[Background / related]
South China Sea Verdict Final, Japan’s Abe Tells Hun Sen
...
![]() |
| នាយករដ្ឋមន្ត្រីចិន លោក លី ខឹឈាំង (Li Keqiang) (ឆ្វេង)
និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)
ក្នុងកិច្ចប្រជុំអាស៊ី-អឺរ៉ុប លើកទី១១ នៅប្រទេសម៉ុងហ្គោលី
(Mongolia) កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦។ Photo AFP
|
លោក ហ៊ុន សែន ស្នើឲ្យ នាយករដ្ឋមន្ត្រី ជប៉ុន បកស្រាយរឿង ស្ដីបន្ទោស រូបលោក
RFA / វិទ្យុ អាស៊ី សេរី | ២១ កក្កដា ២០១៦
អ្នកស្រាវជ្រាវ ផ្នែកកិច្ចការ បរទេស លើកឡើង ថា, លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យ នាយករដ្ឋមន្ត្រី ជប៉ុន ឬមន្ត្រី រដ្ឋាភិបាល ជប៉ុន បកស្រាយ ឡើងវិញ ថា, តើ ជប៉ុន រិះគន់លោក ទាក់ទង នឹងជំហរ របស់ កម្ពុជា គាំទ្រ លើបញ្ហា ជម្លោះសមុទ្រ ចិន ខាងត្បូង ក្នុងជំនួប ក្រៅកិច្ចប្រជុំ អាស៊ី-អឺរ៉ុប លើកទី១១ ក្នុងរដ្ឋធានី អ៊ូឡង់បាទ័រ (Ulaanbaatar) ប្រទេស ម៉ុងហ្គោលី (Mongolia) ថា ពិត ឬមិនពិតនោះ គឺ មិនអាចទៅ រួច នោះឡើយ។អ្នកជំនាញ ខាងកិច្ចការ បរទេស ពន្យល់ ថា, ទោះបីជា ជប៉ុន មិនបង្ហាញ ជំហរ រិះគន់ ជាសាធារណៈ ក៏ដោយ ក៏ជប៉ុន សម្ដែង ការមិនពេញចិត្ត ចំពោះ កម្ពុជា ដែលប្រកាស គាំទ្រ ចិន លើបញ្ហា ជម្លោះ សមុទ្រចិន ខាងត្បូង នេះដែរ។
លោក នាយករដ្ឋមន្ត្រី ស្នើសុំ ឲ្យរដ្ឋាភិបាល ជប៉ុន កែតម្រូវ ឡើងវិញ ដែលថា, នាយករដ្ឋមន្ត្រី ជប៉ុន លោក ស៊ីនហ្សូ អាបេ (Shinzo Abe) រិះគន់ រូបលោក អំពី ជំហរ រដ្ឋាភិបាល កម្ពុជា ដែលគាំទ្រ ចិន លើបញ្ហា ជម្លោះ សមុទ្រចិន ខាងត្បូង នោះ។
លោក ហ៊ុន សែន ថ្លែងដូច្នេះ នៅក្នុងពិធីសម្ពោធ ដាក់ឲ្យ ប្រើប្រាស់ សមិទ្ធផល គម្រោង ពង្រីកប្រព័ន្ធ ផ្គត់ផ្គង់ ទឹកស្អាត ជូនប្រជាពលរដ្ឋ ខេត្ត បាត់ដំបង និងតកំពង់ចាម នៅថ្ងៃ ទី២១ កក្កដា ដែលធ្វើឡើង នៅខេត្ត បាត់ដំបង។ លោក នាយករដ្ឋមន្ត្រី បញ្ជាក់ថា នៅក្នុងជំនួប ក្រៅកិច្ចប្រជុំ អាស៊ី-អឺរ៉ុប លើកទី១១ ក្នុងរដ្ឋធានី អ៊ូឡង់បាទ័រ ប្រទេស ម៉ុងហ្គោលី នោះ, នាយករដ្ឋមន្ត្រី ជប៉ុន គ្មាន ស្ដីបន្ទោស ឬរិះគន់លោក លើបញ្ហា សមុទ្រចិន ខាងត្បូង នេះទេ៖ «សារព័ត៌មាន មួយនៅភ្នំពេញ ដែលមាន ភាសាខ្មែរ ផង អង់គ្លេស ផង, ថា អាបេ ស្ដីបន្ទោស ឲ្យលោក ហ៊ុន សែន សុំទោស។ នៅលើ សាកលលោក នេះ, គ្មាន អ្នកណា ស្ដីឲ្យ ហ៊ុន សែន ទេ។ សុំទោស, អារឿង ស្ដីបន្ទោស នោះ អត់ទេ។ សូម្បី ប្រធានាធិបតី សហរដ្ឋ អាមេរិក លោក អូបាម៉ា (Barack Obama) មកកម្ពុជា មិនហ៊ាន ស្ដីឲ្យ ហ៊ុន សែន ផង! ចឹង ខ្ញុំ មិនមាន ការឆ្លើយតប អីទេ, ទោះបីជា ផៃ ស៊ីផាន ឆ្លើយតប ក៏ដោយ, តែ ខ្ញុំ មិនឆ្លើយតបទេ។ ទុកឲ្យ អាបេ ឆ្លើយតប។ ខ្ញុំ ទុកឲ្យ រដ្ឋមន្ត្រី ជប៉ុន ឆ្លើយតប ថា, តើ អត្ថបទនោះ ត្រឹមត្រូវ ឬមិនត្រូវ?»
វិទ្យុ អាស៊ី សេរី មិនអាច ទាក់ទង មន្ត្រី ស្ថានទូត ជប៉ុន ប្រចាំ នៅកម្ពុជា ដើម្បី សូម បកស្រាយ ជុំវិញ ករណីនេះ បាននៅឡើយទេ នៅថ្ងៃ ទី២១ កក្កដា។
ការប្រតិកម្មរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ ធ្វើឡើងក្រោយពីកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) បាន ចុះផ្សាយកាលពីថ្ងៃទី១៩ កក្កដា ដោយស្រង់សេចក្ដីថ្លែងការណ៍របស់ជប៉ុន ថា នាយករដ្ឋមន្ត្រីជប៉ុន ហាក់រិះគន់ខ្លាំងៗចំពោះជំហររបស់កម្ពុជា លើជម្លោះសមុទ្រចិនខាងត្បូង ដោយលើកឡើងថា សេចក្ដីសម្រេចរបស់តុលាការអន្តរជាតិលើការអះអាងសិទ្ធិកាន់កាប់ទឹក ដីដោយប្រទេសចិន គួរតែត្រូវបានគោរព។
សេចក្តីថ្លែងការណ៍ នេះ បានលើកឡើង ទៀត ថា, «លោក នាយករដ្ឋមន្ត្រី ជប៉ុន ស៊ីនហ្សូ អាបេ (Shinzo Abe) បាន មាន ប្រសាសន៍ ថា, នីតិរដ្ឋ គួរតែ ជាមូលដ្ឋាន សម្រាប់ ការដោះស្រាយ បញ្ហាតំបន់ ដោយសន្តិវិធី ដែលមានសារ សំខាន់ សម្រាប់ សន្តិភាព និងស្ថិរភាព របស់ តំបន់ ទាំងមូល, ក្នុងនោះ រួមមាន ទាំងប្រទេស ជប៉ុន ដែរ។ ហើយ សេចក្ដីសម្រេច របស់ តុលាការ មជ្ឈត្តកម្ម បានចូល ជាស្ថាពរ និងចងភ្ជាប់ កាតព្វកិច្ច សម្រាប់ ភាគី ទាំងពីរ គួរតែ ជាមូលដ្ឋាន សម្រាប់ ការចរចា។»
សេចក្ដីថ្លែងការណ៍ដដែលបានឲ្យដឹងទៀតថា ចំណែកឯលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់លោក អាបេ ថា លោកសង្ឃឹមថាប្រទេសចិន និងអាស៊ាន នឹងមានការរីកចម្រើននៅក្នុងការដោះស្រាយជម្លោះនេះ។
ទោះបីជាបែបណាក៏ដោយ អ្នកស្រាវជ្រាវផ្នែកនយោបាយការបរទេស និងសិទ្ធិមនុស្សអន្តរជាតិ លោក ឡុង គឹមឃន ពន្យល់ថា ជំហររដ្ឋាភិបាលកម្ពុជា គាំទ្រចិន នោះ គឺធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍ប្រទេសជប៉ុន ហើយជប៉ុន សម្ដែងការព្រួយបារម្ភចំពោះបញ្ហានេះ ទោះបីជាជប៉ុន មិនបានស្ដីបន្ទោសឲ្យចំៗក្ដី តែការបង្ហាញក្ដីព្រួយបារម្ភនេះ ជារឿងមួយមិនធ្វើឲ្យរដ្ឋាភិបាលកម្ពុជា ចំណេញលើកិច្ចការបរទេសនោះឡើយ៖ «យើងត្រូវដឹង ថា ជប៉ុន រឿងចឹងៗគាត់អត់និយាយទេ។ ចឹងកាលណាជប៉ុន គាត់និយាយ គាត់សម្ដែងការព្រួយបារម្ភ គឺប៉ះពាល់ដល់ប្រយោជន៍ជប៉ុន ខ្លាំង ហើយជប៉ុន គេជួយយើងច្រើនដែរបន្ទាប់ពីចិន គឺជប៉ុន ជួយយើងច្រើន ហើយកម្ពុជា ត្រូវថ្លឹង បើមិនចឹងទេ អាចឲ្យទំនាក់ទំនងកម្ពុជា ប្រឈមមុខគ្នា។ រឿងថាឲ្យជប៉ុន បកស្រាយ ខ្ញុំមើលទៅថាមិនអាចទៅរួចទេ។»
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅក្នុងពិធីរំឭកខួប ៦៥ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជា ថា កម្ពុជា នឹងប្រឆាំងចំពោះការចេញសេចក្តីថ្លែងការណ៍រួមណាមួយរបស់អាស៊ាន ដែលគាំទ្រសាលដីការបស់តុលាការមជ្ឈត្តកម្ម (Permanent Court of Arbitration) ពាក់ព័ន្ធ នឹងជម្លោះនៅសមុទ្រចិនខាងត្បូង ព្រោះកម្ពុជា ចាត់ទុកថា វាគឺជាការឃុបឃិតនយោបាយដ៏អាក្រក់បំផុត ដែលលទ្ធផលអាចនឹងនាំទៅដល់ការបែកបាក់រវាងប្រទេសអាស៊ានគ្នាឯងផង និងរវាងអាស៊ាន និងចិន ផង។
ទាក់ទងនឹងបញ្ហានេះ លោក ឡុង គឹមឃន បញ្ជាក់ថា ប្រទេសនៅក្នុងអាស៊ានមួយចំនួនទៀត ក៏មិនគាំទ្រចិន ដែរ ដូចជាឡាវ និងថៃ ជាដើម តែគេមិនបង្ហាញជំហរសាធារណៈដូចរដ្ឋាភិបាលកម្ពុជា ទេ ដើម្បីរក្សាទំនាក់ទំនងរវាងប្រទេសក្នុងតំបន់ផង និងជប៉ុន ផង ព្រោះជប៉ុន គឺជាសម្ព័ន្ធមិត្តនឹងសហរដ្ឋអាមេរិក និងប្រទេសផ្សេងៗទៀត។ ម្យ៉ាងវិញទៀត ជម្លោះសមុទ្រចិនខាងត្បូងនេះ គឺធ្វើឲ្យជប៉ុន ខាតប្រយោជន៍ក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិ ព្រោះថាសមុទ្រចិនខាងត្បូង គឺជាការដឹកជញ្ជូនឆ្លងកាត់របស់ជប៉ុន ដ៏សំខាន់មួយ។
ក្នុងពេលទៅចូលរួមកិច្ចប្រជុំអាស៊ី-អឺរ៉ុប លើកទី១១ នៅប្រទេសម៉ុងហ្គោលី នោះ ចិន បានសន្យាផ្ដល់ជំនួយ ៦០០លានដុល្លារសហរដ្ឋអាមេរិកដល់រដ្ឋាភិបាលកម្ពុជា។ ទោះបីជាយ៉ាងនេះក្ដី ជប៉ុន គឺជាប្រទេសបានផ្ដល់ជំនួយឥណទានហិរញ្ញប្បទានឥតសំណង និងជំនួយបច្ចេកទេសច្រើនជាងគេបន្ទាប់ពីចិន៕

It comes with the territory, Grandpa Hun Sen! Just hang please - an expression to mean relax and take it easy as not to sue [intimidate, threaten, menace] people left and right as suggested by your entourage or your fast and furious response team calling it the law and order of CPP-Cambodia, please? And again please, not too much Nuoc Mam [fish sauce] especially the one from Phu Quoc or [Khmerily] Koh Tral either, because it can jack up your blood pressure Grandpa Hun Sen. You have to take good care of yourself, Grandpa Hun Sen. I wish nothing but the best in life for you Grandpa Hun Sen!!!
ReplyDeletehttp://www.vietworldkitchen.com/blog/2010/04/why-phu-quoc-fish-sauce-is-the-best.html
DeleteThat's the Nuoc Mam/Fish sauce that we are talking about?