Paris Peace Accords 23 Oct. 1991

Tuesday, July 5, 2016

បក្ស​ កាន់​អំណាច ​ប្រ​កាន់ជំហរ មិន​ចរចា ខណៈ បក្ស​ប្រ​ឆាំង នៅតែ ព្យាយាម​ រកផ្លូវ​ចរចា | Party in power adheres to its stance of no negotiation even as opposition party seeks negotiation pathway



បក្ស​ កាន់​អំណាច ​ប្រ​កាន់ជំហរ មិន​ចរចា ខណៈ បក្ស​ប្រ​ឆាំង នៅតែ ព្យាយាម​ រកផ្លូវ​ចរចា

VOD / វីអូឌី |  កក្កដា ២០១៦


គណបក្ស ប្រជាជនកម្ពុជា ប្រកាន់ជំហរ ថា នឹងពុំមាន ការជួបចរចា ជាមួយ គណបក្ស សង្គ្រោះជាតិ លើរបៀបវារៈ  ឲ្យមាន ការសម្របសម្រួល និងបញ្ចប់បណ្តឹង នៅតុលាការ នោះទេ ដោយថា, គណបក្សនេះ មិនអាច ជ្រៀតជ្រែក កិច្ចការ របស់ តុលាការ បាន នោះទេ។

អ្នកនាំពាក្យ គណបក្ស ប្រជាជន កម្ពុជា លោក សុខ ឥសាន ប្រាប់វីអូឌី តាមទូរស័ព្ទ នៅថ្ងៃអង្គារ  នេះថា, រហូត មកដល់ ពេលនេះ គណបក្សប្រឆាំង មិន ទាន់បាន ដាក់លិខិត ផ្លូវការ ឬហៅ ទូរស័ព្ទ មកគណបក្ស ប្រជាជន កម្ពុជា ដើម្បី ស្នើចរចា នៅឡើយទេ។  លោក បន្តថា, លោក គ្រាន់តែ បានឭ ពីការចង់ជួប ចរចា តែ តាមប្រព័ន្ធ ផ្សព្វផ្សាយ តែប៉ុណ្ណោះ។

ទោះ យ៉ាងនេះក្តី លោក សុខ ឥសាន អះអាង ថា, គ្មាន ទេ។   ការចរចារ ដែលលើក របៀបវារៈ ឲ្យមាន ការដោះលែង ឬបញ្ចប់បណ្តឹង របស់ តុលាការ លើមន្ត្រី គណបក្សប្រឆាំង ដោយលោក ថា, គណបក្សប្រជាជន កម្ពុជា មិនមាន អំណាច ឬមិនអាច ប៉ះពាល់ អំណាច តុលាការ នោះទេ។  លោក បន្ថែមថា៖ អត់ទេ [ចំពោះការ] បើកចំហ [ចរចា] ហ្នឹង ក្រោយពេល តុលាការ បញ្ចប់រឿង របស់គាត់… តាមនីតិវិធី ចំពោះ ជនល្មើសច្បាប់ មិនអាច ចរចា ឥឡូវ បានទេ។  វា នាំមាន  ឥទ្ធិពលលើតុលាការ… វា អត់មាន កម្មវត្ថុ អី ក្រៅពីហ្នឹងទេ។   គាត់ លើកចរចា ដើម្បី ដោះលែង អ្នកជាប់ទោស។  អាហ្នឹង ទៅយ៉ាង ម៉េចរួច

កាលពីថ្ងៃ ទី១៣ ខែមិថុនា ក្នុងពិធី ចែកសញ្ញាបត្រ ដល់និស្សិត សាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ, សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែង ថា នឹងមិនមាន ការចរចា ណាមួយ រវាង គណបក្ស ទាំងពីរ លើបញ្ហា ដែលស្ថិតនៅ ដែនសមត្ថកិច្ច របស់ តុលាការ។  សម្តេច បញ្ជាក់ ថា, ការចរចា អាច ធ្វើឡើង គឺ ការពិភាក្សា ធ្វើច្បាប់ ផ្សេងៗ ដែលលោក , ថា លោក នឹងស្វាគមន៍។

បើ ទោះបីជា គណបក្ស ប្រជាជន កម្ពុជា ប្រកាន់ជំហរ យ៉ាងនេះក្តី, អ្នកនាំពាក្យ គណបក្ស សង្គ្រោះជាតិ លោក យឹម សុវណ្ណ លើកឡើង ថា, គណបក្ស សង្គ្រោះជាតិ នៅតែ ព្យាយាម និងសង្ឃឹម ថា នឹងមាន ការជួប ចរចាគ្នា រវាង បក្សទាំងពីរ។  លោក ថា, បើសិនជា គ្មាន ដំណោះស្រាយ នយោបាយទេ នឹងធ្វើ ឲ្យកម្ពុជា ខាត បង់ទាំង ជំនួយ បរទេស និងទទួល រងការរិះគន់ ចំពោះ ការបោះឆ្នោត នាពេល ខាងមុខ។  លោកបន្ថែម ថា៖ ខ្ញុំ នៅតែ មានសង្ឃឹម, ហើយ គណបក្ស សង្គ្រោះជាតិ នៅតែ ព្យាយាម, នៅតែ សង្ឃឹមថា នឹងមាន ដំណោះស្រាយ ក្នុងពេល ឆាប់ៗ ដើម្បី ឲ្យស្ថានការណ៍ វិលទៅរក ភាពប្រក្រតីវិញ។  យើង បានទំនាក់ទំនង ស្ទាបស្ទង់គ្នា ខ្លះៗហើយ។  ឥឡូវ កំពុង គិតពិចារណា យ៉ាងម៉េង ធ្វើឲ្យមាន ដំណោះស្រាយ មួយពិតប្រាកដ។  បើ សិនជា អត់មាន ដំណោះស្រាយ ទេ, ជាប់គាំង ការបោះឆ្នោត ទៅមិនរួច, គ្មាន ជំនួយ បរទេស៖ ប៉ះពាល់ ដល់សេដ្ឋកិច្ច, ប៉ះពាល់ ដល់ភាព ស្របច្បាប់ រដ្ឋាភិបាល ដែលនឹងកើត នៅពេល ខាងមុខហ្នឹង។   អ៊ីចឹង ប្រជាពលរដ្ឋយើង ជាអ្នករងគ្រោះ

ទាក់ទងនឹងការចរចានេះដែរ កាលពីម្សិលមិញ លោក កឹម សុខា បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកថាគណបក្សសង្គ្រោះជាតិនៅតែទាមទារឲ្យមានការជួបចរចាគ្នារវាងគណបក្សជាប់ឆ្នោតទាំងពីរ។ លោកសរសេរទៀតថាគណបក្សរបស់លោកបានបោះដៃទៅកាន់គណបក្សកាន់អំណាចហើយដែរ តែថានៅមិនទាន់ទទួលបានចម្លើយវិជ្ជមានណាមួយនៅឡើយ។

គួរបញ្ជាក់ថាស្ថានភាពនយោបាយកម្ពុជាសព្វថ្ងៃត្រូវបានអង្គការជាតិ អន្តរជាតិ និងគណបក្សប្រឆាំងចាត់ទុកថាកំពុងតែឡើងកម្តៅនិងមានវិបត្តិ ខណៈដែលមន្ត្រីសង្គមស៊ីវិលនិងមន្ត្រីគណបក្សប្រឆាំងខ្លះកំពុងជាប់ឃុំ ខ្លះកំពុងជាប់បណ្តឹងនៅតុលាការនិងខ្លះទៀតកំពុងគេចពីការចាប់ខ្លួន។ ទោះយ៉ាងណា គណបក្សកាន់អំណាចអះអាងជារឿយៗថាកម្ពុជាមិនមានវិបត្តិនយោបាយដូចការលើកឡើងរបស់បក្សប្រឆាំងនោះទេនិងថាអ្នកដែលជាប់បណ្តឹងនៅតុលាការគឺជាការល្មើសច្បាប់របស់អ្នកទាំងនោះប៉ុណ្ណោះ៕


No comments:

Post a Comment