Paris Peace Accords 23 Oct. 1991

Wednesday, July 13, 2016

[Vietnamization, Khmer Kampuchea Krom] ភ្ញាក់ផ្អើល​ នឹង​លិខិត ​របស់​ ហូ​ ជី​ មិ​ញ​ វីរបុរស​ យួន​ ទទួលស្គាល់ ​ទឹកដី​ កម្ពុជា​ក្រោម ​ជា​របស់​ខ្មែរ​ | Stunned to find letter of Ho Chi Minh acknowledging Kampuchea Krom territory as belonging to Khmer [T2P: please help confirm its authenticity and translation]

 http://www.dtn7.com/wp-content/uploads/2015/06/Ho-Chiming-letter.jpg

 Cambodia-map

ភ្ញាក់ផ្អើល​ នឹង​លិខិត ​របស់​ ហូ​ ជី​ មិ​ញ​ វីរបុរស​ យួន​ ទទួលស្គាល់ ​ទឹកដី​ កម្ពុជា​ក្រោម ​ជា​របស់​ខ្មែរ​

 Deum Tnot News | 29 June 2015
 
ខណៈ​បញ្ហា​ បូរណភាព​ ទឹកដី ​រវាង​ ខ្មែរ​ និង​យួន​ កំពុង​ កើន​កម្តៅ​ នា​ឆ្នាំ​២០១៥​នេះ​, ស្រាប់តែ​ នៅ​ក្នុង​បណ្តាញ​ ព័ត៌មាន​ សង្គម​ Facebook​ ដ៏​ពេញ​និយម​ មានការ ​ភ្ញាក់ផ្អើល​ ទៅ​នឹង​លិខិត​  របស់​លោក​ ហូ​ ជី​មិ​ញ​ (Ho​ Chi​ Minh)​ ជា​វីរបុរស ​យួន​ កាល​នៅ​រស់រាន​ មានជីវិត​ បាន​ទទួល ស្គាល់​ ថា​ ទឹកដី​ ខ្មែរក្រោម​ ជា​របស់​ខ្មែរ​, ហើយ​ សន្យា​ប្រគល់ ​ឲ្យ​ខ្មែរ​វិញ​។​
 
​ប្រិ​យ​មិត្ត​ អ្នកលេង​ Facebook​ បាន​ធ្វើការ​ បកប្រែ ​ខ្លឹមសារ​ លិខិត​ចុះ​ថ្ងៃ​ ទី​៣​ ខែឧសភា​ ឆ្នាំ​១៩៤៥​ របស់​លោក​ ហូ​ ជី ​មិ​ញ​ វីរបុរស​ យួន ​កាល​នៅ​រស់​ ដូច​ខាងក្រោម​៖
 

សូម​ គោរព ប្រជាជន​ ខ្មែរក្រោម​ និង​អរគុណ​ ជា​អនេកប្បការ​!​ ខ្ញុំ​  ហូ​ ជី​ មិ​ញ​ តាង​នាម​ ឲ្យ​ប្រមុខ​ សាធារណរដ្ឋ​ ប្រជាធិបតេយ្យ​ វៀតណាម​, សូម​ ប្រកាស​ ជា​ឧឡា​រិ​ក ថា​៖
 
១.  ទឹកដី​ ដែល​យើងខ្ញុំ​ តែងតែ​ ហៅ​ថា​ វៀតណាម​ ខាងត្បូង​, បារាំង​ ហៅ​ថា​ កូសាំងស៊ីន​ តាម​ពិត​ គឺជា​ទឹកដី​ របស់​ កម្ពុជាក្រោម។​
 
២.​ ទឹកដី​ កម្ពុជាក្រោម​ នេះ​ ឋិត​នៅ​ក្រោម​ ការ​គ្រប់គ្រង​ ព្រមទាំង​ ជា​កម្មសិទ្ធិ​ របស់​ ប្រជាជន​ កម្ពុជាក្រោម​។​
 
៣.  ជាមួយ នឹង​ការ​ពិត​នេះ​ ជនជាតិ​ វៀតណាម​ ទាំងអស់​ ដែល​រស់នៅ​ លើ​ទឹកដី​ កម្ពុជាក្រោម​ គ្រាន់តែ​ មក​តាំង​  ទីលំនៅ​បណ្តោះអាសន្ន​, មិន​មាន​ សិទ្ធិ​ សម្រេច​អ្វី​ ទាក់ទង​ ទៅ​នឹង​ បូរណភាព​ និង​សិទ្ធិ​ ជា​ម្ចាស់​ ទឹកដី​ នោះ​ទេ​។​  ប្រជាជន​ វៀតណាម,យើងខ្ញុំ​ ជំពាក់​គុណ​ ជា​និច្ច​ ដល់​ការ​ជួយ​ ជ្រោមជ្រែង​  យើងខ្ញុំ​ នៅ​លើ​ទឹកដី​ នេះ​។​  យើងខ្ញុំ​ សូម​ សន្យា​ថា​ នឹង​ស្មោះត្រង់​ ទៅ​នឹង​ ផលប្រយោជន៍ ​របស់​ អស់លោក​ អ្នក​ នៅ​លើ​ទឹកដី​ ជា​បូរណភាព​ របស់​ លោក​អ្នក​!​ 

ហាណូយ​,​ ៣​/៥​/៤៥​
 ហូ​ ជី​ មិ​ញ​

​ក្រុម​ អ្នកលេង​ Facebook​ បាន​លើក​ឡើង​ ដែរ​ ថា​, ហូ​ ជី​ មិ​ញ​ ទទួលស្គាល់​ ទឹកដី​ ខ្មែរក្រោម​ ជា​របស់​ខ្មែរ,​ ហើយ​ សន្យា​ប្រគល់​ ឲ្យ​ខ្មែរ​វិញ​ ដោយ​យួន ​ដែល​រស់នៅ​ លើ​ទឹកដី​ ខ្មែរក្រោម,​ គឺ ​រស់នៅ​ ជា​បណ្តោះអាសន្ន​ ទេ​។​  ប៉ុន្តែ​ ពេល​យួន ​កុ​ម្មុ​យ​និ​ស្ត​ ឈ្នះ​សង្គ្រាម​ នៅ​ឆ្នាំ​១៩៧៥​, សហការី​ មេដឹកនាំ​ យួន​ បាន​បំភ្លេច​ កិច្ចសន្យា​នេះ​, ហើយ​ និយាយ​ ចំអក ​ឲ្យ​ខ្មែរ​វិញ​ ថា​៖​ ចង់បាន ​ដី​ខ្មែរក្រោម​ ទៅ​យក​ ពី​ ហូ​ ជី​មិ​ញ​ ចុះ​ (sic!)។​
 
មិន​ ទាន់​មាន ​ប្រភព​ ជាក់លាក់​ ណាមួយ​ បញ្ជាក់​ថា​ នេះ​ ជា​លិខិត​ ពិតប្រាកដ ​របស់​ ហូ​ ជី​មិ​ញ​ វីរបុរស​យួន​ និង​ត្រូវ​ បាន​បកប្រែ​ ខ្លឹមសារ​ ជា​ផ្លូវការ ​នៅឡើយ​ទេ​៕​ [T2P Media translation: This letter of Vietnamese hero Ho Chi Minh has yet to be confirmed of its genuine source and the translation has yet to be officially confirmed for its accuracy.]


No comments:

Post a Comment