លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ
ចូលរួមក្នុងកិច្ចប្រជុំបូកសរុបពីការអនុវត្តច្បាប់ចរាចរណ៍ដើម
ឆ្នាំ២០១៦ នាក្រសួងមហាផ្ទៃ កាលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦។
RFA/Brach Chev
|
មន្ត្រី ក្រសួង មហាផ្ទៃ ថា Memory Card ដែលយក ពីស្ដារម៉ាត បូកគោ នៅក្នុងដៃ សមត្ថកិច្ច
មន្ត្រី ជាន់ខ្ពស់ ក្រសួង មហាផ្ទៃ អះអាង ថា, អង្គចងចាំ ឬម៉េមម៉ូរី កាត (Memory Card) ដែលយកចេញ ពីកាមេរ៉ា សុវត្ថិភាព របស់ ស្តារម៉ាត (Star Mart) នៅស្ថានីយ ចាក់សាំង បូកគោនោះ គឺ ជាភស្តុតាង រឹងមាំមួយ ដែលអាច ឲ្យអាជ្ញាធរ សមត្ថ កិច្ចសន្និដ្ឋាន អត្តសញ្ញាណ ជនសង្ស័យ ដែលបាន បាញ់សម្លាប់ លោក កែម ឡី។
អ្នកនាំពាក្យ ក្រសួង មហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ប្រាប់តាម ទូរស័ព្ទ នៅថ្ងៃ ទី១២ កក្កដា ថា, អង្គចងចាំ ឬម៉េមម៉ូរីកាត នោះ មានរូបភាព នាពេល កើតហេតុ ដែលពុំ ដូចនឹងពាក្យ ចចាមអារ៉ាម ដែលថា កាមេរ៉ា សុវត្ថិភាព ពុំអាច ថតរូបភាព នោះ បានឡើយ៖ «ម៉េមម៉ូរី ហ្នឹង, យើង បានប្រមូលហើយ។ ពិតប្រាកដ ណាស់ ដែលថា ជាជនល្មើស ហ្នឹងមែន។»
អ្នកស្រី សុ ជីវី៖ «ព័ត៌មាន ចចាមអារ៉ាម ថា, ម៉េមម៉ូរី ហ្នឹង មើលមិនឃើញ។ តើ ពិតទេ?»
លោក ខៀវ សុភ័គ៖ «អូ! មិន មែនទេៗ។ អត់មាន ព័ត៌មាន ចឹងទេ។ សូម កុំធ្វើ ព័ត៌មានអី ដែលធ្វើ ឲ្យមតិ សាធារណជន លោក យល់ច្រឡំ។ បើ និយាយ ថា, មើល មិនឃើញ, វា ទៅជាព័ត៌មាន ដែលថា អាចទៅ ជាឃាតក សិប្បនិមិត្ត អីទៀត, នាំឲ្យ ពិបាក។ តាមពិត មិនចឹងទេ។»
បើ ទោះជា យ៉ាងណា លោក ខៀវ សុភ័គ ពុំ បានបញ្ជាក់ ទេ ថា, តើ អាជ្ញាធរ អាចបង្ហាញ រូបភាព ទាំងនោះ ជាសាធារណៈ នោះឡើយ ដោយលោក បញ្ជាក់ ថា, សំណុំរឿងនេះ កំពុង ឋិតក្នុង សមត្ថកិច្ច របស់ តុលាការ។ ហេតុនេះ ការបញ្ចេញ ព័ត៌មាន ទាំងឡាយ ជាសាធារណៈ ជាសេចក្ដី សម្រេច របស់ តុលាការ៕
No comments:
Post a Comment