Paris Peace Accords 23 Oct. 1991

Friday, July 22, 2016

នាយក​រដ្ឋមន្ត្រី​ បញ្ជា​ ឲ្យ​ដក​ហូត​ កម្មសិទ្ធិ​ដី​ ដែល​ពាក់ព័ន្ធ​ ដី​ព្រៃ​កោងកាង​ តាម​ខេត្ត​ ជាប់​សមុទ្រ | PM orders retrieval of land titles involving mangrove forests in sea bordering provinces

នាយក​រដ្ឋមន្ត្រី​ បញ្ជា​ ឲ្យ​ដក​ហូត​ កម្មសិទ្ធិ​ដី​ ដែល​ពាក់ព័ន្ធ​ ដី​ព្រៃ​កោងកាង​ តាម​ខេត្ត​ ជាប់​សមុទ្រ

RFA / វិទ្យុ អាស៊ី សេរី | ២១ កក្កដា ២០១៦

ហ៊ុន សែន សម្ពោធ​​អគារ​​សាលាក្រុង ២០១៦ ៨៥៥
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​អគារ​រដ្ឋបាល​ថ្មី របស់​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Brach Chev
RFA/Brach Chev

មន្ត្រី​ សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ សាទរ​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ចេញ​ បទបញ្ជា ​ឲ្យ​រដ្ឋមន្ត្រី​ ក្រសួង ​រៀបចំ​ ដែនដី និង​ក្រសួង​ កសិកម្ម ពិនិត្យ​ ឈាន​ដល់​ និរាករណ៍ ឬ​លុប​ប័ណ្ណ​ កម្មសិទ្ធិ និង​ឯកសារ​ បញ្ជាក់​កម្មសិទ្ធិ​ ដីធ្លី​ ផ្សេង​ទៀត ​ដែល​មាន​ ការ​ពាក់ព័ន្ធ​ដី​ ព្រៃ​កោងកាង​ នៅ​តាម​ខេត្ត​ ជាប់​ឆ្នេរ​សមុទ្រ​ ចំនួន​៤។

លិខិត​ចុះ​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០១៦ របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី មាន​ចុះ​ហត្ថលេខា និង​បោះ​ត្រា​រដ្ឋលេខាធិការ លោក ស៊ូ ភិរិន្ទ បាន​ជម្រាប​ជូន​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី និង​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​របាយការណ៍​ស្ដីពី​ស្ថានភាព​ព្រៃ​កោងកាង​នៅ​តាម​ តំបន់​ឆ្នេរ​នៃ​ប្រទេស​កម្ពុជា។

យោង​តាម​ចំណារ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៦ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ជម្រាប​ជូន​លោក ជា សុផារ៉ា លើ​ករណី​របាយការណ៍​ស្ដីពី​ស្ថានភាព​ព្រៃ​កោងកាង​នៅ​តាម​តំបន់​ឆ្នេរ​នៃ​ ប្រទេស​កម្ពុជា ដោយ​ផ្តល់​មតិ​សំខាន់​ទៅ​លើ​ចំណុច​ទី​២ គឺ​និរាករណ៍ ឬ​ដក​ហូត​ប័ណ្ណ​កម្មសិទ្ធិ​កាន់​កាប់​អចលនវត្ថុ វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ និង​លិខិត​បញ្ជាក់​ការ​កាន់​កាប់​ដី​របស់​មន្ទីរ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​អាជ្ញាធរ​ដែនដី​ខេត្ត​ជាប់​សមុទ្រ​ទាំង​៤ មាន​ខេត្ត​កំពត ខេត្ត​កែប ខេត្ត​ព្រះសីហនុ និង​ខេត្ត​កោះកុង ដែល​មាន​ការ​ពាក់ព័ន្ធ​ដី​ព្រៃ​កោងកាង។

លិខិត​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​យោង​តាម​ចំណារ​របស់​ប្រមុខ​រាជ​ រដ្ឋាភិបាល​ពេល​នេះ ទទួល​បាន​ការ​សាទរ​ពី​មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​នៅ​តាម​ខេត្ត​ជាប់​សមុទ្រ​ទាំង​៤។ ក្រុម​ប្រជាពលរដ្ឋ​សំណូមពរ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី និង​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ត្រូវ​កោះ​ហៅ​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ឃុបឃិត​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន ​ឯកជន ទៅ​លើ​ដី​ព្រៃ​កោងកាង​របស់​រដ្ឋ ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​មក​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។

ឆ្នេរ​សមុទ្រ​ឃុំ​បិតត្រាំង ព្រះសីហនុ ២០១៦ ៨៥៥
១០-កុម្ភៈ-២០១៦៖ ទីតាំង​ដី​ឆ្នេរ​សមុទ្រ ស្ថិត​ក្នុង​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែល​ត្រូវ​បាន​គេ​ចាក់​ដី​រំលោភ​យក​ធ្វើ​កម្មសិទ្ធិ និង​បំផ្លាញ​ដល់​ព្រៃ​កោងកាង​ជា​ជម្រក​មច្ឆា​សមុទ្រ។ RFA/Den Ayuthyea
ក្រុម​ប្រជាពលរដ្ឋ និង​ជា​អ្នក​នេសាទ​សមុទ្រ​មួយ​ចំនួន​នៅ​ឃុំ​បិតត្រាំង ឃុំ​រាម និង​ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ថ្លែង​គាំទ្រ​ប្រមុខ​ដឹក​នាំ​ដែល​មាន​ចំណាត់ការ​ឈាន​ដល់​ដក​ហូត ឬ​និរាករណ៍​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ដែល​មន្ត្រី​មាន​អំណាច និង​ឈ្មួញ​មាន​ទ្រព្យ បាន​ឃុបឃិត​ធ្វើ​ប្លង់​រំលោភ​យក​ដី​ព្រៃ​កោងកាង​នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ​ នៅ​ពេល​នេះ៖ «បងប្អូន​ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​ថ្ម​ធំ​នេះ ទឹក​លិច គាត់​អត់​មាន​អាជីវកម្ម​អី​ទេ។ អ៊ីចឹង​សូម​ជួយ​ដោះស្រាយ កុំ​យក​តំបន់​ព្រៃ​ទឹក​លិច​នេះ​យក​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន សូម​ទុក​ជា​សមូហភាព​សម្រាប់​ប្រជាជន​ទូទៅ»

ចំណែក​មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត ​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ក៏​បង្ហាញ​ទស្សនៈ​គាំទ្រ​ចំពោះ​ចំណាត់ការ​ដ៏​មាន​ប្រយោជន៍​របស់​ប្រមុខ​ដឹក​ នាំ ដែល​ជួយ​ការពារ និង​ទប់ស្កាត់​សកម្មភាព​រំលោភ​ដី​ព្រៃ​កោងកាង​រាប់​ពាន់​ហិកតារ ជា​ជម្រក​ត្រី​សមុទ្រ​បន្ត​ពូជ ឈាន​ដល់​និរាករណ៍ ឬ​លុប​ចោល​ប័ណ្ណ​កម្មសិទ្ធិ​ពី​ឯកជន មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង និង​អភិរក្ស​នៅ​ពេល​នេះ។ លោក​ចោទ​អតីត​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ និង​អភិបាល​ខេត្ត​ប៉ុន្មាន​អាណត្តិ​កន្លង​មក​នេះ ថា​ជា​អ្នក​មាន​កំហុស​ឆ្គង​ធ្ងន់ធ្ងរ​ក្នុង​ការ​ឃុបឃិត​ចេញ​ប្លង់​ កម្មសិទ្ធិ​ទៅ​លើ​ដី​ព្រៃ​កោងកាង ដី​តំបន់​ឆ្នេរ​សមុទ្រ និង​ដី​បឹង​អូរ​ធម្មជាតិ ដោយ​អនុវត្ត​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​កម្ពុជា។

ត្រង់​ចំណុច​នេះ លោក ប៊ួន ណារិទ្ធិ បាន​ស្នើ​ដល់​ប្រមុខ​ដឹក​នាំ​រាជ​រដ្ឋាភិបាល និង​ថ្នាក់​ដឹក​នាំ​ក្រសួង​រៀបចំ​ដែនដី ត្រូវ​កោះ​អញ្ជើញ​អ្នក​មាន​ឈ្មោះ​ជាប់​ពាក់ព័ន្ធ​ការ​ចេញ​ប្លង់​កម្មសិទ្ធិ​ នៅ​លើ​ដី​ចំណី​ព្រៃ​លិច​ទឹក ឬ​ដី​ព្រៃ​កោងកាង ដី​ចំណី​ឆ្នេរ​សមុទ្រ និង​ដី​បឹង​អូរ​ធម្មជាតិ​ជាដើម ឲ្យ​មក​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់៖ «ខេត្ត ​ព្រះសីហនុ យើង​នេះ ចំណុច ​ដែល​កំពុង​ គំរាមកំហែង​ និង​ឈាន​ ដល់​បាត់បង់​ ដោយសារ​ ប្លង់​កម្មសិទ្ធិ​ មួយ​ចំនួន​ហ្នឹង គឺ​ មាន​ដូចជា​ នៅ​បឹង កង្កែប មាន​រាប់​សិប​ប្លង់, ហើយ ​នៅ​ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ មាន​ចាក់​ដី​ លុប​ព្រៃ​ កោងកាង​ដែរ  នៅ​ឆ្នេរ ​អូរត្រេះ ក៏​មាន​ដែរ។  ឃើញ​ មាន​អាជ្ញាធរ ​ចុះ​ពិនិត្យ​ ដល់​ទីតាំង​ មួយ​ចំនួន​ដែរ ប៉ុន្តែ ​មិន​មាន ​វិធានការ​ ទប់ស្កាត់​ទេ ដោយ​ម្ចាស់​ដី​ ទាំង​នោះ​ បង្ហាញ​ប្លង់​ កម្មសិទ្ធិ​ ចេញ​ ដោយ​មន្ត្រី​ សុរិយោដី ឬ​ភូមិបាល​ មួយ​ចំនួន​ នៅ​ពេល​ កន្លង​មក ធ្វើ​ឲ្យ​មាន​ ការ​បាត់បង់ ​ព្រៃ​លិច​ទឹក ឬ​ព្រៃ​កោងកាង ​ជា​បន្ត​បន្ទាប់»


ស្រដៀង​គ្នា​នេះ​ដែរ ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ឬ​ហៅ​កាត់​ថា ស៊ី.អ៊ិន.រ៉ូ (CNRO) សាខា ​ខេត្ត​ព្រះសីហនុ លោក សុខ សុខុម ប្រកាស​គាំទ្រ​ពេញ​ទំហឹង​ចំពោះ​ចំណាត់ការ​របស់​ប្រមុខ​ដឹក​នាំ ដែល​ដាក់​ឲ្យ​រដ្ឋមន្ត្រី​ក្រោម​ឱវាទ​ពិនិត្យ​ទៅ​លើ​ការ​ចេញ​ប្លង់​ កម្មសិទ្ធិ​លើ​ដី​ព្រៃ​កោងកាង​នា​ខេត្ត​ជាប់​សមុទ្រ​ទាំង​៤ ដើម្បី​ឈាន​ដល់​និរាករណ៍ ឬ​លុប​ចោល​ប័ណ្ណ​កម្មសិទ្ធិ​ទាំង​នោះ។

យ៉ាង​នេះ​ក្តី លោក សុខ សុខុម ថ្លែង​ថា នឹង​រង់ចាំ​មើល​សកម្មភាព​ចុះ​អនុវត្ត​ការងារ​នេះ​របស់​រដ្ឋមន្ត្រី​ក្រសួង​ រៀបចំ​ដែនដី និង​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ថា​តើ​មាន​ប្រសិទ្ធភាព​ឈាន​ដល់​ដក​ហូត​ដី​ព្រៃ​លិច​ទឹក ឬ​ដី​ព្រៃ​កោងកាង ដែល​បុគ្គល​ឯកជន​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​នា​ ខេត្ត​ព្រះសីហនុ ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​រំលោភ​យក​ដី​រដ្ឋ​កន្លង​មក​មាន​ប្រសិទ្ធភាព​ត្រឹម​ កម្រិត​ណា?

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ បង្ហាញ​ទស្សនៈ​ថា ដី​ព្រៃ​កោងកាង ឬ​ដី​ព្រៃ​លិច​ទឹក​ជា​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ដែល​ត្រូវ​អាជ្ញាធរ​ជំនាញ​តាម​ខេត្ត​នីមួយៗ ឃុបឃិត​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ឯកជន​កន្លង​មក ត្រូវ​តែ​រដ្ឋាភិបាល​រឹប​អូស​មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង និង​អភិរក្ស​ព្រៃ​កោងកាង​ទុក​សម្រាប់​ជម្រក​ត្រី​សមុទ្រ​បន្ត​ពូជ និង​បម្រើ​ដល់​វិស័យ​ទេសចរណ៍​នា​ថ្ងៃ​អនាគត៖ «ក្នុង ​នាម​ខ្ញុំ​ជា​សង្គម​ស៊ីវិល ចង់​ឃើញ​ការ​អនុវត្ត​ច្បាប់​មាន​ប្រសិទ្ធភាព។ សូម​អំពាវនាវ​ដល់​ឯកឧត្ដម ជា សុផារ៉ា ជួយ​ពិនិត្យ​ឡើង​វិញ​នូវ​ដី​សាធារណៈ​របស់​រដ្ឋ​ដែល​ត្រូវ​បាន​ចេញ​ប្លង់​ កម្មសិទ្ធិ​រួច​ហើយ​នោះ ត្រូវ​យក​ប័ណ្ណ​កម្មសិទ្ធិ​ទាំង​នោះ​មក​ពិនិត្យ ឬ​ជជែក​វែកញែក​ថា តើ​ត្រូវ​លុប​ប័ណ្ណ ឬ​និរាករណ៍​ប្លង់​កម្មសិទ្ធិ​ទាំង​នេះ​ចោល ដើម្បី​រក្សា​ដី​សាធារណៈ​របស់​រដ្ឋ ឬ​ក៏​ត្រូវ​រក្សាទុក​នាំ​ឲ្យ​បាត់បង់​ដី​សាធារណៈ​របស់​រដ្ឋ»

មន្ត្រី​សង្គម​ស៊ីវិល​បាន​អះអាង​ថា ខេត្ត​ព្រះសីហនុ គឺ​ជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​ទាំង​៤ របស់​ប្រទេស​កម្ពុជា ដែល​ដី​ចំណី​ឆ្នេរ​សមុទ្រ ដី​ព្រៃ​កោងកាង ឬ​ដី​ព្រៃ​លិច​ទឹក និង​ដី​ចំណី​បឹង​អូរ​ធម្មជាតិ ជាដើម ត្រូវ​រង​ការ​រំលោភ​ធ្វើ​ប្លង់​កម្មសិទ្ធិ​ពី​សំណាក់​ឯកជន ដោយ​មាន​ការ​ឃុបឃិត​ពី​ថ្នាក់​ដឹក​នាំ​ខេត្ត និង​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​នេះ​ក្នុង​ប៉ុន្មាន​អាណត្តិ​ដឹក​នាំ​ កន្លង​មក ប៉ុន្តែ​ទើប​តែ​ក្នុង​រាជ​រដ្ឋាភិបាល​អាណត្តិ​ទី​៥ នេះ​ទេ ដែល​ប្រមុខ​ដឹក​នាំ​មាន​ចំណាត់ការ​ក្តៅ ឬ​បទបញ្ជា​ឲ្យ​ពិនិត្យ និង​ឈាន​ដល់​និរាករណ៍ ឬ​លុប​ចោល​ប័ណ្ណ​កម្មសិទ្ធិ​ទាំងឡាយ​ណា​នាំ​ឲ្យ​ប៉ះពាល់​ដល់​ដី​ព្រៃ​កោងកាង ឬ​ដី​ព្រៃ​លិច​ទឹក​នៅ​តាម​ឆ្នេរ​សមុទ្រ​ខេត្ត​ទាំង​៤ នៅ​ពេល​នេះ៕



3 comments:

  1. I like you Grandpa Hun Sen for you to do things just as when you still remember it and not like those [meanies] who would refer to it as 'off the seat of your pants'. And, as the Emperor of Facebook of Cambodia, who cares about whether they are or where those likes are coming from!

    ReplyDelete
  2. Anonymous6:03 AM

    5:44 AM

    Shit hits the fan, that's why YOUR Ahch Kor Hun Sen
    starts solving the problems for years he himself has been
    the causes .

    ReplyDelete
    Replies
    1. Anonymous6:12 AM

      lol/W the both of you 5:44 and 6:03AM!

      Delete