នាយករដ្ឋមន្ត្រី បញ្ជា ឲ្យដកហូត កម្មសិទ្ធិដី ដែលពាក់ព័ន្ធ ដីព្រៃកោងកាង តាមខេត្ត ជាប់សមុទ្រ
RFA / វិទ្យុ អាស៊ី សេរី | ២១ កក្កដា ២០១៦
មន្ត្រី សង្គមស៊ីវិល និងប្រជាពលរដ្ឋ សាទរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលចេញ បទបញ្ជា ឲ្យរដ្ឋមន្ត្រី ក្រសួង រៀបចំ ដែនដី និងក្រសួង កសិកម្ម ពិនិត្យ ឈានដល់ និរាករណ៍ ឬលុបប័ណ្ណ កម្មសិទ្ធិ និងឯកសារ បញ្ជាក់កម្មសិទ្ធិ ដីធ្លី ផ្សេងទៀត ដែលមាន ការពាក់ព័ន្ធដី ព្រៃកោងកាង នៅតាមខេត្ត ជាប់ឆ្នេរសមុទ្រ ចំនួន៤។
លិខិតចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី មានចុះហត្ថលេខា និងបោះត្រារដ្ឋលេខាធិការ លោក ស៊ូ ភិរិន្ទ បានជម្រាបជូនលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាការឆ្លើយតបទៅនឹងរបាយការណ៍ស្ដីពីស្ថានភាពព្រៃកោងកាងនៅតាម តំបន់ឆ្នេរនៃប្រទេសកម្ពុជា។
យោងតាមចំណាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ ទីស្ដីការគណៈរដ្ឋមន្ត្រីបានជម្រាបជូនលោក ជា សុផារ៉ា លើករណីរបាយការណ៍ស្ដីពីស្ថានភាពព្រៃកោងកាងនៅតាមតំបន់ឆ្នេរនៃ ប្រទេសកម្ពុជា ដោយផ្តល់មតិសំខាន់ទៅលើចំណុចទី២ គឺនិរាករណ៍ ឬដកហូតប័ណ្ណកម្មសិទ្ធិកាន់កាប់អចលនវត្ថុ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងលិខិតបញ្ជាក់ការកាន់កាប់ដីរបស់មន្ទីរដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរដែនដីខេត្តជាប់សមុទ្រទាំង៤ មានខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកោះកុង ដែលមានការពាក់ព័ន្ធដីព្រៃកោងកាង។
លិខិតទីស្ដីការគណៈរដ្ឋមន្ត្រីយោងតាមចំណាររបស់ប្រមុខរាជ រដ្ឋាភិបាលពេលនេះ ទទួលបានការសាទរពីមន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋនៅតាមខេត្តជាប់សមុទ្រទាំង៤។ ក្រុមប្រជាពលរដ្ឋសំណូមពរឲ្យរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងរដ្ឋមន្ត្រីក្រសួងកសិកម្ម ត្រូវកោះហៅអ្នកជាប់ពាក់ព័ន្ធនឹងការឃុបឃិតចេញប្លង់កម្មសិទ្ធិជូន ឯកជន ទៅលើដីព្រៃកោងកាងរបស់រដ្ឋ ផ្ទុយពីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឲ្យមកទទួលខុសត្រូវចំពោះមុខច្បាប់។
១០-កុម្ភៈ-២០១៦៖
ទីតាំងដីឆ្នេរសមុទ្រ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់
ខេត្តព្រះសីហនុ ដែលត្រូវបានគេចាក់ដីរំលោភយកធ្វើកម្មសិទ្ធិ
និងបំផ្លាញដល់ព្រៃកោងកាងជាជម្រកមច្ឆាសមុទ្រ។ RFA/Den Ayuthyea
ចំណែកមន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ខេត្ត ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ក៏បង្ហាញទស្សនៈគាំទ្រចំពោះចំណាត់ការដ៏មានប្រយោជន៍របស់ប្រមុខដឹក នាំ ដែលជួយការពារ និងទប់ស្កាត់សកម្មភាពរំលោភដីព្រៃកោងកាងរាប់ពាន់ហិកតារ ជាជម្រកត្រីសមុទ្របន្តពូជ ឈានដល់និរាករណ៍ ឬលុបចោលប័ណ្ណកម្មសិទ្ធិពីឯកជន មកដាក់ជាសម្បត្តិរដ្ឋគ្រប់គ្រង និងអភិរក្សនៅពេលនេះ។ លោកចោទអតីតប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ និងអភិបាលខេត្តប៉ុន្មានអាណត្តិកន្លងមកនេះ ថាជាអ្នកមានកំហុសឆ្គងធ្ងន់ធ្ងរក្នុងការឃុបឃិតចេញប្លង់ កម្មសិទ្ធិទៅលើដីព្រៃកោងកាង ដីតំបន់ឆ្នេរសមុទ្រ និងដីបឹងអូរធម្មជាតិ ដោយអនុវត្តផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា។
ត្រង់ចំណុចនេះ លោក ប៊ួន ណារិទ្ធិ បានស្នើដល់ប្រមុខដឹកនាំរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី ត្រូវកោះអញ្ជើញអ្នកមានឈ្មោះជាប់ពាក់ព័ន្ធការចេញប្លង់កម្មសិទ្ធិ នៅលើដីចំណីព្រៃលិចទឹក ឬដីព្រៃកោងកាង ដីចំណីឆ្នេរសមុទ្រ និងដីបឹងអូរធម្មជាតិជាដើម ឲ្យមកទទួលខុសត្រូវចំពោះមុខច្បាប់៖ «ខេត្ត ព្រះសីហនុ យើងនេះ ចំណុច ដែលកំពុង គំរាមកំហែង និងឈាន ដល់បាត់បង់ ដោយសារ ប្លង់កម្មសិទ្ធិ មួយចំនួនហ្នឹង គឺ មានដូចជា នៅបឹង កង្កែប មានរាប់សិបប្លង់, ហើយ នៅឃុំទឹកថ្លា ស្រុកព្រៃនប់ មានចាក់ដី លុបព្រៃ កោងកាងដែរ។ នៅឆ្នេរ អូរត្រេះ ក៏មានដែរ។ ឃើញ មានអាជ្ញាធរ ចុះពិនិត្យ ដល់ទីតាំង មួយចំនួនដែរ ប៉ុន្តែ មិនមាន វិធានការ ទប់ស្កាត់ទេ ដោយម្ចាស់ដី ទាំងនោះ បង្ហាញប្លង់ កម្មសិទ្ធិ ចេញ ដោយមន្ត្រី សុរិយោដី ឬភូមិបាល មួយចំនួន នៅពេល កន្លងមក ធ្វើឲ្យមាន ការបាត់បង់ ព្រៃលិចទឹក ឬព្រៃកោងកាង ជាបន្តបន្ទាប់។»
ស្រដៀងគ្នានេះដែរ ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា ឬហៅកាត់ថា ស៊ី.អ៊ិន.រ៉ូ (CNRO) សាខា ខេត្តព្រះសីហនុ លោក សុខ សុខុម ប្រកាសគាំទ្រពេញទំហឹងចំពោះចំណាត់ការរបស់ប្រមុខដឹកនាំ ដែលដាក់ឲ្យរដ្ឋមន្ត្រីក្រោមឱវាទពិនិត្យទៅលើការចេញប្លង់ កម្មសិទ្ធិលើដីព្រៃកោងកាងនាខេត្តជាប់សមុទ្រទាំង៤ ដើម្បីឈានដល់និរាករណ៍ ឬលុបចោលប័ណ្ណកម្មសិទ្ធិទាំងនោះ។
យ៉ាងនេះក្តី លោក សុខ សុខុម ថ្លែងថា នឹងរង់ចាំមើលសកម្មភាពចុះអនុវត្តការងារនេះរបស់រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី និងរដ្ឋមន្ត្រីក្រសួងកសិកម្ម ថាតើមានប្រសិទ្ធភាពឈានដល់ដកហូតដីព្រៃលិចទឹក ឬដីព្រៃកោងកាង ដែលបុគ្គលឯកជនឃុបឃិតជាមួយអាជ្ញាធរស្ថាប័នពាក់ព័ន្ធមួយចំនួននា ខេត្តព្រះសីហនុ ធ្វើប័ណ្ណកម្មសិទ្ធិរំលោភយកដីរដ្ឋកន្លងមកមានប្រសិទ្ធភាពត្រឹម កម្រិតណា?
មន្ត្រីសិទ្ធិមនុស្សរូបនេះ បង្ហាញទស្សនៈថា ដីព្រៃកោងកាង ឬដីព្រៃលិចទឹកជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដែលត្រូវអាជ្ញាធរជំនាញតាមខេត្តនីមួយៗ ឃុបឃិតចេញប្លង់កម្មសិទ្ធិជូនឯកជនកន្លងមក ត្រូវតែរដ្ឋាភិបាលរឹបអូសមកដាក់ជាសម្បត្តិរដ្ឋគ្រប់គ្រង និងអភិរក្សព្រៃកោងកាងទុកសម្រាប់ជម្រកត្រីសមុទ្របន្តពូជ និងបម្រើដល់វិស័យទេសចរណ៍នាថ្ងៃអនាគត៖ «ក្នុង នាមខ្ញុំជាសង្គមស៊ីវិល ចង់ឃើញការអនុវត្តច្បាប់មានប្រសិទ្ធភាព។ សូមអំពាវនាវដល់ឯកឧត្ដម ជា សុផារ៉ា ជួយពិនិត្យឡើងវិញនូវដីសាធារណៈរបស់រដ្ឋដែលត្រូវបានចេញប្លង់ កម្មសិទ្ធិរួចហើយនោះ ត្រូវយកប័ណ្ណកម្មសិទ្ធិទាំងនោះមកពិនិត្យ ឬជជែកវែកញែកថា តើត្រូវលុបប័ណ្ណ ឬនិរាករណ៍ប្លង់កម្មសិទ្ធិទាំងនេះចោល ដើម្បីរក្សាដីសាធារណៈរបស់រដ្ឋ ឬក៏ត្រូវរក្សាទុកនាំឲ្យបាត់បង់ដីសាធារណៈរបស់រដ្ឋ។»
មន្ត្រីសង្គមស៊ីវិលបានអះអាងថា ខេត្តព្រះសីហនុ គឺជាខេត្តមួយក្នុងចំណោមខេត្តជាប់ឆ្នេរសមុទ្រទាំង៤ របស់ប្រទេសកម្ពុជា ដែលដីចំណីឆ្នេរសមុទ្រ ដីព្រៃកោងកាង ឬដីព្រៃលិចទឹក និងដីចំណីបឹងអូរធម្មជាតិ ជាដើម ត្រូវរងការរំលោភធ្វើប្លង់កម្មសិទ្ធិពីសំណាក់ឯកជន ដោយមានការឃុបឃិតពីថ្នាក់ដឹកនាំខេត្ត និងប្រធានមន្ទីរសុរិយោដីខេត្តនេះក្នុងប៉ុន្មានអាណត្តិដឹកនាំ កន្លងមក ប៉ុន្តែទើបតែក្នុងរាជរដ្ឋាភិបាលអាណត្តិទី៥ នេះទេ ដែលប្រមុខដឹកនាំមានចំណាត់ការក្តៅ ឬបទបញ្ជាឲ្យពិនិត្យ និងឈានដល់និរាករណ៍ ឬលុបចោលប័ណ្ណកម្មសិទ្ធិទាំងឡាយណានាំឲ្យប៉ះពាល់ដល់ដីព្រៃកោងកាង ឬដីព្រៃលិចទឹកនៅតាមឆ្នេរសមុទ្រខេត្តទាំង៤ នៅពេលនេះ៕

I like you Grandpa Hun Sen for you to do things just as when you still remember it and not like those [meanies] who would refer to it as 'off the seat of your pants'. And, as the Emperor of Facebook of Cambodia, who cares about whether they are or where those likes are coming from!
ReplyDelete5:44 AM
ReplyDeleteShit hits the fan, that's why YOUR Ahch Kor Hun Sen
starts solving the problems for years he himself has been
the causes .
lol/W the both of you 5:44 and 6:03AM!
Delete