ចៅក្រម សាលាដំបូង រាជធានី ភ្នំពេញ បិទ ការស៊ើបសួរ លើសំណុំរឿង លោក កឹម សុខា
RFA / វិទ្យុ អាស៊ី សេរី | ៥ កក្កដា ២០១៦
ចៅក្រមស៊ើបសួរ នៃសាលាដំបូង រាជធានីភ្នំពេញ
បានសម្រេច បិទ ការស៊ើបសួរ លើសំណុំរឿង ប្រធានស្តីទី គណបក្ស សង្គ្រោះជាតិ លោក កឹម សុខា ពាក់ព័ន្ធ នឹងបទ «បដិសេធ ក្នុងការ ចូលខ្លួន»។ រីឯ គណបក្ស សង្គ្រោះជាតិ នៅតែ ចាត់ទុក ចំណាត់ការ របស់ តុលាការ ថា មានចរិត នយោបាយ។
សំណុំរឿង លោក កឹម សុខា
ពាក់ព័ន្ធ នឹងការបដិសេធ មិនចូលខ្លួន បំភ្លឺ ក្នុងនាម ជាសាក្សីនោះ
ត្រូវ បានតុលាការ ចាត់វិធានការ ទៅមុខ ជាបន្តបន្ទាប់
រហូត ដល់ប្ដូរ បទចោទ ទៅជាបទប្រព្រឹត្ត បទល្មើស ជាក់ស្ដែង ទៀតផង
ក្រោយ ពីលោក មិនចូលខ្លួន នៅចំពោះ មុខតុលាការ ម្ដង ជាពីរដង នោះ។
លិខិតជូនដំណឹង ចុះថ្ងៃ ទី១ ខែកក្កដា
ដែលវិទ្យុ អាស៊ី សេរី ទទួលបាន នៅថ្ងៃ ទី៥ ខែកក្កដា ឲ្យដឹង ថា,
ចៅក្រម ស៊ើបសួរ នៃសាលាដំបូង រាជធានី ភ្នំពេញ លោក ថាន់ ឡេង
បានសម្រេច បិទការស៊ើបសួរ លើសំណុំរឿង លោក កឹម សុខា។ លិខិតនេះ
មិនបញ្ជាក់ អំពី ចំណាត់ការ បន្ត យ៉ាងណា នោះទេ។
អ្នកនាំពាក្យ សាលាដំបូងរាជធានីភ្នំពេញ លោក លី សុផានណា បានឲ្យដឹងតាមបណ្ដាញទំនាក់ទំនងតេឡេក្រាម (Telegram) ថា ក្រោយពីជូនដំណឹងពីការបិទការស៊ើបសួរដល់ជនត្រូវចោទនោះ ចៅក្រមស៊ើបសួរត្រូវបញ្ជូនសំណុំរឿងទៅព្រះរាជអាជ្ញា ដើម្បីធ្វើសេចក្តីសន្និដ្ឋានស្ថាពរ។
រីឯអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម
សុវណ្ណ នៅតែចាត់ទុកដំណើរការរឿងក្តីលោក កឹម សុខា
នេះថាជារឿងនយោបាយ។ ដូច្នេះលោកគ្មានអ្វីឆ្លើយតបទៅតុលាការនោះទេ
គឺមានតែមធ្យោបាយជួបចរចាជាមួយគណបក្សកាន់អំណាចប៉ុណ្ណោះ
ទើបអាចបញ្ចប់រឿងគ្រប់យ៉ាងបាន។
មេធាវីដើមបណ្ដឹងរដ្ឋប្បវេណីនៃសាលាក្តីខ្មែរ
ក្រហម លោក ហុង គឹមសួន បង្ហាញការយល់ឃើញថា តាមនីតិវិធី
ក្រោយចៅក្រមបិទបញ្ចប់ការស៊ើបសួរនោះ សំណុំរឿងលោក កឹម សុខា
អាចនឹងត្រូវបញ្ជូនទៅជំនុំជម្រះនៅពេលខាងមុខ។
កាលពីថ្ងៃទី២៦ ខែឧសភា លោក កឹម សុខា
ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ថា
បានប្រព្រឹត្តបទល្មើសជាក់ស្ដែងមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ
បន្ទាប់ពីលោកបានបដិសេធមិនចូលខ្លួនទៅបំភ្លឺចំនួន
២លើកក្នុងសំណុំរឿងសញ្ចារកម្ម ពាក់ព័ន្ធនឹងអ្នកនាង ខុម ចាន់តារាទី
ហៅ ស្រីមុំ។ ករណីចោទប្រកាន់ពីបទល្មើសជាក់ស្ដែងនេះ លោក កឹម សុខា
បានសម្រេចទៅស្នាក់នៅក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិ
អស់រយៈពេលជាងមួយខែមកហើយ ក្រោយពីមានការប៉ុនប៉ងចាប់ខ្លួនលោក។
លោកមេធាវី ហុង គឹមសួន មានប្រសាសន៍ថា
លោកហាក់ដូចជាមិនយល់ចំពោះតុលាការដែលចោទប្រកាន់លោក កឹម សុខា
ពីបទបដិសេធមិនចូលខ្លួន ថាជាបទល្មើសជាក់ស្តែងឡើយ៖ «»។
មាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ ចែងថា
បទបដិសេធក្នុងការចូលខ្លួននោះ
គឺរាល់បុគ្គលណាដែលត្រូវបានកោះហៅឲ្យមកឆ្លើយជាសាក្សីនៅមុខ
អយ្យការ ឬចៅក្រមស៊ើបសួរ ឬមុខតុលាការព្រហ្មទណ្ឌ
ហើយមិនព្រមចូលខ្លួនតាមដីកាកោះហៅដោយគ្មានហេតុសមស្រប
ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ខែទៅ ៦ខែ
និងពិន័យជាប្រាក់ពី ១សែនរៀលទៅ ១លានរៀល។
កាលពីថ្ងៃទី៤ ខែកក្កដា
សាលាឧទ្ធរណ៍បានច្រានចោលបណ្ដឹងសុំមោឃភាព
ឬបញ្ឈប់នីតិវិធីលើប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា
ហើយបញ្ជូនសំណុំរឿងនេះឲ្យសាលាដំបូងរាជធានីភ្នំពេញ
បន្តចំណាត់ការរបស់ខ្លួនដដែល។ ការច្រានចោលនេះ
ត្រូវបានអ្នកវិភាគយល់ថា ជារឿងនយោបាយ។
ម៉្លោះហើយសំណុំរឿងគួរតែត្រូវដោះស្រាយតាមបែបនយោបាយ
ដោយការចរចាគ្នារវាងភាគីគណបក្សប្រឆាំង និងគណបក្សកាន់អំណាច។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា
មានប្រសាសន៍ថា ការចរចាបញ្ចប់ជម្លោះនយោបាយ
គឺជាសារមួយដ៏សំខាន់ដែលប្រាប់ទៅប្រជាពលរដ្ឋថា កម្ពុជា
មានឯកភាពជាតិ ហើយបរទេសដែលនៅជិតខាង
ក៏មិនអាចកេងចំណេញពីការបែកបាក់ជាតិរបស់កម្ពុជា នោះដែរ៕
No comments:
Post a Comment