpa Hun Sen. I wish nothing but the best in life for you Grandpa Hun Sen!!!

    ReplyDelete
    Replies
    1. Anonymous6:01 AM

      http://www.vietworldkitchen.com/blog/2010/04/why-phu-quoc-fish-sauce-is-the-best.html

      That's the Nuoc Mam/Fish sauce that we are talking about?

      Delete