តុលាការ រាជធានីភ្នំពេញ សម្រេចបន្ត ការសាកសួរ លើជនសង្ស័យ ដែលបាញ់សម្លាប់ លោក កែម ឡី
VOA / វីអូអេ |
ភ្នំពេញ —
ខណៈពេល ដែលក្រុមគ្រួសារ សាច់ញាតិ្ត និងអ្នកគោរព ស្រឡាញ់ លោក កែម ឡី កំពុង តែ ធ្វើបុណ្យ តាមព្រះពុទ្ធ សាសនា នៅវត្តក្តីចាស់ នៃរាជធានី ភ្នំពេញ នៅថ្ងៃអង្គារ ទី១២ ខែកក្កដានេះ, សាលាដំបូង រាជធានី ភ្នំពេញ បានសម្រេច បន្ត សាកសួរ ជនសង្ស័យ ដែលបាន បាញ់សម្លាប់ លោក កែម ឡី អ្នកវិភាគ កិច្ចការ អភិវឌ្ឍន៍ សង្គម ដ៏មាន ប្រជាប្រិយភាព មួយរូប កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ។ ការសាកសួរ ជនសង្ស័យ នៅថ្ងៃ ទីពីរនេះ គឺ មានអស់រយៈពេល ជិត៨ម៉ោង។ តែ បើ តាមលោក លី សុផាន់ណា អ្នកនាំពាក្យ សាលាដំបូង រាជធានី ភ្នំពេញ បានឲ្យដឹង ថា តុលាការមិនទាន់សម្រេច ចោទជននេះ នៅឡើយទេ ដោយតុលាការ កំពុងប្រមូលផ្ដុំ ឯកសារ និងភ័ស្តុតាង ដែលផ្ដល់ ដោយស្នងការ ប៉ូលិស រាជធានីភ្នំពេញ, ហើយ នឹងត្រូវការ ពេលវេលា ពិនិត្យ និងស៊ើបអង្កេត បន្ថែមទៀត។
លោក លី សុផាន់ណា ដែលជាព្រះរាជអាជ្ញារងបានថ្លែងប្រាប់អ្នកសារព័ត៌មានថា អយ្យការសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនល្មើសដែលបាញ់សម្លាប់លោក កែម ឡី ទៅឃុំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃអង្គារនេះ និងត្រូវនាំខ្លួនសាកសួរ និងសម្រេចការចោទប្រកាន់នៅថ្ងៃពុធ ទី១៣ ខែកក្កដាបន្តទៀត។ លោក លី សុផាន់ណា ជាតំណាងអយ្យការទទួលចាត់ការសំណុំរឿងនេះបានឲ្យដឹងថា ការសួរចម្លើយនេះបានផ្តល់ប្រយោជន៍ និងតម្រុយជាច្រើនសម្រាប់ការស៊ើបអង្កេត និងការចោទប្រកាន់នៅក្នុងរឿងក្តីនេះ។
ជនសង្ស័យ ខាងលើនេះ ត្រូវ បណ្តាញព័ត៌មាន ក្នុងស្រុក មួយចំនួន បញ្ជាក់ថា ឈ្មោះ អឿត អាង អាយុ៤៤ឆ្នាំ មានទីលំនៅ នៅក្នុងភូមិ ទន្លេស ឃុំនគរភៀស ស្រុកអង្គរជុំ ខេត្តសៀមរាប។ ជនសង្ស័យ រូបនេះ ត្រូវ សារព័ត៌មាន ក្នុងស្រុក រាយការណ៍ ថា, ធ្លាប់ធ្វើ ជាទាហាន, បួសជាសង្ឃ នៅឆ្នាំ២០១២, ហើយ ត្រូវ បានផ្សឹក នៅឆ្នាំ២០១៤ ដោយសារ ជននេះ ធ្លាប់យក កាំភ្លើង គំរាម ព្រះសង្ឃ ដទៃទៀត នៅក្នុងវត្តអារាម៕

No comments:
Post a Comment